Sunday, May 19, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមទារថ្លៃបន្ទប់ជួល វ៉ៃគ្នាប្រាវ ប៉ូលិសចាប់៥នាក់

ទារថ្លៃបន្ទប់ជួល វ៉ៃគ្នាប្រាវ ប៉ូលិសចាប់៥នាក់

ភ្នំពេញ ៖ នារីជាកម្មការិនីរោងចក្រ ចំនួន៣នាក់ បានកើតមានជម្លោះពាក្យសម្តីជាមួយប្តីប្រពន្ធ ២នាក់ ជាម្ចាស់បន្ទប់ជួល ពីរឿងទារថ្លៃបន្ទប់ មុនថ្ងៃកំណត់ ណាមួយទើបនឹងអន់ចិត្តរឿងម្ចាស់ផ្ទះជួលមិន ឱ្យកប់សត្វឆ្មាចិញ្ចឹមរបស់ខ្លួនដែលបានងាប់ នៅក្នុងបរិវេណដីបន្ទប់ជួលផង ក៏កើតជាជម្លោះហិង្សា ទាញដំបងវាយគ្នា បណ្តាលឱ្យរងរបួសទាំងសងខាង និងផ្អើលសមត្ថកិច្ចចុះអន្តរាគមន៍ ឃាត់ខ្លួនភាគី ទាំងសងខាង សរុបចំនួន៥នាក់ នាំយកទៅសាកសួរ។

ករណីហិង្សានេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង ៦និង១៥នាទីព្រលប់ ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៣ នៅត្រង់ចំណុចបុរីឡុងនី ស្ថិតក្នុងសង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ។តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឱ្យដឹងថា មុនពេលកើតហេតុ កាលពីព្រលប់ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៣ នារីរងគ្រោះ បានចេញពីធ្វើការរោងចក្រ លុះមកដល់បន្ទប់ជួល ប្រទះឃើញសត្វឆ្មាដែលខ្លួនចិញ្ចឹមនោះងាប់ ហើយនាងអាណិតស្រលាញ់សត្វឆ្មាពេក ក៏យកសត្វឆ្មានោះ ទៅកប់ក្នុងបរិវេណដីបន្ទប់ជួល។ ប៉ុន្តែមិនទាន់បានជីកដីកប់ផង ស្រាប់តែម្ចាស់ផ្ទះជួល មិនឱ្យកប់ទេ ហើយស្រែកប្រាប់នារីរងគ្រោះទាំង២នាក់ បងប្អូនថា “មិនឱ្យកប់ទីនេះទេ យកទៅបោះចោលនៅណាចោលទៅ”។ បន្ទាប់មក ក៏មានការឈ្លោះប្រកែកគ្នារ វាងម្ចាស់ផ្ទះជួល និងអ្នកជួលបន្ទប់។ ក្រោយមកទៀត គេក៏ឃើញភាគីទាំងសងខាង បានត្រឡប់ចូលផ្ទះស្ងាត់ អស់ទៅ។

ប្រភពដដែល បន្តថា លុះនៅពេលល្ងាចថ្ងៃទី៣០ ខែឆ្នាំដដែល ម្ចាស់បន្ទប់ជួល បានទៅទារលុយថ្លៃបន្ទប់ជួល ពីនារីទាំង២នាក់ ស្របពេលនោះក៏មាននារីម្នាក់ទៀត ត្រូវជាសាច់ញាតិ ក៏បានមកលេងនារីរងគ្រោះទាំង២នាក់ ដែលជាអ្នកបន្ទប់ជួលនោះដែរ។ ហើយពេលនោះ នារីទាំងពីរនាក់ បានប្រាប់ទៅម្ចាស់បន្ទប់ជួលវិញថា “រោង ចក្រខ្ញុំ មិនទាន់បើកលុយទេ រហូតដល់ថ្ងៃទី០៥ ទើបពួកខ្ញុំបើកលុយ អ៊ីចឹងរង់ចាំសិនពូ ព្រោះកន្លងមក ពួកខ្ញុំបង់ លុយថ្លៃបន្ទប់ជួល ថ្ងៃទី០៥ ”។ ប៉ុន្តែម្ចាស់បន្ទប់ជួលនៅតែមិនព្រម និងបាននិយាយថា “បើមិនបង់លុយ ឥឡូវ ទេ ត្រូវតែរើអីវ៉ាន់ចេញឱ្យអស់ពីបន្ទប់ជួលរបស់គាត់ភ្លាម”។ ភ្លាមៗនោះ ធ្វើឱ្យនារីរងគ្រោះទាំង៣នាក់ (ក្នុងនោះ នារីម្នាក់ជាអ្នកមកលេងនារីរងគ្រោះ) មានការខឹងយ៉ាងខ្លាំង ក៏កើតមានទំនាស់ពាក្យសម្តីគ្នា រហូតឈានដល់ យកដំបងវាយគ្នាទៅវិញទៅមក បណ្តាលឱ្យរងរបួសរៀងៗខ្លួនតែម្តង។

ក្រោយពេលកើតហេតុ ម្ចាស់បន្ទប់ជួលទាំង២នាក់ប្តីប្រពន្ធ បានរត់ទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាល រដ្ឋាបាលចោមចៅទី១ ដើម្បីឱ្យជួយអន្តរាគមន៍។ ចំណែកខាងនារីរងគ្រោះទាំង៣នាក់ ក៏បានទៅដាក់ពាក្យ បណ្តឹងដែរ។

ក្រោយមក សមត្ថកិច្ចប៉ុស្តិ៍នគរបាលចោមចៅទី១ បានធ្វើការសម្របសម្រួល ប៉ុន្តែភាគីទាំង២ មិនត្រូវរ៉ូវគ្នា ទើបសមត្ថកិច្ចសម្រេចបញ្ជូនខ្លួនភាគីទាំងសងខាង ចំនួន៥នាក់ ទៅកាន់ជំនាញអធិការដ្ឋានខណ្ឌ ពោធិ៍សែន ជ័យ ដើម្បីដោះស្រាយគ្នាបន្ត៕

RELATED ARTICLES