Sunday, May 19, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមប៉ូលិសចុះអនុវត្តដីកា ផ្ទុះហិង្សា ជាប់ខ្នោះ២

ប៉ូលិសចុះអនុវត្តដីកា ផ្ទុះហិង្សា ជាប់ខ្នោះ២

ខេត្តព្រះវិហារ ៖ បុរស២នាក់ ត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួន ពាក់ព័ន្ធនឹងករណីប្រឆាំង នឹងអ្នករាជការសា ធារណៈ ញុះញង់ឱ្យប្រព្រឹត្ត បទឧក្រិដ្ឋជាអាទិ៍ និងអំពើហិង្សាដោយចេតនាមកលើសមត្ថកិច្ច ក្នុងពេលដែល សមត្ថកិច្ចចុះអនុវត្តដីកា។

ករណីប្រឆាំងនឹងអ្នករាជការសាធារណៈ ញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ និងអំពើហិង្សាដោយចេតនាមក លើសមត្ថកិច្ចខាងលើនេះ បានកើតឡើង កាលពីថ្ងៃទី២២ ខែធ្នូ  ឆ្នាំ២០២៣ នៅចំណុចភូមិសម្បូរព្រៃគោល ឃុំស្រយង់ ស្រុកគូលែន។ រហូតមកដល់ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៣ ទើបសមត្ថកិច្ចបានធ្វើការឃាត់ខ្លួនជន សង្ស័យទាំង២នាក់។

ជនសង្ស័យទាំង២នាក់ ដែលត្រូវបានឃាត់ខ្លួន ទី១-ឈ្មោះសួន ចាន់ណា ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរ ជាមន្ត្រីយោធា និងទី២-ឈ្មោះផា សុខា ភេទប្រុស អាយុ៣៦ឆ្នាំ មុខរបរកសិករ។ អ្នកទាំង២ មានលំនៅក្នុង ភូមិសម្បូរព្រៃគោល ឃុំស្រយង់ ស្រុកគូលែន។

តាមប្រភពសមត្ថកិច្ច បានឱ្យដឹងថា ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរ បាលខេត្តព្រះវិហារ កាលពី ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៣ បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន២នាក់ ក្រោមបញ្ជា របស់លោកព្រះរាជអាជ្ញាសាលាដំបូងខេត្ត ក្រោយពីហៅមក ធ្វើការសាកសួររួច ពាក់ព័ន្ធនឹងករណីប្រឆាំង នឹងអ្នករាជការសាធារណៈ ញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ និងអំពើហិង្សាដោយចេតនាមកលើសមត្ថកិច្ច ក្នុងពេលដែលសមត្ថកិច្ចចុះអនុវត្តដីកា កាលពីថ្ងៃទី២២ ខែធ្នូ  ឆ្នាំ២០២៣ នៅភូមិសម្បូរព្រៃគោល ឃុំស្រយង់ ស្រុកគូលែន។

ជនសង្ស័យទាំង២នាក់ ត្រូវបានការិយាល័យជំនាញរៀបចំកសាងសំណុំរឿង បញ្ជូនទៅកាន់សាលាដំបូងខេត្ត កាលពីរសៀលថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៣ ដើម្បីចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES