Sunday, May 19, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមប៉េអឹមស្ទាក់ចាប់ឡានយក្សដឹកឈើ ប្រគល់ ឱ្យមេព្រៃ

ប៉េអឹមស្ទាក់ចាប់ឡានយក្សដឹកឈើ ប្រគល់ ឱ្យមេព្រៃ

ខេត្តស្ទឹងត្រែង ៖ រថយន្តខ្នាតយក្ស មួយគ្រឿង ដឹកឈើខុសច្បាប់ ត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្ត ស្ទឹងត្រែង ធ្វើការបង្ក្រាប រួចប្រគល់ទៅឱ្យរដ្ឋបាលព្រៃឈើ ដើម្បីចាត់ការបន្តតាមនីតិវិធី។ការបង្ក្រាបរថយន្តដឹកឈើនេះ ត្រូវបានកម្លាំងកងរាជអាវុធហត្ថ ធ្វើឡើងកាលពីវេលាម៉ោង ៧និង២០នាទីយប់ ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៣ ស្ថិតក្នុងភូមិស្រឡៅ ឃុំអន្លង់ជ្រៃ ស្រុកថាឡាបរិវ៉ាត់។

លោកឧត្តមសេនីយ៍ត្រី អៀង វ៉ាន់ឌី មេបញ្ជាការកងរាជអាវុធហត្ថខេត្តស្ទឹងត្រែង បានបញ្ជាក់ប្រាប់ថា ខណៈដែលក្រុមឈ្មួញបានធ្វើសកម្មភាពលួចដឹកឈើខុសច្បាប់ ត្រូវបានកម្លាំងបង្ក្រាបបានភ្លាម ប្រគល់ ឱ្យជំនាញរដ្ឋបាលព្រៃឈើ ចាត់ការបន្តតាមច្បាប់។

លោកហ៊ុន សំអឿន នាយផ្នែករដ្ឋបាលព្រៃឈើថាឡាបរិវ៉ាត បានឱ្យដឹងថា រថយន្តខ្នាតយក្សដែលលួចដឹក ឈើនេះ ត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្ត ចុះបង្ក្រាប ហើយបញ្ជូនមកដល់ផ្នែករដ្ឋបាលព្រៃឈើថា ឡាបរិវ៉ាត់ នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៣ ដោយឈើទាំងនោះ សុទ្ធតែឈើប្រភេទលេខ២។

លោកបន្តថា បច្ចុប្បន្នកម្លាំងជំនាញ កំពុងធ្វើការវាស់វែងនិងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត បន្តនីតិវិធីទៅតាមផ្លូវច្បាប់។

ចំពោះករណីខាងលើ កម្លាំងសមត្ថកិច្ចមិនបានឃាត់អ្នកបើកបរ ឬមេឈ្មួញឈើនោះឡើយ ដោយសារពេល កម្លាំងចុះទៅដល់ ទាំងអ្នកបើកបរនិងមេឈ្មួញ បានរត់គេចខ្លួនបាត់ តែទោះជាយ៉ាងណា អត្តសញ្ញាណឈ្មួញ មិនអាចគេចរួចឡើយ តាមរយៈការស្រាវជ្រាវលេខរថយន្ត៕

RELATED ARTICLES