ភ្នំពេញ៖ការប្រលងបវរកញ្ញាសាកលលោក ឆ្នាំ២០២៣ (Miss Global 2023) ដែលកន្លងមកធ្វើនៅវៀតណាមនោះពេលនេះបានរៀបចំ២ប្រទេសគឺនៅកម្ពុជាផងវៀតណាមផង ហើយសម្រាប់រដូវកាលឆ្នាំ២០២៣ នេះវគ្គផ្ដាច់ព្រ័ត្រធ្វើនៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៤ នៅទូរទស្សន៍បាយ័នរៀបចំសហការណ៍ជាមួយផលិតកម្មមហាហង្សដែលមានលោកអ៊ិន សុភិន ជាអ្នកដឹកនាំ។បវរកញ្ញាទាំង៨២ប្រទេសទូទាំងសាកលលោកបានមកដល់កម្ពុជានិងឡើងបង្ហាញខ្លួនវគ្គបំពាក់ឆៀងជាផ្លូវការនៅស្ថានីយ៍ទូរទស្សន៍បាយ័នកាលពីរាត្រីថ្ងៃទី២ ខែមករា ឆ្នាំ២០២៤ ហើយនៅថ្ងៃទី៣ ខែមករា ក្រុមបវរកញ្ញា ទាំងនោះនឹងធ្វើតំណើរទៅទស្សនកិច្ចនៅវៀតណាម ដើម្បីត្រៀមប្រកួតនៅថ្ងៃទី១៣ខែមករា រៀបចំនៅកោះត្រល់ ។
លោកអ៊ិន សុភិន បានប្រាប់ថាមូលហេតុដែលMiss Global 2023 រៀបចំនៅ២ប្រទេសគឺកម្ពុជាផង វៀតណាមផង នោះគឺដោយសារតែលោកបានទិញសិទ្ធិ(license )ពីកម្មវិធីដែលមានមូលដ្ឋាននៅអាមេរិកមួយនេះពាក់កណ្ដាលជាមួយវៀតណាម ហើយគោលបំណងធំរបស់លោកគឺចង់ផ្សព្វផ្សាយពីអ្វីដែលកម្ពុជាមានទៅកាន់ពិភពលោកដើម្បីឲ្យគេស្គាល់ខ្មែរកាន់តែច្បាស់។លោកថាការងារមួយនេះលោកក៍បានពិភាក្សារជាមួយក្រួងវប្បធ័មនិងវិចិត្រសិល្បៈរួចហើយដែរនិងមានការអនុញ្ញាត្តិពីមន្រ្ដីពាក់ព័ន្ធឲ្យលោកធ្វើទើបលោកសហការណ៍ជាមួយស្ថានីយ៍ទូរទស្សន៍បាយ័នដើម្បីរៀបចំព្រឹត្តិការណ៍នេះឡើង។លោកបន្ថែមថាMiss Global 2023 នឹងវិលពីរៀតណាមមកដល់កម្ពុជាម្ដងទៀតនៅថ្ងៃទី១៤ ខែមករា ដើម្បីត្រៀមប្រកួតវគ្គឈុតតំណាងជាតិនៅថ្ងៃទី១៦ ខែមករា ហើយនឹងឈានទៅប្រកួតវគ្គផ្ដាច់ព្រ័ត្រនៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៤ ដែលកម្ពុជារៀបចំជាម្ចាស់ផ្ទះស្វែងរកជើងខ្លាំងTop 5 ចំនួន៥រូប។
លោកអ៊ិន សុភិន ថៅកែផលិតកម្មមហសហង្សរូបនេះបានឲ្យដឹងដែរថាសម្រាប់កម្ពុជាមានកញ្ញាលក្ខណ៍ មុនីអានីតា ដែលជាជ័យលាភីលំដាប់រងទី២កម្មវិធីMiss Supranational Cambodia 2023 និងជាម្ចាស់កកុដ Miss Global Cambodia 2023 ផងដែរចូលរួមប្រកួតMiss Global 2023 នេះ។លោកសុភិន ថាកញ្ញាមុនីអានីតា និយាយភាសាអង់គ្លេសបានល្អ និងមិនធ្លាប់ថតភាពយន្ដពីមុនឡើយ ហើយនាងជានិស្សិតឆ្នាំទី១ ផ្នែក Fashion Design នៅសាលាLimkokwing ។លោកសុភិន មានការជឿរជាក់ចំពោះកញ្ញាមុនីអានីតា ថាមានភាពក្លាហាន មានចំណេះវិជ្ជាខ្ពង់ខ្ពស់ ហើយជាMC របស់បាយ័នទៀតផង ហេតុនេះលោកមានសង្ឃឹមយ៉ាងមុតមាំថាអ្នកតំណាងកម្ពុជារូបនេះនឹងមិនធ្វើឲ្យFan ខកចិត្តឡើយ ។លោកបន្ថែមទៀតថាMiss Global 2023 មិនមែនផ្ដោតតែលើសម្រស់ទេគឺមានភាពសម្ថភាព ភាពក្លាហាន ជឿរជាក់ ចំណេះវិជ្ជា និងភាសារជាដើម ហើយចំណុចនេះកញ្ញាមុនីអានីតា នាងមានទាំងអស់ ។លោកថានឹងដឹកនាំការប្រកួតបវរកញ្ញាសាកលលោកមួយនេះឲ្យបានល្អ មិនឲ្យប្រាសចាកពីក្រមសីលធ័មឡើយ ដើម្បីអបអរខួបឆ្នាំទី១០ របស់Miss Global 2023 ។ថៅកែមហាហង្សរូបនេះបញ្ជាក់ថាMiss Global 2023 រដូវកាលនេះធ្វើនៅវៀតណាមតែ១ថ្ងៃទេគឺនៅថ្ងៃទី១៣ មករា នៅកោះត្រល់ ខណៈនៅកម្ពុជាធ្វើចំនួន៣ថ្ងៃគឺថ្ងៃទី២ មករា ការបំពាក់ឈៀងជាផ្លូវការដល់បេក្ខភាពនីមួយៗពីសំណាក់Miss Global 2០22 កញ្ញា SHANE TORMES (ជនជាតិហ្វីលីពីន),ថ្ងៃទី១៦ មករា វគ្គបង្ហាញឈុតតំណាងជាតិ និងថ្ងៃទី១៨ខែមករា ឆ្នាំ២០២៤ វគ្គផ្ដាច់ព្រ័ត្រ (Final)។
គូរបញ្ជាក់ថាសម្រាប់បេក្ខភាពតំណាងឲ្យកម្ពុជាកញ្ញាលក្ខណ៍ មុនីអានីតា មានកម្ពស់១,៧២ម៉ែត្រ ហើយនាងក៍ធ្លាប់ចូលរួមប្រកួតMiss Universe Cambodia 2023 ផងដែរ មុនឈានចូលប្រកួតMiss Global 2023 នេះ។លោកអ៊ិន សុភិន សង្កត់ថាសូមឲ្យគ្រប់គ្នាកុំមើលរំលងវិស័យបវរកញ្ញា ព្រោះកម្មវិធីនេះនឹងធ្វើឲ្យពិភពលោកស្គាល់កម្ពុជារឹតតែច្បាស់ ហើយយើងនឹងទទួលបានភ្ញៀវអន្ដរជាតិមកទេសចរណ៍នៅស្រុកខ្មែរកាន់តែច្រើននាពេលអនាគត។លោកថាក្រៅពីមានភាពជឿរជាក់ថាកញ្ញាមុនីអានីតា នឹងធ្វើបានល្អលើកមុខមាត់ជាតិលើឆាកអន្ដរជាតិនោះ ពេលនេះតាមដឹងថាតំណាងប្រទេសរបស់បវរកញ្ញានីមួយៗបានកក់សណ្ឋាគារស្នាក់នៅភ្នំពេញរួចហើយដើម្បីទស្សនាផ្ទាល់វគ្គផ្ដាច់ព្រ័ត្រនៅថ្ងៃទី១៨ ខែមករាឆ្នាំ២០២៤ ហើយសម្រាប់បេក្ខភាពជ័យលាភីទាំង៥រូប នឹងធ្វើតំណើរទៅទស្សនកិច្ចនៅខេត្តសៀមរាប ទស្សនាប្រាសាទអង្គរវត្តរបស់ខ្មែរយើងផងដែរ ដែលនេះជាមោទនភាពរបស់យើងជាម្ចាស់ផ្ទះ ៕