Thursday, October 24, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គម ឡានដឹកស្វាយបើកវ៉ាគ្នា ផ្ទុះកង់ក្រឡាប់ផ្ងារជើង

 ឡានដឹកស្វាយបើកវ៉ាគ្នា ផ្ទុះកង់ក្រឡាប់ផ្ងារជើង

ខេត្តឧត្តរមានជ័យ ៖ រថយន្តដឹកផ្លែស្វាយ របស់ក្រុមហ៊ុនថៃ ចំនួន២គ្រឿង ដឹកស្វាយពេញប្រៀប និងបើកបរ ក្នុងល្បឿនលឿន រួចព្យាយាមបើកវ៉ាជែងគ្នា បណ្តាលឱ្យផ្ទុះកង់ ក្រឡាប់ផ្ងារជើងច្រងាងលើទ្រូងផ្លូវ និងចាក់ផ្លែ ស្វាយចោលអស់ តែសំណាងល្អ មិនបង្កឱ្យមនុស្សណា ម្នាក់រងគ្រោះថ្នាក់ឡើយ។ហេតុការណ៍ក្រឡាប់រថយន្តនេះ បានកើតឡើង កាលពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ នៅលើកំណាត់ផ្លូវជាតិលេខ ៦៧ ត្រង់ចំណុចភូមិបុស្ស សង្កាត់កូនក្រៀល ក្រុងសំរោង។

រថយន្តដែលបើកក្រឡាប់ផ្ងារជើងដោយខ្លនឯង ម៉ាក ISUZU Pick Up (១បាំងកន្លះ) ពណ៌ស ពាក់ស្លាកលេខ Thailand 1180 ជារបស់ក្រុមហ៊ុនថៃ។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា មុនដំបូង គេឃើញឡានថៃ ខាងលើ ដឹកស្វាយពេញ បើកបរក្នុង ល្បឿនយ៉ាងលឿន ក្នុងពីកើតទៅលិច ទៅកើត និងបានព្យាយាមវ៉ាជែងរថយន្តដឹកស្វាយដូចគ្នា ១គ្រឿងទៀត លុះមកដល់ចំណុចខាងលើ ស្រាប់តែផ្ទុះកង់ ធ្វើឱ្យរេចង្កូតក្រឡាប់ផ្ងារជើងទាំងកំរោលតែម្តង តែសំណាង ល្អពុំមានអ្នករងរបួស គ្រាន់ខូតខាតយ៉ាងដំណំប៉ុណ្ណោះ ចំណែកផ្លែស្វាយ បានធ្លាក់រាយប៉ាយពេញផ្លូវ។ក្រោយពេលកើតហេតុ មានប្រជាការពារ មកដល់ ជួយសម្រួលចរាចរណ៏ សហការជាមួយអ្នកភូមិជាច្រើននាក់ ហើយបន្ទាប់មកក៏មានរថយន្តថៃ ដឹកស្វាយផ្សេងទៀត បានមកដល់ ជួយលើក និងសាងស្វាយដាក់ឡាន ផ្សេង។

តាមប្រភពប្រជាពលរដ្ឋដែលរស់នៅតាមដងផ្លូវជាតិលេខ៦៧ បានលើកឡើងថា ជារៀងរាល់ថ្ងៃ តែងមាន រថយន្តដឹកផ្លែស្វាយ ដឹកដំឡូងមី របស់ក្រុមហ៊ុនថៃ ធុនតូចធំ រហូតដល់ឡានសណ្តោងរ៉ឺម៉ក ជាច្រើនគ្រឿង តែងចូលមកដឹកជញ្ជូនកសិផល នៅក្នុងភូមិសាស្ត្រខេត្តឧត្តរមានជ័យ និងតែងតែបើកលឿនៗ នៅក្នុងភូមិ ក៏ដូចជាក្នុងទីប្រជុំជន បង្កឱ្យប្រជាពលរដ្ឋអ្នកដំណើរមានការខ្លាចរអាគ្រប់គ្នា ហើយករណីគ្រោះថ្នាក់ចរាចរណ៍ ដូចខាងលើនេះ តែងតែកើតមានឡើងជារឿយៗ៕

RELATED ARTICLES