Thursday, October 24, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមខឹងសម្លឹងមុខ កា...ប់...ដេកពេទ្យ១ ជាប់ខ្នោះ៧

ខឹងសម្លឹងមុខ កា…ប់…ដេកពេទ្យ១ ជាប់ខ្នោះ៧

ភ្នំពេញ ៖ ក្មេងទំនើង ១ក្រុម គ្រាន់តែឃើញគេជិះម៉ូតូកាត់ សម្លឹងមុខ ខឹងច្រឡោត បានព្រួតដេញកាប់ បណ្តាលឱ្យយុវជនម្នាក់ រងរបួសធ្ងន់ និងត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ។  ចំណែកក្រុមជនបង្កហេតុ បាននាំគ្នារត់គេចខ្លួនបានតែប៉ុន្មានម៉ោង ក៏ត្រូវសមត្ថកិច្ចជំនាញ ស្រាវជ្រាវចាប់វាយខ្នោះបានចំនួន៧នាក់ នាំយកមកចាត់ការតាមច្បាប់។

ករណីអំពើហិង្សានេះ បានកើតឡើងកាលពីវេលាម៉ោង ១១និង២០នាទីយប់ ថ្ងៃទី០១ ខែមករា ឆ្នាំ២០២៤ ត្រង់ចំ ណុចដីវាលមួយកន្លែង ស្ថិតនៅភូមិត្រពាំងសាលា សង្កាត់ពងទឹក ខណ្ឌដង្កោ។ លុះមកដល់វេលាម៉ោង ៤និង ២០នាទី ទៀបភ្លឺ ថ្ងៃទី០២ ខែមករា ឆ្នាំ២០២៣ ត្រូវសមត្ថកិច្ចស្រាវជ្រាវតាមចាប់ខ្លួនក្រុមជនសង្ស័យ បានចំនួន ៧នាក់ នៅត្រង់ចំណុចភូមិរោលជ្រូក សង្កាត់ព្រៃវែង ខណ្ឌដង្កោ។ជនរងគ្រោះដែលត្រូវក្រុមក្មេងទំនើងដេញកាប់របួសធ្ងន់ មានឈ្មោះសៀន អញ្ញាស៊ីសុវត្ថា ភេទប្រុស អាយុ ២២ឆ្នាំ មុខរបរកម្មករ រស់នៅភូមិថ្មគោល សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។

ចំណែកក្រុមជនសង្ស័យទាំង៧នាក់ ដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន រួមមាន ទី១-ឈ្មោះវុធ ដេវីត ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរ នៅផ្ទះ រស់នៅភូមិកន្ទោក សង្កាត់កន្ទោក ខណ្ឌកំបូល។ ទី២-ឈ្មោះជឿន ចាន់ទិត្យ ភេទប្រុស អាយុ២១ឆ្នាំ មុខរបរនៅផ្ទះ រស់នៅសង្កាត់ទៀន ខណ្ឌដង្កោ។ ទី៣-ឈ្មោះចាន់ ភក្តី ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរនៅផ្ទះ រស់នៅភូមិព្រៃស្ពឺ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។ ទី៤-ឈ្មោះពេញ វាសនា ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរកម្មកររោងចក្រ ស្នាក់នៅផ្ទះជួល ស្ថិតនៅភូមិរោលជ្រូក សង្កាត់ព្រៃវែង ខណ្ឌដង្កោ។ ទី៥-ឈ្មោះហួយ វណ្ណរ៉ា ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរនៅផ្ទះ រស់នៅភូមិព្រៃស្ពឺ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។ ទី៦-ឈ្មោះផុន សុផានិត ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរនៅផ្ទះ រស់នៅភូមិព្រៃល្វា សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ និងទី៧-ឈ្មោះមឿន រ៉េ ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរសិស្ស រស់នៅ ភូមិដំណាក់ត្រយឹង សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ ។

រីឯវត្ថុតាងចាប់យក រួមមាន កាំបិតប៉័ងតោ ចំនួន១ដើម កាំបិតច្នៃ ចំនួន២ដើម ម៉ូតូ ចំនួន២គ្រឿង (ម៉ាកស៊ុយ ស៊ូគី និច ពណ៌ខៀវលាយស ពាក់ស្លាកលេខ ភ្នំពេញ 1KF-7803 ចំនួន១គ្រឿង ម៉ាកហុងដា ឌ្រីម សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1JQ-6690 ចំនួន១គ្រឿង)។

តាមប្រភពសមត្ថកិច្ច បានឱ្យដឹងថា មុនពេលកើតហេតុ កាលពីវេលាម៉ោង ១១និង២០នាទីយប់ ថ្ងៃទី០១ ខែមករា ឆ្នាំ២០២៤ ជនរងគ្រោះ និងមិត្តភក្តិ មានគ្នា៥នាក់ ជិះម៉ូតូ ៣គ្រឿង ចេញពីភូមិរោលជ្រូក សង្កាត់ព្រៃវែង ខណ្ឌដង្កោ ដើម្បីត្រឡប់ទៅផ្ទះ ស្ថិតនៅភូមិថ្មគោល សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។ លុះពេលបើកម៉ូតូដល់ត្រង់ចំណុចដីវាល ស្ថិតនៅភូមិត្រពាំងសាលា សង្កាត់ពងទឹក ខណ្ឌដង្កោ ស្រាប់តែមាន ជនសង្ស័យ ១ក្រុម មានគ្នា៧នាក់ ជិះម៉ូតូ ២គ្រឿង និងខ្លះដើរ ប្រដាប់ដោយកាំបិតប៉័ងតោ ដេញកាប់និងគប់ ជនរងគ្រោះពីក្រោយ បណ្តាលឱ្យត្រូវខ្នងជនរងគ្រោះឈ្មោះសៀន អញ្ញាស៊ីសុវត្ថា រងរបួសធ្ងន់។ក្រោយបង្កហេតុរួច ក្រុមជនសង្ស័យ បាននាំគ្នារត់គេចខ្លួនបាត់។ ចំណែកជនរងគ្រោះ ត្រូវបានមិត្តភក្តិនាំយក ទៅព្យាបាលរបួសនៅមន្ទីរពេទ្យលោកសង្ឃ និងត្រូវគ្រូពេទ្យដេរមុខរបួសចំនួន៣២ថ្នេរ។ បន្ទាប់មក ជនរងគ្រោះ បានមករាយការណ៍ប្រាប់សមត្ថកិច្ច និងដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលពងទឹក ដើម្បីឱ្យសមត្ថកិច្ច ជួយស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យ។

រហូតមកដល់វេលាម៉ោង ៤និង២០នាទីទៀបភ្លឺ ថ្ងៃទី០២ ខែមករា ឆ្នាំ២០២៤ សមត្ថកិច្ចបានធ្វើការស្រាវជ្រាវ ឃាត់ខ្លួនជនសង្ស័យ បានសរុបចំនួន៧នាក់ នៅត្រង់ចំណុចភូមិរោលជ្រូក សង្កាត់ព្រៃវែង ខណ្ឌដង្កោ រួចនាំ យកមកធ្វើការសាកសួរនៅប៉ុស្តិ៍នគរបាលរដ្ឋបាលពងទឹក។

នៅចំពោះមុខសមត្ថកិច្ច ក្រុមជនសង្ស័យបានឆ្លើយសារភាពថា ពួកគេពិតជាបានធ្វើសកម្មភាព ប្រើកាំបិត ប៉័ងតោ ដេញកាប់និងគប់ទៅលើជនរងគ្រោះប្រាកដមែន ដោយសារមូលហេតុ ខឹងជនរងគ្រោះជិះ ម៉ូតូសម្លឹង មុខឌឺ។

ក្រុមជនសង្ស័យទាំង៧នាក់ខាងលើ ត្រូវបានសមត្ថកិច្ចជំនាញរៀបចំកសាងសំណុំរឿង បញ្ជូនទៅចាត់ការ បន្តតាមនីតិវិធី៕

RELATED ARTICLES