Thursday, October 24, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមកូន...វ៉ៃ...គំរាម...ស...ម្លាប់...ម៉ែ ខឹងមិនឲ្យ ១០០ដុល្លារ

កូន…វ៉ៃ…គំរាម…ស…ម្លាប់…ម៉ែ ខឹងមិនឲ្យ ១០០ដុល្លារ

ខេត្តកំពង់ស្ពឺ ៖ កូនប្រុសអកតញ្ញូម្នាក់ បានសុំលុយម្តាយ ចំនួន១០០ដុល្លារ លុះម្តាយប្រាប់ថាមិនមានលុយឱ្យទេ ស្រាប់តែកូនប្រុសខឹងសម្បា ទាញចបកាប់ វាយកម្ទេចរបស់របរក្នុងផ្ទះ បណ្តាលឱ្យបែកបាក់ខ្ទេចខ្ទីអស់ និង ថែមទាំងគំរាមសម្លាប់ម្តាយទៀត ជាហេតុធ្វើឱ្យស្ត្រីជាម្តាយទ្រាំមិនបាន រាយការណ៍ប្តឹងសមត្ថកិច្ច ចុះអន្តរាគ មន៍ ចាប់វាយខ្នោះកូនប្រុសកំណាច នាំយកទៅចាត់ការតាមច្បាប់។

ករណីអំពើហិង្សាក្នុងគ្រួសារនេះ បានកើតឡើង កាលពីវេលាម៉ោង១០ព្រឹក ថ្ងៃទី០២ ខែមករា ឆ្នាំ២០២៤ នៅចំ ណុចភូមិគោក ឃុំសង្កែសាទប ស្រុកឱរ៉ាល់។

កូនប្រុសកំណាចដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះ គីមស៊្រី គីមស្រៀន អាយុ២៤ឆ្នាំ មានលំនៅក្នុង ភូមិ ភូមិគោក ឃុំសង្កែសាទប ស្រុកឱរ៉ាល់។ ចំណែកស្ត្រីរងគ្រោះជាម្តាយ មានឈ្មោះហួន ស៊ីដេត អាយុ៤៥ឆ្នាំ រស់នៅផ្ទះជាមួយគ្នា។

តាមប្រភពសមត្ថកិច្ច បានឱ្យដឹងថា មុនពេលកើតហេតុ កាលពីវេលាម៉ោង១០ព្រឹក ថ្ងៃទី០២ ខែមករា ឆ្នាំ២០២៣ ជនបង្កហេតុ ជាកូនប្រុស បានមកសុំលុយម្តាយរបស់ខ្លួន ចំនួន១០០ដុល្លារ ពេលនោះស្ត្រីរងគ្រោះជាម្តាយ បានឆ្លើយប្រាប់ថា “ម៉ែគ្មានលុយទេកូន” ស្រាប់តែកូន ប្រុសខឹងច្រឡោត ស្ទុះទៅទាញយកចបកាប់ មកវាយ បំផ្លិចបំផ្លាញរបស់របរទ្រព្យសម្បត្តិក្នុងផ្ទះ បណ្តាលឱ្យបែកបាក់ខ្ទេចខ្ទីអស់។

ប្រភពដដែល បន្តថា ឃើញបែបនេះ ស្ត្រីជាម្តាយ បានចូលទៅឃាត់ ស្រាប់តែកូនប្រុសកំណាច មិនត្រឹមតែ មិនខ្ចីស្តាប់ ថែមទាំងគំរាមសម្លាប់ទាំងម្តាយបង្កើតខ្លួនឯងចោលទៀតផង ទើបធ្វើឱ្យស្ត្រីជាម្តាយទ្រាំលែងបាន ក៏ប្តឹងសមត្ថកិច្ចឱ្យជួយអន្តរាគមន៍ភ្លាមៗតែម្តង។

ក្រោយពេលទទួលបណ្តឹងពីស្ត្រីរងគ្រោះជាម្តាយ កម្លាំងនគរបាលបានចុះទៅដល់កន្លែងកើតហេតុ និងឃាត់ខ្លួន ជនសង្ស័យ នាំយកមកអធិការដ្ឋាននគរបាលស្រុកឱរ៉ាល់។

នៅចំពោះមុខសមត្ថកិច្ច ជនបង្កហេតុខាងលើ បានឆ្លើយសារភាពថា ខ្លួនពិតជាបានវាយបំផ្លាញរបស់របរក្នុងផ្ទះ និងគំរាមសម្លាប់ម្តាយបង្កើតខ្លួនឯងប្រាកដមែន។ មូលហេតុដែលនាំឱ្យឈានដល់អំពើហិង្សានេះ ក៏ដោយសារ តែរូបគេ (ជនបង) ខឹងសុំលុយម្តាយ ១០០ដុល្លារ មិនបានតាមបំណង។

សមត្ថកិច្ចបញ្ជាក់ថា ទ្រព្យសម្បត្តិដែលរងការខូចខាតដោយសារស្នាដៃកូនប្រុសកំណាចខាងលើនេះ រួមមាន កៅអីជ័រ ចំនួន១០ ពាងទឹក ចំនួន៤ តុដែក១ តុឈើ១ និងសម្ភារៈប្រើប្រាស់មួយចំនួនទៀត។ជនសង្ស័យគំរាមសម្លាប់ម្តាយខាងលើ ត្រូវបានសមត្ថកិច្ចជំនាញរៀបចំកសាង សំណុំរឿងបញ្ជូនទៅចាត់ការ បន្តតាមនីតិវិធី៕

RELATED ARTICLES