Thursday, October 24, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គម បង្ក្រាបឃ្លាំងស្តុកសារធាតុគីមី កែច្នៃគ្រឿងញៀន

 បង្ក្រាបឃ្លាំងស្តុកសារធាតុគីមី កែច្នៃគ្រឿងញៀន

ខេត្តស្វាយរៀង ៖ ឃ្លាំងស្តុកសារធាតុគីមី ដែលជាកន្លែងកែច្នៃសារធាតុគ្រឿងញៀនខុសច្បាប់មួយកន្លែង ត្រូវបានសមត្ថកិច្ចជំនាញ និងសមត្ថកិច្ចមូលដ្ឋាន ស្រាវជ្រាវឃើញ និងចុះបង្ក្រាប ជាក់ស្តែង។

យោងតាមប្រភពព័ត៌មានពីស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង បានបញ្ជាក់នៅរសៀលថ្ងៃទី០៣ ខែមករា ឆ្នាំ២០២៤ ថា ទីតាំងឃ្លាំងផ្ទុកសារធាតុគីមីផ្សំខាងលើ ស្ថិតក្នុងភូមិចុងព្រែក សង្កាត់ស្វាយរៀង ក្រុងស្វាយ រៀង។

ប្រភពដដែល បន្តថា ការចុះពិនិត្យនិងបង្ក្រាបទីតាំងខាងលើ ធ្វើឡើងក្រោមវត្តមានរបស់លោកឧត្តមសេនីយ៍ត្រី កែវ សុថា ស្នងការរង ទទួលផែនការងារប្រឆាំងគ្រឿងញៀន និងចូលរួមដោយលោកស្រី ឧត្តមសេនីយ៍ឯក ឈឹម សិទ្ធិបុណ្យរិទ្ធិ អគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន លោក ឧត្តមសេនីយទោ ឃន តារាសម្បត្តិ ប្រធាននាយកដ្ឋានអនុវត្តច្បាប់ លោកដូរ៉ា អង្គប្រទាន ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្ត ក្រុមការងារអង្គការ UNODC និងតំណាងមន្ទីរប្រឆាំងគ្រឿងញៀន នៃអគ្គស្នង ការដ្ឋាននគរបាលជាតិ។

ប្រភពខាងលើ បញ្ជាក់ថា ក្រុមការងារចម្រុះ បានចុះពិនិត្យទីតាំងឃ្លាំងផ្ទុកសារធាតុគីមីផ្សំខាងលើ  ដែលជាវត្ថុ តាងពាក់ព័ន្ធក្នុងករណីផលិតកែច្នៃសារធាតុញៀនខុសច្បាប់ នៅចំណុចផ្លូវបេតុង ស្ថិតក្នុងភូមិចុងព្រែក សង្កាត់ ស្វាយរៀង ក្រុងស្វាយរៀង ខេត្តស្វាយរៀង៕

RELATED ARTICLES