Sunday, March 16, 2025
Homeព័ត៌មានជាតិចោរគាស់ផ្ទះ ​លើកទីមិនរួចខ្លួន ពលរដ្ឋស្វាគមន៌ចាស់ដៃ

ចោរគាស់ផ្ទះ ​លើកទីមិនរួចខ្លួន ពលរដ្ឋស្វាគមន៌ចាស់ដៃ

ភ្នំពេញ៖ ជនសង្ស័យចាស់ក្មេងវាយទំលាយជញ្ជាំងចូលលួចទ្រព្យសម្បត្តិឧបករណ៍ចំនួន៤ លើក ត្រូវម្ចាស់ផ្ទះនិងពលរដ្ឋជិតខាងស្វាគមន៍មួយដៃមួយជើងឡើងចាស់ដៃក្បែរក្សិនក្ស័យ ។
ហេតុការណ៍នេះបង្កការភ្ញាក់ផ្អើលនៅវេលាម៉ោង៣និង៣០នាទី ថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៧ នៅផ្ទះលេខ១៤និង១៥ ភូមិ១៥ សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

ជនសង្ស័យមានឈ្មោះ ម៉ាន់ រាម ភេទប្រុស អាយុ២៧ឆ្នាំ ត្រូវជាពូ ជនសង្ស័យឈ្មោះ ម៉ាន់ ស៊ីនួន ភេទប្រុស អាយុ១២ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួល ម្តុំផ្សារដីហ៊ុយ សង្កាត់ភ្នំ​ពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។ ចំណែកជនរងគ្រោះមានឈ្មោះ ដេត ស្រស់ ភេទ​ប្រុស អា​យុ២៨ឆ្នាំ មុខរបរជាងតុទូស្នាក់នៅផ្ទះលេខ១៤និង១៥ ភូមិ១៥ សង្កាត់បឹងកក់២ ខណ្ឌ​ទួលគោក រាជធានីភ្នំពេញ ។

យោងតាមសំដីជនរងគ្រោះ បានអោយដឹងថា ខ្លួនត្រឡប់ពីលាងម៉ូតូនៅម្តុំក្តាន់២ ដោយបានធ្វើ ដំណើរឆ្លងកាត់ផ្ទះធ្វើតុទូក៏ប្រទះឃើញជញ្ជាំងមានបិតបាំងនិងស្បែកជើងនៅខាងក្រៅផ្ទះចំ-ហៀង​ខាងជើង ក៏បានខលហៅគ្នីគ្នាមកឡោមព័ទ្ធនិងចូលទៅឆែកខាងក្នុង  ហើយជនសង្ស័យ​ក៏រត់ចេញតាមច្រកជញ្ជាំងដែលវាយទំលាយចូលដើម្បីលួចសម្ភារះ ត្រូវបានក្រុម កម្មករដែល​ត្រៀមព័ទ្ធចាប់និងវាយមួយនាក់មួយដៃឡើងទ្រោមខ្លួន រួមទាណងប្រជាពលរដ្ឋ ឆ្លងកាត់ចោម​រោមមើលផងដែរ ។

ជនរងគ្រោះបន្តទៀតថា នេះជាលើកទី៤ហើយ និងលើកទី៣ នៅម៉ោង៩យប់ ថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៧ មុខថ្ងៃសែមនចិនមួយថ្ងៃ ខាងក្រុមកម្មករចាប់បាននិងយកទៅប្រគល់ ជូនសមត្ថកិច្ច​ហើយបានដាក់ពាក្យប្តឹងនៅប៉ុស្ត៏នរគបាលបឹងកក់២ម្តងរួចមក តែដល់ថ្ងៃកើត ហេតុស្រាប់​តែ​ឃើញ​ជនសង្ស័យមកចូលលួចម្តងទៀត ។ ជនរងគ្រោះបានបញ្ជាក់ថា ប្រជាពលរដ្ឋដូច​ជាអស់​សង្ឃឹមទៅលើសមត្ថកិច្ចនរគបាលដែល គ្មានវិធានការចំពោះបញ្ហា រក្សាសន្តិសុខនៅក្នុង​មូល​ដ្ឋាន រឿងចាប់បានជនសង្ស័យបាន២ ទៅ៣ ថ្ងៃឃើញដើរពេសពេញ ផ្លូវអញ្ចឹងៗ សូមថ្នាក់លើ​ជួយ​ត្រួតពិនិត្យមើលរឿងនេះផង តើភូមិឃុំមានសុវត្ថិភាពនៅឯណា?

បច្ចុប្បន្នជនសង្ស័យទាំង២នាក់ពូក្មួយត្រូវឃុំខ្លួនបណ្តោះអាសន្ន នៅអធិការដ្ឋាននរគ បាល​ខណ្ឌ ទួលគោក ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី ៕  ង៉ូវ ឌីណា

RELATED ARTICLES