Thursday, October 24, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមទះកំផ្លៀងស្រី ដេញវ៉ៃសន្តិសុខ ប៉េអឹមចាប់២នាក់

ទះកំផ្លៀងស្រី ដេញវ៉ៃសន្តិសុខ ប៉េអឹមចាប់២នាក់

ភ្នំពេញ ៖ ជនជាតិចិន ប្រុសស្រី ចំនួន២នាក់ នាំគ្នាចូលហាងលក់សម្លៀកបំពាក់ មួយកន្លែង ស្រាប់តែក្រោយ មក មិនដឹងជាឃ្នើសចិត្តរឿងអ្វី ស្រាប់តែប្រើអំពើហិង្សា ដោយនារីជាជនជាតិចិនម្នាក់ បានទះកំផ្លៀងបុគ្គលិក ស្រីបម្រើការក្នុងហាង លុះសន្តិសុខឃើញ ចូលទៅឃាត់ ស្រាប់តែបុរសចិន ម្នាក់ទៀត បានដេញវាយសន្តិសុខ រត់ផ្អើលហាង។ ទីបំផុតត្រូវកម្លាំងអាវុធហត្ថចុះអន្តរាគមន៍ ឃាត់ខ្លួនប្រុសស្រីចិន ទាំង២នាក់ នាំយកទៅសាក សួរ។

ករណីអំពើហិង្សានេះ បានកើតឡើងកាលពីវេលាម៉ោង ១០យប់ ថ្ងៃទី០៣ ខែមករា ឆ្នាំ២០២៤ នៅចំណុចហាង លក់សម្លៀកបំពាក់មួយកន្លែង ក្រោមអគារ THE BRIDGE ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចម្ការមន។តាមប្រភពព័ត៌មានពីសន្តិសុខយាមប្រចាំការនៅអគារខាងលើ បានរៀបរាប់ប្រាប់ថា មុនពេលកើតហេតុ គាត់បានឃើញជនជាតិចិន ប្រុសស្រី ២នាក់ ចុះពីលើរថយន្តស៊េរីទំនើប ១គ្រឿងម៉ាក LEXUS LM-300h ពណ៌ស ពាក់ស្លាកលេខ កម្ពុជា B.L.7799 រួចដើរចូលទៅក្នុងហាងកើតហេតុខាងលើ។ បន្ទាប់ពីចូលទៅខាងក្នុងហាងហើយ ដោយមិនដឹងច្បាស់ថា មានមូលហេតុអ្វីនោះទេ ស្រាប់តែកើតមានអំពើ ហិង្សាឡើងតែម្តង។ លុះឃើញសភាពមិនស្រួល ពួកគាត់នាំគ្នាចូលទៅជួយឃាត់ តែបែរជាត្រូវបុរសចិន ខាងលើ វាយទាំងពួកគាត់ជាសន្តិសុខថែមទៀត បង្កឱ្យមានការភ្ញាក់ផ្អើលពេញកន្លែងកើតហេតុតែម្តង។ដោយឡែក តាមសម្តីនារីម្នាក់ ជាអ្នកគ្រប់គ្រងទូទៅនៅក្នុងហាងខាងលើ បានឱ្យដឹងថា មាននារីចិនម្នាក់ បានប្រើប្រាស់អំពើហិង្សាទៅលើបុគ្គលិកស្រីរបស់គាត់ ក្នុងពេលពួកគេចូលមកមើលសម្លៀក បំពាក់នៅ ក្នុងហាង ដោយទះកំផ្លៀងបុគ្គលិកហាងរបស់គាត់ ១ដៃ។

អ្នកគ្រប់គ្រងហាង បានបញ្ជាក់ថា នៅក្នុងហាង គឺមានកាមេរ៉ាសុវត្ថិភាពបង្ហាញគ្រប់រូបភាពនៃអំពើហិង្សា ដែលនារីបង្កហេតុ វាយបុគ្គលិកគាត់។ លុះក្រោយពីប្រើហិង្សារួច ជនដៃដល់ប្រុសស្រីទាំង២នាក់ ព្យាយាម ឡើងរថយន្ត ដើម្បីរត់គេចចេញពីកន្លែងកើតហេតុ តែត្រូវបានសន្តិសុខ និងកម្លាំងអាវុធហត្ថខណ្ឌចម្ការមន ចុះមកឃាត់ខ្លួន។

ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ទីតាំងកើតហេតុ ចំណែកកម្លាំងអាវុធហត្ថ ខណ្ឌចម្ការមន បានឃាត់រថយន្ត និងនាំខ្លួនបុរសនារីជាដៃដល់ទាំង២ ទៅកាន់មូលដ្ឋានកងរាជអាវុធហត្ថខណ្ឌ ចម្ការមន ដើម្បីធ្វើការសាកសួរ ព្រមទាំងបានឱ្យភាគីរងគ្រោះ ចូល មកដោះស្រាយគ្នាតាមនីតិវិធីផងដែរ៕

RELATED ARTICLES