Thursday, October 24, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមស្រីស្អាតបើកឡានទំនើប បុករបាំងថ្មទ្រូងផ្លូវ

ស្រីស្អាតបើកឡានទំនើប បុករបាំងថ្មទ្រូងផ្លូវ

ភ្នំពេញ ៖ រថយន្តស៊េរីទំនើប ១គ្រឿង បើកបរដោយនារីម្នាក់ ក្នុងល្បឿនលឿន ខ្វះការប្រុងប្រយ័ត្ន បានជ្រុល ទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវ ពេញទំហឹង បណ្តាលឱ្យរថយន្តខូចខាតមួយកំណាត់មុខ។ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ៧និង៣០នាទីយប់ ថ្ងៃទី០៣ ខែមករា ឆ្នាំ២០២៤ នៅលើកំ ណាត់ផ្លូវព្រះ នរោត្តម ត្រង់ចំណុចមុខក្រសួងមហាផ្ទៃ ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចម្ការមន។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា មុនកើតហេតុ គេឃើញរថយន្តស៊េរីទំនើប ១គ្រឿង ម៉ាក Range Rover ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AA-6366 បើកបរដោយនារីម្នាក់ ធ្វើដំណើរតាមបណ្តោយផ្លូវព្រះ នរោត្តម ក្នុងទិសដៅពីត្បូង ទៅជើង ក្នុងល្បឿនលឿន ខណៈបើកមកដល់ចំណុចកើតហេតុខាងលើ ពុំដឹងថា មានបញ្ហាអ្វី ស្រាប់តែរថយន្តបានរេចង្កូតមកខាងឆ្វេងដៃ រួចជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវ ពេញទំហឹង បណ្តាលឱ្យខូចខាត ចំនួនមួយកង់ ចំណែករថយន្តបង្កហេតុ ខូចខាតមួយកំណាត់មុខយ៉ាងដំណំ តែសំណាងល្អ មិនបង្កឱ្យមានគ្រោះថ្នាក់ទៅដល់មនុស្ស  ហើយភ្លាមៗនោះដែរសមត្ថកិច្ចបានឃាត់ខ្លួននារីជាអ្នកបើក បររថ យន្តបង្កហេតុ ទុកប្រគល់ឱ្យសមត្ថកិច្ចជំនាញ។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានប៉ុស្តិ៍នគបាលទន្លេបាសាក់ បានចុះទៅដល់ពិនិត្យជុំវិញទីតាំងកើតហេតុ រួចបានទំនាក់ទំនងទៅមន្ត្រីជំនាញចរាចរណ៍រាជធានីភ្នំពេញ ចុះមកវាស់វែង និងធ្វើកំណត់ហេតុ ស្ទូចយករថ យន្តបង្កហេតុខាងលើ ទៅរក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជ ធានីភ្នំពេញ រង់ចាំឱ្យភាគីម្ចាស់រថយន្ត ចូលខ្លួនធ្វើការដោះស្រាយ នៅពេលក្រោយ៕

RELATED ARTICLES