ភ្នំពេញ ៖ អាជ្ញាធរខណ្ឌប្ញស្សីកែវ ដឹកនាំដោយលោក អ៊ាន សុឃីម អភិបាលរងខណ្ឌឫស្សីកែវ បានចុះធ្វើរដ្ឋ បាល នៅទីតាំងខារ៉ាអូខេ ១កន្លែង យីហោ «អាត់ជួង» មានទីតាំងស្ថិតនៅផ្លូវ២០០្រ ភូមិក្រោលគោ សង្កាត់ គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ។
ការចុះធ្វើរដ្ឋបាលនេះ បានធ្វើឡើងកាលពីវេលាម៉ោង ១០និង៣០នាទីព្រឹក ថ្ងៃទី០៤ ខែមករា ឆ្នាំ២០២៤ ដោយ មានការចូលរួមពីលោកវរសេនីយ៍ទោ សារ៉ាយ ចេង អធិការរងទទួលផែនគ្រឿងញៀន លោកស្វាយ បូរ៉ា អធិការរងខណ្ឌ លោកស្តើង មានិត ចៅសង្កាត់ទី១ និងលោក ញាណ ពុទ្ធា នាយប៉ុស្តិ៍នគរបាលសង្កាត់គី គីឡូម៉ែត្រលេខ៦ និងភាគីពាក់ព័ន្ធ។
ជាលទ្ធផល អាជ្ញាធររកមិនឃើញឧបករណ៍ពាក់ព័ន្ធករណីប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នោះ ឡើយ ហើយការចុះធ្វើរដ្ឋបាលនេះ បានបញ្ចប់នៅវេលាម៉ោង ១១និង៣០នាទី ថ្ងៃដដែល៕