Thursday, October 24, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមលួចពីយប់ ព្រឹកឡើងជាប់ខ្នោះ

លួចពីយប់ ព្រឹកឡើងជាប់ខ្នោះ

ខេត្តបាត់ដំបង ៖ ជនសង្ស័យម្នាក់ បានធ្វើសកម្មភាពលបចូលផ្ទះបុរសចំណាស់ម្នាក់ ទាំងពាក់កណ្តាលអធ្រាត្រ លួចយកសម្ភារៈសំណង់មួយចំនួនធំ រួចរត់គេចខ្លួនបាត់ លុះព្រឹកឡើង ជនរងគ្រោះប្តឹងសមត្ថកិច្ចឱ្យជួយអន្តរា គមន៍ ក៏ឈានដល់ការចាប់ខ្លួនជនសង្ស័យ នាំយកមក ចាត់ការតាមច្បាប់។

ករណីលួចនេះ បានកើតឡើងកាលពីវេលាម៉ោង ១រំលងអធ្រាត្រ ឈានចូលថ្ងៃទី០៥ ខែមករា ឆ្នាំ២០២៤ នៅចំ ណុចក្រុមទី១៧ ភូមិវត្តតាមិម ឃុំអូរដំបង១ ស្រុកសង្កែ។ រហូតមកដល់វេលាម៉ោង ១១និង៣០នាទីព្រឹក ថ្ងៃទី០៥ ខែមករា ឆ្នាំ២០២៤ សមត្ថកិច្ចជំនាញ បានធ្វើការស្រាវជ្រាវ ឈានដល់ការបង្ក្រាបចាប់ខ្លួន ជនសង្ស័យ បាន នៅចំណុចផ្ទះរបស់ជនសង្ស័យតែម្តង។

ជនសង្ស័យដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះអ៊ូ ប៊ុនណា ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរមិនពិត ប្រាកដ រស់នៅភូមិវត្តតាមិម ឃុំអូរដំបង១ ស្រុកសង្កែ។ ចំណែកជនរងគ្រោះ មានឈ្មោះអ៊ីន កិប ភេទប្រុស អាយុ៦៥ឆ្នាំ រស់នៅភូមិព្រែតាតន់ សង្កាត់ព្រែកព្រះតាតន់ ក្រុងបាត់ដំបង។

តាមប្រភពសមត្ថកិច្ច បានឱ្យដឹងថា កាលពីវេលាម៉ោង ១រំលងអធ្រាត្រ ឈានចូលថ្ងៃទី០៥ ខែមករា ឆ្នាំ២០២៤ នៅចំណុចក្រុមទី១៧ ភូមិវត្តតាមិម ឃុំអូរដំបង១ ស្រុកសង្កែ ខេត្តបាត់ដំបង មានករណីលួចសម្ភារៈមួយ កើត ឡើង ប្រព្រឹត្តដោយជនសង្ស័យ មិនស្គាល់អត្តសញ្ញាណ បានចូលលួចយកសម្ភារៈរបស់ជនរង គ្រោះ ឈ្មោះ អ៊ីន កិប រួមមាន ម៉ូទ័រស្វាន ពណ៌ខៀវ ចំនួន១គ្រឿង ម៉ូទ័រកាត់ ពណ៌ក្រហម ចំនួន១គ្រឿង កែងស្ទង់ ចំនួន១ ដែកស្បែងចំនួន១ ខ្សែព្រីភ្លើងចំនួន ១ដុំ ប្រវែង៣០ម៉ែត្រ ដែកអិល ចំនួន៣ដើម ធុងទឹកកក ពណ៌ខៀវ ចំនួន១ និងកៅអីជ័រ ពណ៌ក្រហមចំនួន២។

ប្រភពដដែល បន្តថា ក្រោយពីទទួលបណ្តឹងជនរងគ្រោះ កម្លាំងផ្នែកជំនាញព្រហ្មទណ្ឌ និងកម្លាំងប៉ុស្តិ៍ន គរបាលរដ្ឋបាលអូរដំបង១ ដឹកនាំដោយលោកវរសេនីយ៍ទោ យុត តុងហូ អធិការនគរបាលស្រុកសង្កែ បានចុះធ្វើការស៊ើបអង្កេតស្រាវជ្រាវ កំណត់អត្តសញ្ញាណ ឈានដល់ការនាំខ្លួនជនសង្ស័យឈ្មោះអ៊ូ ប៊ុនណា នៅវេលាម៉ោង ១១និង៣០នាទី ថ្ងៃទី០៥ ខែមករា ឆ្នាំ២០២៤ នៅចំណុចផ្ទះរបស់ជនសង្ស័យ ស្ថិតក្នុងភូមិវត្តតាមិម ឃុំអូរដំបង១ ស្រុកសង្កែ យកទៅសាកសួរនៅអធិការដ្ឋាននគរបាលស្រុកសង្កែ ដើម្បីសាកសួរ។នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានចូលលួចយកសម្ភារៈ របស់ជនរង គ្រោះខាងលើប្រាកដមែន។ ជាមួយនេះសមត្ថកិច្ច បានដកហូតសម្ភារៈខាងលើទាំងអស់ដែលជា របស់ជន រងគ្រោះ ត្រឡប់មកវិញផងដែរ។

ជនសង្ស័យខាងលើ ត្រូវបានកម្លាំងនគរបាលស្រុកសង្កែ រៀបចំកសាងសំណុំរឿង បញ្ជូនទៅការិយាល័យ ជំនាញខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES