ភ្នំពេញ៖សុគន្ធ និសា ,នីតា វរវង្ស,ផេន ខេក,ផាន វីរ៉ាទី ,នាយចឺម ,អ៊ឹម ជីវ៉ា,លឹម តិចម៉េង ,ពូណុយ ,នាយព្រែក,លន់ ដាណេ ,សំ ប៉ូលីដា ,យ៉ាយយ៉យ និងតារាជាច្រើនទៀតបានបង្ហាញខ្លួនព្រមគ្នានៅថ្ងៃសម្ពោធផលស៊ីប៊ែល ប៉ារីស នៅផ្សាររាត្រី តាមបណ្ដោយផ្លូវ៦០ម៉ែត្រ ក្រុងភ្នំពេញដែលមានអ្នកទៅទស្សនាជាច្រើនកុះកនៅល្ងាចថ្ងៃទី៦ ខែមករា ឆ្នាំ២០២៤ ។ការបង្ហាញខ្លួនពីសំណាក់តារាចម្រៀង,សម្ដែង និងកំប្លែងជាច្រើនដួងព្រមគ្នានោះគឺនៅចំថ្ងៃប្រារពខួប១ឆ្នាំនៃផលិតផលស៊ីប៊ែល ប៉ារីស និងការប្រកាសជាផ្លូវការBA ថ្មីប្រចាំឆ្នាំ២០២៤ នោះគឺលោកណុក ណុក (Nork Nork)ទើបមានការប្រគុំតន្រ្ដីខ្នាតធំបែបនេះ ។
លោកជំទាវសុខ រស្មី អគ្គនាយិការស៊ីប៊ែល ប៉ារីស បានឲ្យដឹងថារយៈពេល១ឆ្នាំដែលស៊ីប៊ែល ប៉ារីស បង្ហាញខ្លួននៅកម្ពុជា គឺជោគជ័យលើសការរំពឹងទុកហើយគោលដៅឆ្នាំ២០២៤ នេះអាហារបំប៉នសុខភាពមួយនេះមិនត្រឹមតែពេញនិយមក្នុងស្រុកទេ តែនឹងទៅដល់ទីផ្សារនៅប្រទេសថៃ និងចិន ផងដែរ ព្រោះជាផលិតផលស្ដង់ដាហើយជំនួយដល់សុខភាពយើងឲ្យបានល្អ។ទាក់ទងការជ្រើសលោកNork Nork ជាBA ថ្មីនេះដោយសារតែលោកជំទាវមើលឃើញលោកណុក ណុក ចូលចិត្តធ្វើសប្បុរសធ័ម មានទឹកចិត្តដូចគ្នាជាមួយលោកជំទាវ ហើយលោកក៍ប្រើប្រាស់ផលិតផលនេះជាយូមកហើយដែរ ហេតុនេះទើបត្រូវតែងតាំងគាត់ធ្វើជាទូតសុឆន្ទៈនាពេលនេះព្រោះសាកសមនិងគាត់ ។
លោកជំទាវបន្ថែមថានៅថ្ងៃសម្ពោធស៊ីប៊ែល ប៉ារីស គម្រប់១ឆ្នាំ និងប្រកាសតែងតាំងពីBA នេះក្រៅពីតារាល្បីៗមកច្រៀងសម្ដែងក៍មានការចូលរួមពីតារាជើងចាស់ជាច្រើនដួងដែរនោះដោយសារតែពួកគាត់សុទ្ធសឹងជាអ្នកប្រើប្រាស់ផលិតផលនេះដោយផ្ទាល់ហើយជួយសុខភាពគាត់បានល្អច្រើនទើបលោកជំទាវអញ្ជើញពួកគាត់មកចូលរួមជុំគ្នា។លោកជំទាវសុខ រស្មី ផ្ញើរសារថាស៊ីប៊ែល ប៉ារីស ជាអាហារបំប៉នសុខភាពដែលអ្នកមានជំងឺលើសឈាម និងទឹកនោមផ្អែមក៍អាចប្រើបានដែរ ហើយសម្រាប់តារាដែលចូលរួមនៅថ្ងៃនោះលោកជំទាវនឹងផ្ដល់ការងារឲ្យពួកគាត់ធ្វើបន្ថែមទៀតនៅឆ្នាំ២០២៤ នេះរួមទាំងការបន្ដការងារសប្បុរសធ័ម កាន់តែសកម្មផងដែរ ៕