ភ្នំពេញ៖អ្នកនាងខាត់ សុឃីម បានប្រតិកម្មភ្លាមៗចំពោះអ្នកលេងហ្វេសបុកម្នាក់មានឈ្មោះថាSam Phearum ដែលបានចូលទៅខមិនទាក់ទងរឿងនាងបានទិញរថយន្ដ១គ្រឿងឲ្យកូនប្រុសរបស់នាងឈ្មោះស្កាយ ជាកាដូដែលរូបគេបានប្រលងជាប់បាក់ឌុបនោះ ដោយបុរសនោះបានដាស់តឿនសុឃីម ថា”ពេលដែលធ្លាក់ខ្លួនឈឺ កុំលើកដៃសំពះទៅបានហើយ”។ការលើកឡើងរបស់អ្នកលេងហ្វេសបុករូបនោះហាក់ចង់សំដៅថាអ្នកសិល្បៈឃើញតែបង្អួតពីភាពហ៊ឺហា ជិះរថយន្ដទំនើបៗ ប៉ុន្ដែពេលដែលធ្លាក់ខ្លួនឈឺគ្មានអ្វីក្រៅពីលើកម្រាបដៃ១០សំពះសុំជំនួយពីសប្បុរសជនឡើយ…។ដោយសារតែឃើញបុរសនោះលើកឡើងថាចង់ដៀមដាមឲ្យសុឃីម នោះទើបស្វាមីនាងលោកអ៊ិន សុបញ្ញា ហៅផាណូ បានចេញមកការពារភរិយាលោកភ្លាមដោយឆ្លៀតស៊កសំដីទៅអ្នកខមិនបែបចាក់ដោតនោះថា”កុំបារម្ភអីគ្រួសារខ្ញុំធ្លាប់ធ្លាក់ខ្លួនហើយ ក៍ធ្លាប់ឈឺដែរ មិនដែលទៅសុំជំនួយដែរ ហើយលោកនឹងធ្លាប់ជួយអ្នកសិល្បៈ ប៉ុន្មាននាក់ហើយ រឿងជំនួយ”។
ក្រោយស្វាមីក្មេងស៊កសំដីតបទៅអ្នកលេងហ្វេសបុកម្នាក់ឈ្មោះ Sam Phearum បែបនេះខាត់ សុឃីម ពេញចិត្តប្ដីខ្លាំងណាស់ហើយនាងថែមទាំងប្រាប់ទៅបុរសនោះបន្ថែមពីលើស្វាមីថា”ថ្ងៃណាទើបពាក្យមើលងាយមួយនេះ ដល់ទៅបញ្ចប់?”។សុឃីម បន្ថែមមួយឃ្លាទៀតទៅបុរសនោះថា”មិនបានបញ្ចប់ ឬអស់ពីស្ដុកទេ ព្រោះអ្នកខ្លះរៀនបានត្រឹមឲ្យស្គាល់តែសាលាប៉ុណ្ណឹង(ខ្លោចចិត្ត)។
បន្ទាប់ពីខាត់ សុឃីម និងស្វាមីលេងសំដីទៅអ្នកលេងហ្វេសបុករូបនេះព្រមគ្នាបែបនេះគេមិនឃើញលោក Sam Phearum វាយបកប្ដីប្រពន្ធតារា១គូនេះបន្ថែមទៀតឡើយ។
សូមបញ្ជាក់ថាខាត់ សុឃីម ស្អប់បំផុតអ្នកដែលមើលងាយមកលើនាង។ជាក់ស្ដែងដូចជាកាលពីខែកញ្ញា ឆ្នាំ២០២១ សុឃីម ចាញ់បោកឧកញ៉ាម្នាក់អស់លុយជិត១លានដុល្លារ ហើយពេលនោះនាងបានប្រាប់បទពិសោធន៍ទៅអ្នកទាំងឡាយពីល្បិចជនបោកប្រាស់នាងដើម្បីកុំឲ្យមានអ្នកក្លាយទៅជាជនរងគ្រោះនាពេលបន្ទាប់ពីរូបនាង។ប៉ុន្ដែជាលទ្ធផលអ្នកលេងបណ្ដាញសង្គមបានផ្លែផ្កាឲ្យសុឃីម ថាឆ្លាតប៉ុណ្ណឹងដែរមិនគូរណាគេបោកនាងបានអស់ពីខ្លួនរលីងបែបនេះសោះ,ខ្លះទៀតថាសុឃីម ធ្លាក់ខ្លួនហើយម៉េចៗមេត្តាកុំលើកដៃសំពះសំជំនួយពីទស្សនិកជនបានហើយ…។ដោយសារតែឈឺចាប់ខ្លាំងពេកព្រោះមានបំណងល្អសោះ តែបែជាទទួលមកវិញផ្ទុយពីការរំពឹងទុកនោះទើបសុឃីម ធ្វើឲ្យគ្រប់គ្នាភ្លឺភ្នែកនិងមើលឃើញថានាងមិនមែនធ្លាក់ដល់ចំណុចសូន្យដូចពួកគេម៉ៃនោះឡើយ ទើបពេលនោះនាងបានទិញរថយន្ដទំនើបLexus Lx570 ជិះយ៉ាងកាលីព ហើយធ្វើឲ្យអ្នកដែលមើលស្រាលលើនាងនោះឆ្ងល់ថាតើនាងបានលុយមកពីណាដូចជប់បែបនេះ?សុឃីម បានលេងមួយក្បាច់ទៀតនៅឆ្នាំ២០២៣ គឺប្ដូរពីជិះរថយន្ដទំនើបLexus Lx570 មកជារថយន្ដLexus Lx600 ដែលមានតម្លៃជិត២៥ម៉ឺនដុល្លារ ហើយនាងលេងគ្រឿងអង្ការមាសពេជ្រពាក់ជ្រែកខ្លួនដែលម្ដងនេះធនាថាអ្នកឌឺដងឲ្យនាងថាធ្លាក់ខ្លួននោះនឹងនិយាយលែងចេញ តែដឹងអីគ្រាន់តែនាងទិញរថយន្ដ១គ្រឿងជូនកូនកំលោះដែលទើបប្រលងជាប់បាក់ឌុបថ្មីៗនេះបែជាមានអ្នកចូលទៅរំលឹកនាងថាពេលដែលធ្លាក់ខ្លូនឈឺមេត្តាសូមកុំលើកដៃសំពះសុំជំនួយទើបនាំឲ្យសុឃីម និងប្ដីមិនអាចទប់អារម្មណ៍បានឡើយ ត្រូវតែចេញព្រមគ្នាតបទៅប្រុសនោះជាបន្ទាន់តែម្ដងដើម្បីកុំឲ្យមានអ្នកភ័យខ្លាចនាងចូលពេទ្យសុំលុយគេអស់ក្ដីព្រួយបារម្ភ ។
គូររំលឹកថាខាត់ សុឃីម ចាប់ដៃលោកអ៊ិន សុបញ្ញា ហៅផាណូ រក្សារស្នេហាបាន១២ឆ្នាំមកហើយ និងទទួលបានចំណងដៃកូនស្រីម្នាក់ឈ្មោះបញ្ញា ហ្វូតូស្អាត អាយុជិតជាង១១ឆ្នាំ ។ដោយឡែកការឲ្យកាដូកូនប្រុសស្កាយ ដែលជាកូនរបស់លោកចារិទ្ធី នូវរថយន្ដ១គ្រឿងនាំឲ្យមានអ្នកលេងហ្វេសបុកចំអកឲ្យនាងនោះដោយសារតែសុឃីម ចង់លើកទឹកចិត្តកូនប្រុសដែលប្រលងជាប់បាក់ឌុបហើយរៀនបន្ដនៅមហាវិទ្យាល័យ។អ្នកនាងសុឃីម ទោះជាក្ដៅចិត្តមានគេចង់មើលស្រាលលើខ្លួនរឿងបញ្ចេញភាពហ៊ឺហាទិញឡានថ្មីឲ្យកូនអំឡុងសេដ្ឋកិច្ចកំពុងធ្លាក់ក្ដី ប៉ុន្ដែនាងមានភាពកក់ក្ដៅណាស់ ដែលមានស្វាមីល្អចេះការពារកិត្តិយសនាងហើយស្រលាញ់កូនប្រុសនាងដូចកូនបង្កើតរបស់លោកដែរ ។ប៉ុន្ដែគូរឲ្យស្ដាយសុឃីម បានលុបចោលគម្រោងយកកូនទី៣ទៅហើយ ព្រោះតែនាងមានហេតុផលថាសម័យនេះបើមានកូន គ្មានពេលមើលថែ អប់រំកូនឲ្យបានដិតដល់នោះទេ ប្រាកដជាកូនពិបាកដើរផ្លូវល្អ ៕