Thursday, October 24, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គម អ្នកឡើងត្នោត ធ្លាក់លើ..ភ្លើ..ងឆេះ...ជញ្ជ្រាំង ស្រូវ ឆេះ...ខ្លោច

 អ្នកឡើងត្នោត ធ្លាក់លើ..ភ្លើ..ងឆេះ…ជញ្ជ្រាំង ស្រូវ ឆេះ…ខ្លោច

ខេត្តកំពង់ស្ពឺ ៖ បុរសអ្នកឡើងត្នោតម្នាក់ កំពុងឡើងយកទឹកត្នោត ស្រាប់តែភ្លើងឆេះព្រៃ រាលឆេះជញ្ជ្រាំងស្រូវ ក្រោមដើមត្នោត ធ្វើឱ្យកម្តៅភ្លើងរោលដល់ចុងត្នោត ធ្លាក់បុរសនោះមកដល់ដី និងត្រូវភ្លើងឆេះខ្លោច ស្លាប់ យ៉ាងអាណោចអាធ័ម។

ហេតុការណ៍គ្រោះថ្នាក់ដ៏រន្ធត់នេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង ១និង ៣០នាទីរសៀល ថ្ងៃទី០៤ ខែមករា ឆ្នាំ២០២៤ នៅត្រង់ចំណុចវាលស្រែមួយកន្លែង ស្ថិតក្នុងភូមិថ្មី ឃុំជាំសង្កែ ស្រុកភ្នំស្រួច។បុរសរងគ្រោះដែលត្រូវស្លាប់ក្នុងភ្នក់ភ្លើង មានឈ្មោះដូ ដន ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរឡើងត្នោត រស់នៅ ភូមិថ្មី ឃុំជាំសង្កែ ស្រុកភ្នំស្រួច។

តាមប្រភពសមត្ថកិច្ចស្រុកភ្នំស្រួច បានឱ្យដឹងថា មានករណីគ្រោះអគ្គិភ័យឆេះព្រៃមួយ បានកើតឡើងនៅចំ ណុចភូមិថ្មី ឃុំជាំសង្កែ ស្រុកភ្នំស្រួច បន្ទាប់មក ភ្លើងឆេះព្រៃ បានរាលឆេះជញ្ជ្រាំងស្រូវ ក្បែរដើមត្នោត ធ្វើឱ្យបុរសជាអ្នកឡើងត្នោតម្នាក់ កំពុងនៅលើចុងត្នោត ត្រូវភ្លើងរោលក្តៅពេក ក៏ធ្លាក់ចុះ និងត្រូវភ្លើងឆេះ ស្លាប់តែម្តង។

ប្រភពដដែល បន្តថា មុនពេលកើតហេតុ ជនរងគ្រោះបានដើរមកឡើងត្នោតនៅចំណុចកើតហេតុដូចសព្វដង លុះពេលឡើងដល់លើចុងត្នោត ស្រាប់តែភ្លើងបានឆេះជញ្ជ្រាំងស្រូវ និងបានរាលឆេះដល់ដើមត្នោតរោល ដល់បុរសឡើងត្នោតខាងលើ ធ្វើឱ្យក្តៅពេក ធ្លាក់ពីលើដើមត្នោត និងត្រូវភ្លើងឆេះស្លាប់នៅនឹងកន្លែងយ៉ាង អាណោចអាធ័មតែម្តង។

ក្រោយកើតហេតុ កម្លាំងនគរបាលស្រុកភ្នំស្រួច បានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យ អន្តរាគមន៍បាញ់ ទឹកពន្លត់ភ្លើងដែលឆាបឆេះនោះ រហូតដល់រលត់ទៅវិញ។

បន្ទាប់មក សមត្ថកិច្ចជំនាញ បានចុះពិនិត្យនិងធ្វើកោសល្យវិច័យសព រួចបញ្ជាក់ថា ជនរងគ្រោះ ពិតជាស្លាប់ដោយសារធ្លាក់ពីលើចុងត្នោត និងត្រូវភ្លើងឆេះប្រាកដមែន។

សាកសពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុ ប្រគល់ឱ្យក្រុមគ្រួសារ យកទៅរៀបចំធ្វើ បុណ្យតាមប្រពៃណី៕

RELATED ARTICLES