Thursday, October 24, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមរកឃើញទំនិញខូចគុណភាព ជិត៥០០គីឡូ

រកឃើញទំនិញខូចគុណភាព ជិត៥០០គីឡូ

ភ្នំពេញ ៖ មន្ត្រីជំនាញ ក.ប.ប បានចុះត្រួតពិនិត្យគ្រឿងឧបភោគ បរិភោគ នៅតាមទីផ្សារគោលដៅមួយចំនួន ដើម្បីធានាការពារនិងទប់ស្កាត់ឱ្យបាននូវទំនិញដែលមានហានិភ័យ ចំពោះសុខភាពរបស់អ្នកប្រើប្រាស់ ជាលទ្ធ ផលមន្ត្រីជំនាញបានធ្វើការដកហូតទំនិញពុំមានអនុលោមភាព ចំនួន ៤៦១,៦៥គីឡូក្រាម។

តាមប្រភពពីមន្ត្រីជំនាញ ក.ប.ប បានឱ្យដឹងថា មន្ត្រីជំនាញបានអនុវត្តកាតព្វកិច្ចត្រួតពិនិត្យម្ហូបអាហារ ដើម្បី ធានាទប់ស្កាត់ទំនិញពុំមានអនុលោមភាព និងមានហានិភ័យចំពោះសុខភាពអ្នកប្រើប្រាស់ ព្រមទាំងធ្វើការផ្សព្វ ផ្សាយអប់រំ ទៅកាន់អាជីករ ឱ្យបានយល់បន្ថែមផងដែរ។

ប្រតិបត្តិការនេះបានធ្វើឡើង កាលពីថ្ងៃទី៤-៥ ខែមករា ឆ្នាំ២០២៤ ដោយមន្ត្រីជំនាញ ក.ប.ប ដែលជាមន្ត្រី ជំនាញអធិការកិច្ចម្ហូបអាហារ បានត្រួតពិនិត្យគ្រឿងឧបភោគ បរិភោគ នៅតាមទីផ្សារគោលដៅមួយចំនួន ដើម្បីធានាការពារ និងទប់ស្កាត់ឱ្យបាននូវទំនិញ ដែលមានហានិភ័យចំពោះសុខភាពរបស់អ្នកប្រើប្រាស់។ទីតាំងដែលមន្ត្រីធ្វើការត្រួតពិនិត្យនោះ រួមមាន ខេត្តឧត្តរមានជ័យ ខេត្តតាកែវ ខេត្តសៀមរាប ខេត្តព្រៃវែង ខេត្តស្វាយរៀង ខេត្តស្ទឹងត្រែង ខេត្តកំពង់ស្ពឺ និងខេត្តបាត់ដំបង។ ក្នុងនោះ មន្ត្រីជំនាញ បានរកឃើញនិងដក ហូតទំនិញពុំមានអនុលោមភាព ចំនួន ៤៦១,៦៥គីឡូក្រាម។

ជាមួយគ្នានោះផងដែរ មន្ត្រីជំនាញ បានធ្វើការផ្សព្វផ្សាយ អប់រំពីសុវត្ថិភាពម្ហូបអាហារ និងការទុកដាក់ផលិត ផល ធ្វើយ៉ាងណាធានាឱ្យបាននូវគុណភាព សុវត្ថិភាពខ្ពស់ ទៅដល់អាជីវករ ឱ្យបានយល់ដឹងបន្ថែម និងបិទ poster ជារូបភាព ជូនពួកគាត់ផងដែរ៕

RELATED ARTICLES