Thursday, October 24, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គម៧នាក់ស្ទាក់វ៉ៃប៉ូលិស កាប់ម៉ូតូ ជាប់ខ្នោះ៦

៧នាក់ស្ទាក់វ៉ៃប៉ូលិស កាប់ម៉ូតូ ជាប់ខ្នោះ៦

ខេត្តកំពង់ស្ពឺ ៖ ក្រុមក្មេងទំនើង ចំនួន៧នាក់  បាននាំគ្នាធ្វើសកម្មភាពស្ទាក់វាយមន្ត្រីនគរបាលប៉ុស្តិ៍ និងប្រជាការពារ ព្រមទាំងវាយកម្ទេចម៉ូតូ បណ្តាលឱ្យរងការខូចខាតចំនួន ៤គ្រឿង ទីបំផុតត្រូវបាន សមត្ថកិច្ចបង្ក្រាបបាន ចំនួន៦នាក់ ខណៈដែលបក្ខពួកម្នាក់ទៀត ជាមេខ្លោង បានរត់គេចខ្លួនបាត់។ហេតុការណ៍ក្រុមក្មេងទំនើងស្ទាក់វាយប៉ូលិស និងប្រជាការពារនេះ បានកើតឡើង កាលពីវេលាម៉ោង ១១ និង៣០នាទីយប់ ថ្ងៃទី០៦ ខែមករា ឆ្នាំ២០២៤ ស្ថិតនៅតាមផ្លូវលំ ស្ថិតនៅភូមិពាំងល្ពាក់ ឃុំយុទ្ធសាមគ្គី ស្រុកសាមគ្គីមុនីជ័យ ខណៈពេលកម្លាំងសមត្ថកិច្ច ដឹកនាំកម្លាំងប្រជាការពារចុះល្បាតតាមគោលដៅ សំខាន់ៗក្នុងមូលដ្ឋាន។

ក្រុមក្មេងទំនើងជើងខ្លាំងទាំង ៦នាក់ដែលស្ទាក់វ៉ៃសមត្ថកិច្ច និងត្រូវសមត្ថកិច្ចចាប់វាយខ្នោះ រួមមាន ទី១- ឈ្មោះសៀង លីស៊ីម ភេទប្រុស អាយុ២០ឆ្មាំ មុខុរបរមិនពិតប្រាកដ រស់នៅភូមិត្រពាំងល្ពាក់ ឃុំយុទ្ធសាមគ្គី ស្រុកសាមគ្គីមុនីជ័យ។ ទី២-ឈ្មោះស៊ីម តូនី ភេទប្រុស អាយុ១៧ឆ្នាំ មុខុរបរមិនពិតប្រាកដ រស់នៅភូមិ ត្រពាំងល្ពាក់ ឃុំយុទ្ធសាមគ្គី ស្រុកសាមគ្គីមុនីជ័យ។ ទី៣-ឈ្មោះ សេង គីឈុយ ភេទប្រុស អាយុ២៦ឆ្នាំ មុខុរបរមិនពិតប្រាកដ រស់នៅភូមិក្បាលច្រុះ ឃុំក្រាំងចេក ស្រុកសាមគ្គីមុនីជ័យ។ ៤-ឈ្មោះ ដុក ផាលាន ភេទប្រុស អាយុ២៤ឆ្នាំ មុខុរបរមិនពិតប្រាកដ រស់នៅភូមិក្បាលច្រុះ ឃុំក្រាំងចេក ស្រុកសាមគ្គីមុនីជ័យ។ ទី៥-ឈ្មោះ សៀង ទិត្យរីសា ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិត្រពាំងល្ពាក់ ឃុំយុទ្ធសាមគ្គី ស្រុកសាមគ្គីមុនីជ័យ និងទី៦-ឈ្មោះ ម៉ុន ឈ័ង ភេទប្រុស អាយុ២០ឆ្នាំ មុខុរបរមិនពិតប្រាកដ រស់នៅភូមិត្រពាំងល្ពាក់ ឃុំយុទ្ធសាមគ្គី ស្រុកសាមគ្គីមុនីជ័យ។

ដោយឡែក មេខ្លោងម្នាក់ទៀត ដែលកំពុងរត់គេចខ្លួន មានឈ្មោះស៊ីម ឆវ័ន្ត ហៅម៉ៅ ភេទប្រុស អាយុ៣៦ឆ្នាំ មុខុរបរមិនពិតប្រាកដ រស់នៅភូមិព្រៃជុំ ឃុំយុទ្ធសាមគ្គី ស្រុកសាមគ្គីមុនីជ័យ។

តាមប្រភពសមត្ថកិច្ច បានឱ្យដឹងថា នៅមុនពេលកើតហេតុ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលយុទ្ធសាមគ្គី និងប្រជា ការពារ បានចុះល្បាតតាមភូមិសាស្ត្រ ដើម្បីការពារសុវត្ថិភាពជូនប្រជាពលរដ្ឋដូចសព្វដង លុះពេលចេញ ល្បាតមកដល់ត្រង់ចំណុចខាងលើ ស្រាប់តែត្រូវក្មេងទំនើង ១ក្រុម មានគ្នា៧នាក់ បានធ្វើសកម្មភាពស្ទាក់ ដេញកាប់មកលើកម្លាំងសមត្ថកិច្ច និងប្រជាការពារកំពុងជិះម៉ូតូល្បាតតាមផ្លូវ ប៉ុន្តែមិនបង្កឱ្យមានរបួសធ្ងន់ធ្ងរ នោះទេ។ ដោយឡែក ម៉ូតូនគរបាល និងប្រជាការពារជិះធ្វើល្បាត ចំនួន៤គ្រឿង ត្រូវបានក្រុមក្មេងទំនើងទាំង នោះវាយកម្ទេចចោល ខូចខាតយ៉ាងដំណំ។

ក្រោយពេលកើតហេតុ កម្លាំងអធិការដ្ឋាននគរបាលស្រុកសាមគ្គីមុនីជ័យ បានចុះអន្តរាគមន៍ភ្លាមៗរហូតធ្វើ ការឃាត់ខ្លួនជនសង្ស័យ ចំនួន ៦នាក់ ចំណែកមេខ្លោងម្នាក់ទៀត ឈ្មោះស៊ីម ឆវ័ន្ត ហៅម៉ៅ បានរត់គេចខ្លួន បាត់ ហើយកម្លាំងជំនាញកំពុងបន្តស្រាវជ្រាវស្វែងរកឃាត់ខ្លួន។

នៅចំពោះមុខសមត្ថកិច្ច ក្រុមក្មេងទំនើងទាំង៦នាក់ខាងលើ បានឆ្លើយសារភាពថា ពួកគេទាំងអស់ពិតជាបាន ចូលរួមធ្វើសកម្មភាពកាប់ម៉ូតូរបស់សមត្ថកិច្ច និងប្រជាការពារ នៅចំណុចកើតហេតុខាងលើប្រាកដមែន ដោយ ឈ្មោះស៊ីម តូនី ហៅអ៊ឹង ជាអ្នកកាន់កាំបិតកាប់ ទៅលើម៉ូតូ៤គ្រឿង។

ជនសង្ស័យទាំង៦នាក់ខាងលើ ត្រូវបានសមត្ថកិច្ចជំនាញរៀបចំកសាងសំណុំរឿង បញ្ជូនទៅកាន់ស្នងការ ដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ដើម្បីចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES