Thursday, October 24, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមបើកឡានឆ្លងផ្លូវដែក រថភ្លើងបុកខ្ទេច

បើកឡានឆ្លងផ្លូវដែក រថភ្លើងបុកខ្ទេច

ភ្នំពេញ ៖ រថយន្តស៊េរីទំនើប ១គ្រឿង ទើបនឹងបើកចេញពីយានដ្ឋានជួសជុល ឆ្លងកាត់ផ្លូវដែកដោយខ្វះ ការប្រុងប្រយ័ត្ន ត្រូវបានរថភ្លើង ១ខ្សែ ជ្រុលមកបុកពេញទំហឹង បណ្តាលឱ្យប៉ើងធ្លាក់ផ្លូវ រងការខូចខាតយ៉ាង ធ្ងន់ សំណាងល្អមិនបង្កឱ្យមានគ្រោះថ្នាក់ដល់អ្នកជិះក្នុងរថយន្ត។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ រថភ្លើងបុករថយន្តនេះ បានកើតឡើង កាលពីវេលាម៉ោងប្រមាណ ១០និង ៣០នាទីព្រឹក ថ្ងៃទី០៦ ខែមករា ឆ្នាំ២០២៤ នៅត្រង់ចំណុចផ្លូវលំ ឆ្លងផ្លូវដែក១កន្លែង មុខយានដ្ឋាន ដេយ៍លីអូតូ ស្ថិតក្នុងភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។

រថយន្តដែលត្រូវរថភ្លើងបុក ម៉ាក PRADO ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BH-1518 បើកបរដោយបុរស ម្នាក់ មិនស្គាល់អត្តសញ្ញាណ រងការខូចខាតខ្ទេចមុខផ្នែកខាងឆ្វេង។

តាមប្រភពពព័ត៌មានពីកន្លែងកើតហេតុ បានឱ្យដឹងថា មុនពេលកើតហេតុ គេឃើញរថយន្តខាងលើ បានបើក ចេញពីយានដ្ឋាន ដេយ៍លីអូតូ ត្រង់ចំណុចក្បែរកន្លែងកើតហេតុ រួចឆ្លងផ្លូវដែក ដោយខ្វះការប្រុងប្រយ័ត្ន ស្រប ពេលនោះ វាក់នឹងរថយន្តម៉ាកហ៊ីយ៉ាន់ដាយ ១គ្រឿង ដែលបើកពីមុខ ហើយក៏មានរថភ្លើង ១ខ្សែ ចេញពីរាជ ធានីភ្នំពេញ បានមកដល់ អ្នកបើកបររថយនបានបើកថយក្រោយវិញ តែមិនទាន់ ក៏ត្រូវរថភ្លើងបុកចំក្បាល រថយន្ត ពេញទំហឹងតែម្តង។

ប្រភពដដែល បន្តថា រថយន្តខាងលើ ត្រូវរថភ្លើងបុកប៉ើងជាច្រើនម៉ែត្រ ធ្លាក់ផ្លូវ ហើយរថយន្តខូចខាតធ្ងន់ ចំណែកអ្នកបើកបរ បានបើកទ្វារចេញមក ដោយពុំរងរបួសអ្វីឡើយ។ រីឯរថភ្លើងធ្លាក់កាង រងការខូចខាត ផ្នែកខាងមុខ រួចក៏បានបន្តដំណើរទៅបាត់ទៅ។ ភ្លាមៗនោះ អ្នកបើកបររថយន្ត បានដោះស្លាកលេខ រថយន្តរបស់ខ្លួនចេញ។

ក្រោយកើតមានហេតុការណ៍ គ្រោះថ្នាក់ខាងលើ រថយន្តត្រូវបាននគរបាលចរាចរណ៍ចុះទៅស្ទួច បញ្ជូនទៅកាន់ការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក ដើម្បីធ្វើការដោះស្រាយនៅពេលក្រោយ៕

RELATED ARTICLES