Monday, November 18, 2024
Homeតារាខ្មែរព្រាប សុវត្ថិ ៖ ឆ្នាំ២០២៤ បន្ដអត់សញ្ញាចាប់ដៃ​សុខសោភា

ព្រាប សុវត្ថិ ៖ ឆ្នាំ២០២៤ បន្ដអត់សញ្ញាចាប់ដៃ​សុខសោភា

ភ្នំពេញ៖ព្រាប សុវត្ថិ និងមាស សុខសោភា ត្រូវបានគេចាត់ទុកថាជាកំពូលតារាចម្រៀងដូចគ្នា ប៉ុន្ដែលោកសុវត្ថិ បានគ្រងតំណែងមួយនេះរយៈពេល២៧ឆ្នាំ(១៩៩៧-២០២៤) មកហើយ ខណៈដែលសុខសោភា វិញទើបតែ​១៦ឆ្នាំ​(២០០៨-២០២៤) ទេ។គេកត់សម្គាល់ថានៅឆ្នាំ២០២៤ នេះព្រាប សុវត្ថិ និងមាស សុខសោភា បានដើរផ្លូវដូចគ្នា​ពោលគឺច្រៀងសម្ដែងតាមបណ្ដារConcerts ធំៗនូវបទល្បីចាស់ៗឡើងវិញ ព្រោះការជ្រកនៅផលិតកម្មថ្មី​មិន​ទាន់មានបទដែលអាចល្បី​ជាងកាលច្រៀងនៅផលិតកម្មមុនឡើយ ។ប៉ុន្ដែសម្រាប់អ្នកគាំទ្រនៅតែស្គាល់បណ្ដារបទទាំងនោះច្បាស់ហើយពេលខ្លះមានការប្រែភ្លេងថ្មីធ្វើឲ្យរសជាតិបទទាំងនោះមានការប្លែករស​ជាតិថ្មីមួយបែបទៀត ។

 បទចាស់ដែលព្រាប សុវត្ថិ និយមយកទៅច្រៀងនៅឆាកតន្ត្រីនារយៈពេលចុងក្រោយនេះ​មានដូចជាបទ”​ចាំទឹក​ភ្នែកបងស្ងួតសិន “ …ខណៈដែលមាស សុខសោភា ច្នៃភ្លេងថ្មីបទ”ស្រលាញ់គេហួសព្រោះគេជាអ្នកមាន”,”ត្រឹម​​១នាទី” …។អ្នកជំនាញសិល្បៈបានលើកឡើងថាសិល្បៈគឺជាការកែច្នៃ ហេតុនេះព្រាប សុវត្ថិ ដែលបន្សល់​បទចម្រៀងចំនួនជាង៣ពាន់បទនៅហង្សមាស ហេតុនេះគ្រាន់តែលោកកែខៃភ្លេងថ្មី ឬបច្ចេកទេសនៃការច្រៀង​នឹងធ្វើឲ្យចម្រៀងទាំងនោះរស់រវើកម្ដងទៀត ។ចំណែកមាស សុខសោភា វិញក៍មិនខុសពីព្រាប សុវត្ថិ ដែរ ព្រោះនាងច្នៃបទល្បីៗជាច្រើនឆ្នាំមកហើយច្រៀងសារជាថ្មីនិងកាក់កប់កើបលុយនៅរដូវក្ដៅនេះគ្រប់ឆាកតន្រ្ដី។

 គូរកត់សម្គាល់ថាព្រាប សុវត្ថិ បានចាកចេញពីហង្សមាសជាង៣ឆ្នាំមកហើយ ដែលចំនួនកុងត្រាលោក​ជាមួយ​Galaxy នៅសល់ជាង១ឆ្នាំទៀតទើបចប់ តែថៅកែចង់បន្ដកុងត្រាជាមួយលោក១០ឆ្នាំថែមទៀត ប៉ុន្ដែមិនទាន់​មានសញ្ញា ពីលោកឧកញ៉ាវ័យ៤៩ឆ្នាំនេះឡើយ ។គេសង្កេតឃើញថាមិនមែនតែការច្រៀងConcerts នៅចុង​ក្រោយនេះទេ ដែលព្រាប សុវត្ថិ មិនច្រៀងបទថ្មីៗរបស់លោកភាគច្រើននោះ ប៉ុន្ដែការសម្ដែងនៅក្រៅស្រុក​គឺដូចគ្នាដែលនេះបញ្ជាក់ថាលោកសុវត្ថិ បានដឹងខ្លួនច្បាស់ថាបទចម្រៀងរបស់លោកចាស់ៗមានការ​និយម​ជាងបទថ្មីៗ។ចំណែកមាស សុខសោភា វិញបានដើរចេញពីរាម ជាង១ឆ្នាំច្រៀងនៅផលិតកម្មផ្ទាល់​​ខ្លួន​Camtrax Music ហើយយូៗទើបចេញបទថ្មីបានមួយ ដែលបទទាំងនោះគឺមិនទាន់មាន​ល្បីខ្លាំងដូចបទ​ចាស់​ៗរបស់នាងទេ ហេតុនេះ ហើយបានជាគេឃើញនាងច្រៀងបទចាស់ៗច្រើនជាងបទថ្មីដូចលោកឧកញ៉ាស្នាយ ដែរ ។

 មជ្ឈដ្ឋានមហាជនចង់ឃើញព្រាប សុវត្ថិ -មាស សុខសោភា ក្លាយទៅជាដៃគូចម្រៀង ព្រោះតារាទាំងពីរ​មានសម្ថភាពកំពូលដូចគ្នា ប៉ុន្ដែសោភា ធ្លាប់ប្រាប់អ្នកយកព័តមានយើងថាGalaxy មិនដែលទាក់ទងនាង​ម្ដងណាឡើយ ។ការអះអាងបែបនេះរបស់សោភា ធ្វើឲ្យលោកសុវត្ថិ គ្មានជម្រើសណាផ្សេងក្រៅពីបន្ដចាប់​ដៃគូចម្រៀងជាមួយនាងតន់ ច័ន្ទសីម៉ា តែម្នាក់តទៅទៀតនោះទេ ព្រោះតាមព័តមានថាទោះជាGalaxy មានតារាប្រុសល្បីលំដាប់ជូរមុខនៅកណ្ដាប់ដៃក្ដី តែសោភា អត់ចាប់អារម្មណ៍ក្នុងការទៅចូលរួមឡើយ ។ចំពោះចំណុចដែលគ្មានសញ្ញាពីសោភា ទៅចាប់ដៃលោកឧកញ៉ាសុវត្ថិ នេះដោយសាតែនាងមានការស្ទាក់​ស្ទើក្នុងចិត្តថាបើសិនជាទៅGalaxy តើរូបនាងស្ថិតក្នុងចំណោមតារាដែលគេប្រូម៉ូតលំដាប់ជូរមុខឬអត់ ?ចំណុចពិសេស១ទៀតសុខសោភា ធ្លាប់ប្រាប់អ្នកយកព័តមានយើងថានាងចង់ធ្វើការដោយគ្មានកុងត្រា សេរីភាពពេញលេញដែលមានន័យថានាងមិនចង់ចុះកុងត្រាជាមួយផលិតកម្មណាមានរយៈពេលយូឆ្នាំដូចត្រូវគេចងជើងឡើយ ។សុខសសោភា ថែមទាំងនិយាយថាសម័យ​នេះទៅហើយទោះជាច្រៀងដោយ​គ្មាន​ផលិត​កម្មក៍នៅតែល្បីដែរ ។

  ព្រាប សុវត្ថិ នៅតែមិនទាន់មានតារាជើងថ្មីណាផ្ដួលលោកបានទេគិតត្រឹមឆ្នាំ២០២៤ នេះបើទោះជាលោក​ត្រូវបានអ្នកគាំទ្រខ្លះធ្វើពហិកា ដល់៣លើកព្រមានលែងស្ដាប់បទចម្រៀង​លោក ក្រោយលោកសុវត្ថិ ទទួល​បានដីចំនួន៣ហិកតា នៅបឹងតាមោគ ក្នុងខណ្ឌព្រែកព្នៅ តាមររយៈអនុក្រិតចុះហត្ថលេខាដោយ​អតីត​នាយក​រដ្នមន្រ្ដី កាលពីថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៣។យ៉ាងណាលោកសុវត្ថិ ហៅស្នាយ មិនរាថយពីឆាកតន្រ្ដីឡើយ ហើយលោកក្រោយទទួលបានគោរម្យងារជាឧកញ៉ាជាង២ឆ្នាំនេះលោកនៅតែបន្ដអាជីពចាស់ដដែល ។ចំពោះមាស សុសខោភា វិញគេជឿរថានៅឆ្នាំ២០២៤ នេះនាងអាចនឹងជ្រើសរើសទ្រនុំថ្មី១ក្នុង​ចំណោមផលិត​កម្មទាំង៣ដែលចាំទទួលនាងគឺថោន ,Galaxy និងហង្សមាស ។សំណួរសួរថាតើនៅឆ្នាំ២០២៤ នេះសុខសោភា នឹងអាចក្លាយទៅជាដៃគូរបស់លោកសុវត្ថិ បានដែរឬទេ បន្ទាប់ពីសោភា បានខកខានជាច្រើនលើក​ច្រើនសារ​ចូលហង្សមាសអំឡុងពេលដែលឧកញ៉ាស្នាយ មិនទាន់ដើរចេញនោះ ៕

RELATED ARTICLES