ភ្នំពេញ៖សុវត្ថិឌី ធារិកា នឹងដឹកដៃម្ចាស់ស្នេហារបស់នាងលោកសូផានិត រៀបការនៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៤ ខាងមុខនេះហើយដែលពិធីជប់លៀងធំរៀបចំដល់ទៅ២អគារបញ្ចូលគ្នា(F-G) នៅមជ្ឈមណ្ឌុលសន្និបាត និងពិព័ណអន្ដរជាតិជ្រោយចង្វារ OCIC ។តាមការរៀបចំមង្គលការនេះមិនធម្មតាទេ ហើយមានការតុបតែងផ្កាភ្ញីប្រណិតមិនចាញ់តារាល្បីៗលំដាប់ជូរមុខនោះទេ បើទោះជាកន្លងមកគេមិនដែលឃើញធារិកា បង្ហាញពីកម្រិតជីវភាពធូធារ ឬលេងខ្លួនឡូយឆាយ សម្ញែងទ្រព្យគ្រឿងអលង្ការដូចគេក្ដី តែពិធីអាពាហ៍ ពិពាហ៍ របស់នាងរៀបចំទ្រង់ទ្រាយធំដូចតារាលំដាប់ជូរមុខដែរ។ប្រភពបានឲ្យដឹងថាការចំណាយក្នុងពិធីមង្គលការរបស់ធារិកា នោះរាប់ម៉ឺនដុល្លារឯណ្ណោះ ទើបអាចធ្វើនៅនៅទីតាំងខាងលើដែលបញ្ចូលគ្នាដល់ទៅ២អគារបែបនេះបាន។
យ៉ាងណារហូតមកដល់ពេលនេះសុវតិ្ថឌី ធារិកា មិនទាន់ប្រាប់ពីពីអត្ដសញ្ញាណស្វាមីនាងថាលោកជាមន្រ្ដីរាជការ ឬជាអ្នកជំនួញឡើយ ខណៈដែលក្នុងជំនួបតាមទូរស័ព្ទមុននេះនាងនិយាយថារវល់អត់អាចនិយាយបានទេ ដែលទំនងជាការចង់គេចវែសមិនចង់ឲ្យគេដឹងពីការងារប្ដី និងទំហ៊ុំនៃការចំណាយមង្គលការនោះច្រើនជាង។តែទាំងតារារួមអាជីព និងFan បានលើកឡើងថាចាប់ពីពេលនេះតទៅធារិកា លែងរស់នៅកំព្រាឯកោតទៅទៀតហើយ ក្រោយនាងក្លាយទៅជាកូនកំព្រាឪពុកម្ដាយអស់រយៈពេលជាង១ឆ្នាំមកនេះ។
គូររំលឹកថាថាសុវត្ថិឌី ធារិកា អតីតបេក្ខភាពCambodian Idol រដូវកាលទី១ ហើយនាងបានឈានជើងចូលផលិតកម្មថោន ដែលមានភាពលេចធ្លោរគូសម ពិសេសនាងជាតារាវ័យក្មេងដែលអាចច្រៀងបទមរតកដើមបានយ៉ាងពិរោះ។តារាស្រអែមស្រស់រូបនេះធ្លាប់ត្រូវគេឌឺដងនិងយករូបនាងទៅTroll ថាធ្មេញមិនស្អាត ប៉ុន្ដែក្រោយមកនាងបានចំណាយលុយអស់ជាច្រើនពាន់ដុល្លារ ដើម្បីពត់ធ្មេញឲ្យត្រង់ស្អាតទើបលែងមានគេដៀមដាមដាក់នាងទៀត ហើយទីបំផុតក៍បានជួបស្នេហាពិតនាពេលនេះដឹកដៃគ្នាចូលរោងការតែម្ដង។ប៉ុន្ដែគេជឿរថានៅថ្ងៃពិសេសរបស់ខ្លួនធារិកា ប្រាកដជាពិបាកទប់ទឹកភ្នែកឲ្យជាប់ជាមិនខាន ដោយសារតែនាងស្រណោះអាលោះអាល័យដល់ឪពុកម្ដាយនាងបានទទួលមរណភាពព្រមគ្នាចោលនាងក្នុងឧបទ្ទហេតុគ្រោះថ្នាក់ចរាចរណ៍កាលពី១៧ ខែឧសភា ឆ្នាំ២០២២ នៅស្រុកឆែប ខេត្តព្រះវិហារ ទើបធ្វើឲ្យលោកទាំងពីរមិនអាចមើលឃើញនាងនៅថ្ងៃគ្រងឈុតកូនក្រមុំនេះ ហើយអ្នកដែលបំពេញតួនាទីជាឪពុកម្ដាយនាងគឺមានតែអ្នកតំណាងឲ្យប៉ុណ្ណោះ។
ប្រភពបានឲ្យដឹងថាសុវត្ថិឌី ធារិកា មានអារម្មណ៍ឯកោខ្លាំងក្រោយនាងរស់នៅអត់ពីឪពុកម្ដាយនាងជិត២ឆ្នាំមកនេះ ព្រោះតាំងពីចូលប្រឡូកក្នុងអាជីពចម្រៀងមកនាងច្រើនតែមានលោកទាំងពីរជូនទៅជាប្រចាំសឹងតែគ្រប់ឆាក តែ១ឆ្នាំ៧ខែមកនេះនាងទៅណាតែម្នាក់ៗឯង ទើបពេលបានជួបគូស្នេហ៍នាងមិនពន្យាពេលរៀបការនោះទេ គឺត្រូវតែដឹកដៃម្ចាស់ជីវិតក្រាបផ្ទឹមទៅតាមប្រពៃណីខ្មែរ បង្កើតគ្រួសារមួយដ៍សែនកក់ក្ដៅឡើងវិញ។តាមព័តមានថាក្រោយរៀបការរួចធារិកា ត្រូវស្វាមីអនុញ្ញាត្តិឲ្យនាងលេងសិល្បៈដូចដើម ពោលគឺប្ដីមិនហួងហែងនាងរឿងអាជីពចាស់ឡើយ ។
ក្រៅពីសុវត្ថិឌី ធារិកា តារាដែលត្រៀមរៀបការនៅឆ្នាំ២០២៤ នេះមានដូចជានាងកែវ សុបញ្ញា ,ពេជ្រ សោភា ,ប៉ាច គីមមួយ ,ម៉ង់ ចាន់កញ្ញា ,ម៉ានីកា និងអ៊ីវ៉ា ជាដើម ៕