ខេត្តឧត្តរមានជ័យ ៖ បុរសវ័យចំណាស់ម្នាក់ ឃើញកូនស្រី និងកូនប្រសាប្រុសរបស់ ខ្លួនឈ្លោះប្រកែកគ្នា ខ្លាចកើតមានហិង្សា ក៏ ចូលទៅឃាត់ ស្រាប់តែត្រូវកូនប្រសាប្រុសពុល កំហឹង ទាញដំបងឈើជ្រុង វាយសំពងឪពុកក្មេក ជាច្រើនដំបង បណ្តាលឱ្យស្លាប់យ៉ាងអាណោច- អាធ័ម កាលពីវេលាម៉ោង៣រសៀល ថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៧ នៅចំណុចភូមិទួលស្វាយ ឃុំត្រពាំងតាវ ស្រុកអន្លង់វែង។
បុរសចំណាស់ជាឪពុកក្មេក ដែលត្រូវកូន ប្រសាវាយស្លាប់នោះ មានឈ្មោះញិប វុធ អាយុ ៧០ឆ្នាំមានលំនៅក្នុងភូមិកើតហេតុខាងលើ។ ចំណែកជនដៃដល់ជាកូនប្រសា មានឈ្មោះដាំ ធារ៉ា អាយុ២៥ឆ្នាំ មានលំនៅក្នុងភូមិកើតហេតុ ខាងលើជាមួយគ្នា។
តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹង ថា នៅមុនពេលកើតហេតុ គេឃើញជនបង្កហេតុនិងប្រពន្ធបានឈ្លោះប្រកែកគ្នាយ៉ាងខ្លាំង ឃើញបែបនេះ ជនរងគ្រោះជាឪពុក បានចូល ទៅឃាត់ កុំឱ្យកូនៗឈ្លោះគ្នា ខ្លាចក្រែងកើត មានអំពើហិង្សាដោយប្រការណាមួយ។ លុះ ពេលឃើញជនរងគ្រោះជាឪពុកក្មេកចូលមក ឃាត់បែបនេះ ស្រាប់តែកូនប្រសាប្រុសដែល កំពុងពុលកំហឹង ក៏ស្ទុះទៅទាញដំបងឈើជ្រុង វាយសំពងទៅលើ ឪពុកក្មេកយ៉ាងចាស់ដៃ បណ្តាលឱ្យជនរងគ្រោះរងរបួសធ្ងន់សន្លប់ស្តូកស្តឹងនៅនឹងកន្លែង។
ប្រភពដដែលបន្តថា ក្រោយពីវាយសំពង ឪក្មេកឱ្យរងរបួសធ្ងន់រួចហើយ ជនដៃដល់ជា កូនប្រសាបានរត់គេចខ្លួនបាត់ស្រមោល។ ចំណែក ជនរងគ្រោះត្រូវបានក្រុមគ្រួសារប្រញាប់ដឹក- បញ្ជូនទៅកាន់មន្ទីរពេទ្យ ដើម្បីសង្គ្រោះជីវិត តែអកុសល ដោយសារតែស្ថានភាពរបួសធ្ងន់ ពេក ទើបនៅពេលដឹកបញ្ជូនដល់មន្ទីរពេទ្យ ជនរងគ្រោះក៏ដាច់ខ្យល់ស្លាប់យ៉ាងអាណោចអាធ័ម និងត្រូវក្រុមគ្រួសារដឹកសពត្រឡប់មកលំនៅ- ឋានវិញ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី។
ជុំវិញករណីខាងលើនេះ សមត្ថកិច្ចកំពុង ធ្វើការស្រាវជ្រាវតាមចាប់ខ្លួនជនដៃដល់ជាកូន ប្រសា ដើម្បីនាំយកមកចាត់ការបន្តតាមនីតិវិធី៕ ឡុង