Saturday, January 18, 2025
Homeព័ត៌មានជាតិឪម៉ែស្តី​បន្ទោស​បាត់​មាស កូន​ស្រីរត់​ទៅចង​កសម្លាប់​ខ្លួន

ឪម៉ែស្តី​បន្ទោស​បាត់​មាស កូន​ស្រីរត់​ទៅចង​កសម្លាប់​ខ្លួន

ខេត្តពោធិ៍សាត់ ៖ ស្ត្រីម្នាក់បានធ្វើឱ្យបាត់មាស និងលុយកាក់ដែលនៅជាប់ខ្លួន ទើបឪពុកម្តាយបានស្តីបន្ទោសបន្តិចបន្តួច ស្រាប់តែធ្វើឱ្យកូនស្រីឈឺចិត្តស្អិតទ្រូង ក៏សម្រេចចិត្តចងកសម្លាប់ខ្លួននៅលើដើមស្តៅ បង្កឱ្យមានការ ភ្ញាក់ផ្អើលឡើង កាល​ពីវេលាម៉ោង៥និង៣០ នាទីល្ងាចថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៧ នៅ ចំណុចភូមិសែនជ័យ ឃុំស្រែស្តុក ស្រុកកណ្តៀង។

ស្ត្រីគំនិតខ្លី ដែលចងកធ្វើអត្តឃាតនោះ មានឈ្មោះវង្ស គុណ អាយុ៣១ឆ្នាំ មានលំនៅ ក្នុងភូមិកើតហេតុខាងលើ។

តាមប្រភពពីឪពុកម្តាយរបស់ស្ត្រីរងគ្រោះ បានរៀបរាប់ប្រាប់ថា នៅមុនពេលកើតហេតុ កូនស្រីរបស់ពួកគាត់ (ជនរងគ្រោះ) បានធ្វើ ឱ្យបាត់លុយ និងមាសដែលនៅជាប់ខ្លួន ទើប ពួកគាត់បានស្តីបន្ទោសកូនស្រីបន្តិចបន្តួចពី រឿងធ្វេសប្រហែស មិនចេះប្រយ័ត្នប្រយែង។ ក្រោយពេលពួកគាត់ស្តីបន្ទោសរួច កូនស្រីមិន បានតបតអ្វីនោះទេ គ្រាន់តែមានទឹកមុខស្រងូតស្រងាត់ រួចក៏ដើរចេញពីផ្ទះបាត់ទៅ ចំណែក ពួកគាត់ក៏មិនចាប់អារម្មណ៍ នឹកស្មានដល់ថា គ្រាន់តែរឿងប៉ុណ្ណេះ អាចធ្វើឱ្យកូនស្រីដាច់ចិត្ត គិតខ្លីដល់ថ្នាក់សម្លាប់ខ្លួននោះទេ។

ប្រភពដដែលបន្តថា លុះមកដល់វេលា ម៉ោង៥និង៣០នាទីល្ងាចថ្ងៃដដែល ដោយមិន ឃើញកូនស្រីមករៀបចំដាំបាយ​ហូប ទើបពួកគាត់បាននាំគ្នាដើរតាមរកកូនស្រី ស្រាប់តែប្រទះ ឃើញកូនស្រីចងកស្លាប់នៅលើដើមស្តៅ ចម្ងាយ ពីផ្ទះប្រមាណតែ៥ម៉ែត្រប៉ុណ្ណោះ និងមិនដឹង ថា ស្លាប់តាំងពីថ្មើរណា។

ក្រោយកើតហេតុ ឪពុកម្តាយស្ត្រីរងគ្រោះ បានស្រែកឆោឡោហៅអ្នកជិតខាងឱ្យជួយ ស្រាយចំណងទម្លាក់សពកូនស្រីចុះ រួចរាយការណ៍ សុំអន្តរាគមន៍ពីសមត្ថកិច្ច។

បន្ទាប់ពីពិនិត្យនិងធ្វើកោសល្យវិច័យរួចរាល់ សមត្ថកិច្ចបានបញ្ជាក់ថា ជនរងគ្រោះពិត ជាបានចងកធ្វើអត្តឃាតប្រាកដ​មែន ពោល​គឺ មិនពាក់ព័ន្ធទៅនឹងករណីអ្វីផ្សេងនោះទេ។

សពជនរងគ្រោះត្រូវបានសមត្ថកិច្ចប្រគល់ឱ្យក្រុមគ្រួសារ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕ ”សាមឿន

RELATED ARTICLES