ខេត្តពោធិ៍សាត់ ៖ បុរសម្នាក់ បានតាមទាន់ឃើញម្តាយបង្កើតរបស់ខ្លួន កំពុងលួចលាក់ រួមរ័កជាមួយប្រុសសហាយ ទប់កំហឹងមិនបាន ក៏ទាញពូថៅ ស្ទុះទៅកាប់ប្រហារបុរសជាប្រុស សហាយរបស់ម្តាយ ១ពូថៅចំសៀតផ្កា បណ្តាល ឱ្យរងរបួសធ្ងន់ បង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៤និង៣៥នាទីរសៀល ថ្ងៃទី ២៦ ខែមករា ឆ្នាំ២០១៧ នៅចំណុចភូមិ ក្រាំងវែង ឃុំស្នាអន្សា ស្រុកក្រគរ។
ជនដៃដល់ ដែលទាញពូថៅកាប់ប្រហារ ប្រុសសហាយរបស់ម្តាយរយះសៀតផ្ការងរបួស ធ្ងន់ មានឈ្មោះសយ ជា អាយុ២៥ឆ្នាំ មុខរបរ កសិករ មានម្តាយឈ្មោះឯម ប៉ែន អាយុ៤៦ ឆ្នាំ មុខរបរកសិករ និងមានឪពុកឈ្មោះស៊ិន ថា អាយុ៤៧ឆ្នាំ ជាមនុស្សមានជំងឺប្រចាំកាយ និងមានសតិមិនប្រក្រតី សព្វថ្ងៃរស់នៅភូមិ-ឃុំ កើតហេតុខាងលើ។ ចំណែកបុរសជាប្រុសសហាយ មានឈ្មោះប៊ុន ប៉ាន់ អាយុ៦៥ឆ្នាំ មុខ- របរកសិករ មានលំនៅទល់មុខផ្ទះគ្នា ក្នុងភូមិ ជាមួយគ្នា។
តាមប្រភពពីអ្នកភូមិ បានឱ្យដឹងថា ជន- រងគ្រោះឈ្មោះប៊ុន ប៉ាន់ និងស្ត្រីឈ្មោះឯម ប៉ែន ដែលត្រូវជាម្តាយបង្កើតរបស់ជនបង្កហេតុឈ្មោះ សយ ជា រស់នៅផ្ទះទល់មុខគ្នា។ ចំណែកបុរស ជាប្តីរបស់ស្ត្រីឈ្មោះឯម ប៉ែន បានកើតមានជំងឺ ប្រចាំកាយរាប់ឆ្នាំមកហើយ និងជាមនុស្សមាន សតិមិនប្រក្រតី ហេតុនេះហើយ ទើបស្ត្រីឈ្មោះ ឯម ប៉ែន បែកគំនិតលួចមានទំនាក់ទំនងសហាយ ស្មន់ជាមួយនឹងបុរសចំណាស់ ដែលរស់នៅទល់ មុខផ្ទះគ្នា។
ប្រភពដដែលបន្តថា តាមពិតទៅទំនាក់- ទំនងសហាយស្មន់ រវាងម្តាយជនបង្កហេតុ និង បុរសចំណាស់ឈ្មោះប៊ុន ប៉ាន់ បានកើតមានជា យូរណាស់មកហើយ ដោយបុរសរងគ្រោះតែង លួងលោមស្ត្រីជាម្តាយរបស់ជនបង្កហេតុ ទៅ លួចបង្កាត់ភ្លើងស្នេហ៍រោលរាលជាមួយគ្នា ជា ច្រើនលើកច្រើនសា រហូតបែករឿងដឹងដល់ ជនបង្កហេតុ ដែលជាកូនប្រុសមានចិត្តខឹងសម្បា ផង ខ្មាសគេផង ក៏លបតាមដានម្តាយរបស់ខ្លួន ដើម្បីឱ្យដឹងការពិត។
ប្រភពខាងលើ បញ្ជាក់ថា លុះមកដល់ វេលាម៉ោង៤និង៣៥នាទីរសៀល ថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៧ ជនបង្កហេតុបានដើរ ចេញពីផ្ទះ សំដៅទៅផ្ទះម្តាយរបស់ខ្លួន លុះទៅ ដល់ឃើញតែឪពុកនៅផ្ទះ តែមិនឃើញម្តាយ សោះ មិនដឹងម្តាយទៅណា។ ដោយមានការ សង្ស័យ ទើបជនបង្កហេតុបានដើរទៅផ្ទះរបស់ ជនរងគ្រោះ ដែលនៅទល់មុខផ្ទះគ្នា និងបាន លបមើលឃើញម្តាយ និងប្រុសសហាយរូបនោះ កំពុងរួមរ័កគ្នាយ៉ាងត្រេកត្រអាល ទើបធ្វើឱ្យ ជនបង្កហេតុទប់កំហឹងមិនបាន ក៏ស្ទុះរត់ទៅផ្ទះ ទាញពូថៅមកកាប់ប្រហារជនរងគ្រោះ ដែល កំពុងរួមរ័កមេត្រីជាមួយម្តាយ ទាំងខ្លួនប្រាណ អាក្រាតននលគក ១ពូថៅចំសៀតផ្កា បណ្តាល ឱ្យរងរបួសធ្ងន់តែម្តង។
ក្រោយកើតហេតុជនបង្កហេតុបានរត់គេច ខ្លួនបាត់ស្រមោល ចំណែកជនរងគ្រោះត្រូវបាន អ្នកភូមិជួយដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យ ដើម្បី សង្គ្រោះជីវិត។
ជុំវិញករណីខាងលើនេះ សមត្ថកិច្ចកំពុង ស្រាវជ្រាវតាមចាប់ខ្លួនជនបង្កហេតុ ដើម្បីនាំ យកមកផ្តន្ទាទោសតាមច្បាប់៕