Sunday, November 17, 2024
Homeតារាខ្មែរភិន សុដាលីស ៖ចូលរោងការខែ៤

ភិន សុដាលីស ៖ចូលរោងការខែ៤

ភ្នំពេញ៖អ្នកមេម៉ាយកូន១ភិន សុដាលីស រកបានគូស្នេហ៍ថ្មីតាមរយៈការភ្ជាប់ពាក្យកាលពីថ្ងៃ​ទី​១៤ ខែមករា ឆ្នាំ២០២៤ ជាមួយលោកហ៊ីង លាងហេង អាយុជាង៣០ឆ្នាំ ដែលធ្វើឲ្យដាលីស លែងរងាបេះដូងនិងឯកោទៀតហើយ ។ប្រភពបានឲ្យដឹងថាដាលីស និងគូដណ្ដឹងនឹងដឹកដៃ​គ្នា​ចូលរោងការនៅដើមឆ្នាំ២០២៤ នេះហើយ ព្រោះនាងមិនចង់ពន្យាពេលរៀប​ការច្រើនខែ​នោះ​ទេ ដោយសារតែចង់លុបដានស្រមោលស្នេហាចាស់កាន់តែលឿនរឹតតែល្អ។

  លោកអ៊ិន សុភិន បានប្រាប់អ្នកយកព័តមានយើងថាកូនស្រីរបស់លោកដាលីស នឹង​ត្រៀម​ចូលរោងការនៅ៣ខែបន្ទាប់ពីភ្ជាប់ពាក្យរួច ពោលគឺនៅអំឡុងខែមេសា ឆ្នាំ២០២៤ ។​លោកសុភិន ថាអនាគតកូនប្រសាររបស់លោកមិនមែនជាអ្នកសិល្បៈនោះទេ គឺជាអ្នករក​ស៊ី​ម្នាក់ហើយពួកគេបានស្វែងយល់ចិត្តគ្នាច្បាស់លាស់ទើបឈានទៅភ្ជាប់ពាក្យកាលពីពេលថ្មីៗនេះ ។

 ការសម្រេចចិត្តចូលរោងការរស់ភិន សុដាលីស នាពេលនេះបញ្ជាក់ពីស្នេហា​របស់​នាង​មានភាពច្បាស់លាស់ បន្ទាប់ពីនាងបានធ្លាក់ខ្លួនមេម៉ាយអស់រយៈពេលជាង៧ឆ្នាំមកហើយ ក្រោ​យ​នាងចែកផ្លូវជាមួយអតីតសង្សារលោកប៉ែន ចំរ៉ុង កាលពីខែឧសភា ឆ្នាំ២០១៦ ទាំង​ចម្រូង​ចម្រាស។ព័តមានបានឲ្យដឹងថាដាលីស ពេញចិត្តអនាគតស្វាមីខ្លាំង​ព្រោះលោក​លាង​ហេង ស្រ​លាញ់កូនស្រីនាង អាយុ៧ឆ្នាំ្ននោះចាត់ទុកដូចជាកូនស្រីបង្កើតរបស់លោកដែរ ។គូ​ស្នេហ៍​ថ្មីរបស់ដាលីស នេះក៍ត្រូវបានឪពុកម្ដាយរបស់នាងពេញចិត្តខ្លាំងដែរ ដែលខុស​ពីលោក​ចំរ៉ុង លោកសុភិន ប្រឆាំងដាច់ខាត តាំងពីពួកគេផ្ដើមស្នេហានាគ្រាដំបូងម្លេះ ។

គូររំលឹកថាភិន សុដាលី បានបរាជ័យស្នេហា២លើកមកហើយគឺនៅឆ្នាំ២០១៣ នាង​បាន​ផ្ដាច់ស្នេហ៍ជាមួយអតីតគូណ្ដឹងលោកប៉ែន តុលា និងនៅឆ្នាំ២០១៦ ប្រេះឆាជាមួយ​លោក​ប៉ែន ចំរ៉ុង ទៀតទើបធ្វើឲ្យនាងដកឃ្លាពីអាជីពសម្ដែងជាច្រើនឆ្នាំ។​អ្វីដែលគូរឲ្យកត់​សម្គាល់​នោះ​អតីតគូស្នេហ៍របស់ដាលីស គឺសុទ្ធតែជាប្រុសរូបសង្ហារ ហើយពេលនេះគូ​ដណ្ដឹងរបស់​នាង​​លោកលាងហេង ក៍ជាប្រុសស្អាតមិនចាញ់តារាសម្ដែងនោះទេ ហេតុនេះហើយបាន​ជា​មិន​អាច​ភ្ជាប់​ពាក្យរួចពន្យាពេលរៀបការយូខែនាំតែទុកយូជូផ្អូម គឺត្រូវតែប្រញ៉ាប់រៀបការទៅ​តាមផែន​ការណ៍ឲ្យខាងតែបាន។

 ក្រៅពីភិន សុដាលីស តារាដែលត្រៀមចូលរោងការនៅឆ្នាំ២០២៤ នេះមានដូចជាពេជ្រ សោភា ,ប៉ាច គីមមួយ ,អ៊ីវ៉ា និងម៉ានីកា ជាដើម ។សម្រាប់ដាលីស ក្រោយរៀបការប្ដីរួចនាង​អាច​នឹងដកខ្លួនពីអាជីពសម្ដែង ឬតំណែងជាតួឯករបស់នាងបានរបូត ព្រោះពេលនេះនាងនៅ​មិន​ទាន់សម្រកទម្ងន់បានបានដូចមុនមានកូននៅឡើយ ខណៈដែលឪពុកនាងលោកអ៊ិន សុ​ភិន ក៍បានផ្ដល់ឱកាសជាតួឯកឲ្យតារានៅខាងក្រៅជំនួសកូនស្រីជាបណ្ដើរៗទៅហើយ ។

 សូមបញ្ជាក់ថាភិន សុដាលីស ទោះជាចែកផ្លូវជាមួយលោកប៉ែន ចំរ៉ុង ជិត៨ឆ្នាំមែន ប៉ុន្ដែនាងនៅតែរក្សារជំហដ៍រឹងមាំដដែលនោះគឺមិនអនុញ្ញាត្តិឲ្យអតីតគូស្នេហ៍របស់លោក ចំរ៉ុង បានជួបមុខដោយផ្ទាល់កូនស្រីនាង នោះទេ ដែលនេះជាសញ្ញាមួយបញ្ជាក់ថានាង​មាន​ការ​ឈឺចាប់ចំពោះស្នេហាមួយនេះគ្មានថ្ងៃបំភ្លេចបានឡើយ បើទោះ​ជាពេលនេះរូបនាង​និងលោក​ចំរ៉ុង មាន​គូស្នេហាថ្មីដូចគ្នាក្ដី ។ប្រភពបានឲ្យដឹងថាមានពេលខ្លះដាលីស ទៅចូល​រួមកម្មវិធី​អ្នកសិល្បៈហើយជួបចំរ៉ុង ដោយចៃដន្យនោះក៍ពួកគេមិននិយាយរកគ្នាសូម្បីតែមួយម៉ាត់ ។ប៉ុ​ន្ដែ​លោកចំរ៉ុង នៅតែប៉ងចង់ជួបកូនស្រីលោកផ្ទាល់ជានិច្ច ព្រោះ៧ឆ្នាំមកនេះលោកបាន​ឃើញ​ត្រឹមតែរូបថតប៉ុណ្ណោះ ។ប្រភពបានឲ្យដឹងថាលោកចំរ៉ុង ត្រូវបានមិត្តភក្ដិលើកទឹកចិត្តថា​នៅ​ពេល​ដែលកូនស្រីរបស់លោកធំដឹងក្ដីប្រាកដ​ជារូបគេទៅជួបឪពុកបានជាមិនខាន ហេតុនេះ​សូម​​កុំឲ្យលោកពិបាកចិត្តអី គិតតែពីប្រពន្ធកូនថ្មីទៅ ។

តារារួមអាជីពបានគាំទ្រចំពោះភិន សុដាលីស ដែលកំណត់ពេលចូលរោងការ​ជាក់​លាក់​នៅខែមេសា ឆ្នាំ២០២៤ ខាងមុខនេះ ព្រោះពួកគេមិនចង់ឃើញនាងបរាជ័យស្នេ​ហាជា​លើកទី៣ ឡើយ ៕

RELATED ARTICLES