ភ្នំពេញ៖មង្គលការរបស់តារាចម្រៀងថោនសុវត្ថិឌី ធារិកា និងលោកពូ សុផានិត ប្រជុំទៅដោយតារាល្បីៗ និងមន្ត្រីធំៗជាច្រើនបានចូលរួមសាទរគូស្នេហ៍នេះ ដែលកម្មវិធីជប់លៀងធំរៀបចំ២អគារបញ្ចូលគ្នាគឺនៅOCIC ហើយនៅចុងបញ្ចប់នៃកម្មវិធីក៍មានDJ ចាក់ចម្រៀងហ៊ីបហម ឲ្យភ្ញៀវរាំកម្សាន្ដផងដែរ។តារានិងបុគ្គលល្បីៗដែលបង្ហាញខ្លួនថ្ងៃជប់លៀងមង្គលការសុវត្ថិឌី ធារិកា មានដូចជាលោកគួច ខេវិន ,ប៉ែន ចំរ៉ុង ,ងួន ចាន់ដេវីត ,សាវិន ហ្វីលីព,នាយក្រឹម,ជា សុវណ្ណារិទ្ធ ,ផាណូ ,អ៊ាម វន្នី,គ្រី ថៃពៅ ,អ្នកនាងខាត់ សុឃីម ,ប៉ាចគីមមួយ ,ចំរើន សុភ័ក្រ ,វី ឌីណែត ,រ័ត្ន រចនា ,ឌី សូនីតា,ចាន់ កែវនិមល, ចន ច័ន្ទលក្ខិណ,យុគ ចិន្ដា ,លី អ៊ីវ៉ាធីណា ,ខៀវ សានសាណា,កាតុ ,ស៊ឹម ថៃណា និងច័ន្ទ ឡាយវរលក្ខណ៍ ជាដើម ។



អតីតអគ្គនាយករងទូរទស្សន៍CTN ,ETV ,SEATV លោកគួច ខេវិន ដែលបង្ហាញខ្លួនក្នុងកម្មវិធីមង្គលការសុវត្ថិឌី ធារិកា ដោយទឹកមុខរីករាយនោះថ្លែងសារថា” នាថ្ងៃដ៏មហានក្ខត្តឬក្សអធឹកអធម សិរីសួស្តីជ័យមង្គលវិបុលសុខនៃអាពាហ៍ពិពាហ៍របស់ប្អូនស្រីសុវត្ថឌី ធារិកា នឹងស្វាមីសុផានិត បងសូមចូលរួមប្រសិទ្ធិពរជ័យសិរីមហាប្រសើរចូរមានដល់ប្អូនទាំងពីរ សូមបានប្រកបតែនឹងសេចក្តីសុខសុមង្គល ជានិរន្តតរៀងទៅ”។



សុវត្ថិឌី ធារិកា បានក្លាយទៅជាភរិយាស្របច្បាប់របស់លោកពូ សុផានិត ហើយនាងក៍ជាកូនប្រសាររបស់លោកផ្កាយ៣ពូ សាប៊ុតឌី មេបញ្ជាការរងកងទ័ពពជើងគោក និងជាមេបញ្ជាការយោធភូមិភាគពិសេស ហេតុនេះហើយបានជាអ្នករួមអាជីពសរសើរពីភ័ព្វវាសនារបស់នាងថាចាប់ពីពេលនេះតទៅនាងលែងរស់នៅឯកោដូចមុនទៀតហើយ។



តាមប្រភពថានៅព្រឹកថ្ងៃទី២៦ ខែមករា នៅវគ្គដែលសុវត្ថិឌី ធារិកា កំពុងតែធ្វើពិធីសែនកួចចងដៃនោះធារិកា បានស្រក់ទឹកភ្នែករលីងរលោងព្រោះនាងនឹកតូចចិត្តដែលឪពុកម្ដាយរបស់ខ្លួនមិនបានឃើញនាងរៀបការ ដោយសារតែលោកទាំងពីរបានស្លាប់ចោលនាងក្នុងឧបទ្ទហេតុគ្រោះថ្នាក់ចរាចរណ៍កាលពី១៧ ខែឧសភា ឆ្នាំ២០២២ នៅស្រុកឆែប ខេត្តព្រះវិហារ។ប៉ុន្ដែតារារួមអាជីពបានព្យាយាមលួងលោមនាងនឹងថាព្រលឹងរបស់ឪពុកម្ដាយនាងឃើញកូនមានសុភមង្គលបែបនេះលោកនឹងអោយពរជ័យហើយតាមថែរក្សារនាងជានិច្ច៕




