យុវវ័យ១៨+
មានសុភាពបុរសមួយចំនួនបានបាត់បង់ឱកាសថ្ពក់យកបេះដូងនារីដែលខ្លួនពេញចិត្តនៅពេលដែលគាត់បានសំដែងនូវអារម្មណ៍ឬការចែចង់នាងដោយមធ្យោបាយមិនសមគួរ ។ សូមណែនាំពីវិធីសាស្ត្រធ្វើឲ្យមនុស្សស្រីមានអារម្មណ៍រ៉ូមែនទិកធ្លាក់ក្នុងអន្លង់ស្នេហ៍អ្នកដូចតទៅ៖
១/ ចូរគិតអំពីអ្វីដែលនាងចូលចិត្តនិងលើកយកវាមកសន្ទនាជាមួយនាង ។ ពុំមានមនុស្សស្រីណាម្នាក់ដែលចង់ដឹងឭតែអំពីរឿងផ្ទាល់ខ្លួននិងចំណាប់អារម្មណ៍របស់អ្នកនោះ ។ វាគឺកាន់តែងាយស្រួលក្នុងការយកឈ្នះបេះដូងនាងប្រសិនជាអ្នកចំណាយពេលឲ្យបានច្រើនក្នុងការសន្ទនាអំពីអ្វីដែលនាងចូលចិត្តនិងចាប់អារម្មណ៍ ។
២/ ផ្តល់នូវពាក្យសរសើរដោយស្មោះត្រង់ចំពោះនាង ។ អ្នករាល់គ្នាចូលចិត្តទទួលបានការសរសើរជាពិសេសគឺអ្វីដែលចេញពីក្នុងដួងចិត្តដោយភាពស្មោះត្រង់តែម្តង ។
៣/ ចូរធ្វើឲ្យនាងសើចញញឹម ។ ការសើចឬញញឹមជាឱសថដ៏ស័ក្តិសិទ្ធក្នុងការព្យាបាលឬធ្វើឲ្យមនុស្សពីរនាក់ឆាប់ស្រុះស្រួលនិងគ្នា ។ ម្យ៉ាងទៀតវាក៏ជាមធ្យោបាយដ៏អស្ចារ្យក្នុងការបង្ហាញឲ្យឃើញថាអ្នកយកចិត្តទុកដាក់ចំពោះអ្នក ។
៤/ បង្ហាញឲ្យឃើញថាអ្នកសប្បាយរីករាយនិងត្រេកអរជាមួយនាង។ នៅពេលមួយដែលអ្នកផ្តាច់ពីការសន្ទនា ចូរបង្ហាញឲ្យនាងឃើញថាអ្នកមានការបង្គាប់នូវអារម្មណ៍រីករាយចំពោះនាង ។
៥/ ស្លៀកពាក់ឲ្យបានសមរម្យស្អាតបាត។ ការស្លៀកពាក់បានសមរម្យក៏នឹងបង្ហាញពីក្តីគោរពដល់នាងផងដែរ ។
៦/ ចូររក្សាភាពអនាម័យឲ្យបានល្អ ។ ការសម្អាតឬអនាម័យគឺជារឿងសំខាន់បំផុតដែលអ្នកមិនត្រូវមើលរំលងបានឡើយនៅមុនពេលណាត់ជួបមិត្តស្រីអ្នក ។
៧/ ជ្រើសរើសយកប្រធានបទដ៏អស្ចារ្យមួយដើម្បីមកធ្វើជាចំណុចចាប់ផ្តើមនៃការសន្ទនាបេះដូងបែបរ៉ូមែនទិក ។ វាគឺជារឿងសំខាន់មួយក្នុងការបង្កើតគម្រោងឲ្យបានច្បាស់លាស់សម្រាប់ការណាត់ជួបមនុស្សស្រីជាលើកដំបូងជាពិសេសទាក់ទងនិងទីតាំងជាដើម ។ ចូរច្បាស់ថាអ្នកបានជ្រើសរើសទីកន្លែងដែលមានបរិយាកាសប្រសើរបំផុត ក្នុងនោះរាប់បញ្ចូលការតុបតែង តន្ត្រី កម្រិតសំឡេងដែលមិនរំខានដល់ការជជែកគ្នារបស់អ្នកទាំងពីរ ។
ប្រែសម្រួលដោយ៖ អុីវ វិចិត្រា