Monday, March 17, 2025
Homeព័ត៌មានជាតិវ៉ៃគូប្រជែង​ស្នេហ៍២ដៃ អួតថា​បានខ្លួនស្រី ឪនាង​ខឹងប្តឹង​ប៉ូលិស​ចាប់

វ៉ៃគូប្រជែង​ស្នេហ៍២ដៃ អួតថា​បានខ្លួនស្រី ឪនាង​ខឹងប្តឹង​ប៉ូលិស​ចាប់

ខេត្តបន្ទាយមានជ័យ ៖ យុវជនម្នាក់ បានលួចចាប់ចិត្តស្រលាញ់នារីវ័យក្មេងរូបស្រស់ម្នាក់ លុះដឹងថាយុវជនម្នាក់ទៀតក៏លួចស្រលាញ់នាង ដែរ ស្រាប់តែផ្ទុះភ្លើងប្រចណ្ឌ បង្កហិង្សាវាយគូប្រជែងស្នេហ៍ចំនួន២ដៃ រួចអះអាងប្រាប់ឪពុក ខាងស្រីថា រូបគេបានខ្លួនប្រាណនាងរួចទៅហើយ ទីបំផុតក៏ត្រូវឪពុកខាងស្រី បានដាក់ពាក្យប្តឹងឱ្យសមត្ថ​កិច្ចចាប់ឃាត់ខ្លួន បញ្ជូនទៅសាលា ដំបូងខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៧ ដើម្បីចាត់ការ​តាមច្បាប់។

ករណីហិង្សាផ្តើមចេញពីរឿងស្រលាញ់ ស្រីជាន់លេខរៀងគ្នាខាងលើនេះ បានកើតមាន ឡើង កាលពីវេលាម៉ោង៨​និង​៣០នាទីយប់ ថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៧ នៅចំណុចភូមិ អូរស្ងួត ឃុំអូរប្រាសាទ ស្រុកុមង្គលបុរី។

ជនបង្កហេតុដែលខឹងគេស្រលាញ់មនុស្ស ស្រីដែលខ្លួនកំពុងស្រលាញ់ រហូតដល់បង្កជា ហិង្សាវាយគូប្រជែងស្នេហ៍ចំនួន២ដៃនេះ មានឈ្មោះពិ ពិន អាយុ២១ឆ្នាំ មានលំនៅក្នុងភូមិ ត្របែក ឃុំបន្ទាយនាង ស្រុកមង្គលបុរី។ ចំណែក ជនរងគ្រោះមានឈ្មោះឡម វុទ្ធី អាយុ១៧ឆ្នាំ មានលំនៅក្នុងភូមិភ្នំធំថ្មី ឃុំអូរប្រាសាទ ស្រុក មង្គលបុរី។ ដោយឡែក នារី​វ័យក្មេងរូបស្រស់ ដែលត្រូវប្រុសចោមរោមប្រជែងស្នេហ៍ រហូត ដល់ផ្ទុះជាអំពើហិង្សា មានឈ្មោះពៅ ឧស្សាហ៍ អាយុ​១៦ឆ្នាំ មានលំនៅក្នុងភូមិ-ឃុំកើតហេតុ ខាងលើ។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹង ថា ជនបង្កហេតុឈ្មោះពិ ពិន បានលបលួច ស្រលាញ់នារីវ័យក្មេងឈ្មោះឧស្សាហ៍ ជាយូរមក ហើយ តែមិនដឹងថា ខាងស្រីបានដឹងខ្លួនឬក៏អត់ នោះទេ។ លុះមកដល់វេលាម៉ោង៨និង៣០នាទី យប់ ថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៧ ចំថ្ងៃចូល ឆ្នាំចិន គេឃើញជនបង្កហេតុ បានអង្គុយផឹកស៊ី ជាមួយជនរងគ្រោះ ហើយពេលនោះ ក៏ឃើញ នារីវ័យក្មេងឈ្មោះឧស្សាហ៍ រួមនិងមនុស្ស ប្រុសស្រី ក្មេងចាស់ ប្រមាណ១០នាក់ ក៏បាន នាំគ្នាជួបជុំសប្បាយនៅក្បែរនោះដែរ។

ប្រភពដដែលបន្តថា ក្រោយពេលផឹក ស្រវឹងធ្លាក់ភ្នែកជនបង្កហេតុបានសួរទៅជនរងគ្រោះថា តើឯងស្រលាញ់ឧស្សាហ៍ ឬអត់? ពេលនោះ ជនរងគ្រោះក៏ឆ្លើយតាមត្រង់ថា ស្រលាញ់។ ស្រាប់តែភ្លាមនោះ ជនបង្កហេតុផ្ទុះ ភ្លើងប្រចណ្ឌ ក៏ស្ទុះទៅវាយជនរងគ្រោះចំនួន ២ដៃចំគុម្ពត្រចៀក បង្កឱ្យមានការភ្ញាក់ផ្អើល ឡើងតែម្តង។

តាមសម្តីបុរសឈ្មោះពេញ ពៅ អាយុ ៥១ឆ្នាំ ត្រូវជាឪពុករបស់នារីវ័យក្មេងឈ្មោះ ពៅ ឧស្សាហ៍ បានឱ្យដឹងថា នៅ​ពេល​ឃើញ ជនបង្កហេតុ បានវាយទៅលើជនរងគ្រោះបែប នេះ រូបគាត់បានចូលូទៅជួយឃាត់ ស្រាប់តែជនបង្ក​ហេតុ​ឈ្មោះពិ ពិន បាននិយាយប្រាប់ គាត់ថា រូបគេបានខ្លួនប្រាណកូនស្រីរបស់គាត់ រួចទៅហើយ ទើបធ្វើឱ្យគាត់ខឹង ក៏ដាក់ពាក្យ ប្តឹងឱ្យសមត្ថកិច្ចចាប់ខ្លួនជនបង្កហេតុយកទៅ សាកសួរ និងចាត់ការតាមច្បាប់តែម្តង។

នៅចំពោះមុខសមត្ថកិច្ច ជនបង្កហេតុ ឈ្មោះពិ ពិន បានសារភាពថា រូបគេពិតជាបាន វាយទៅលើជនរងគ្រោះចំនួន២ដៃមែន មូលហេតុ ដោយសារតែរូបគេខឹងនឹងជនរងគ្រោះ ដែលថ្លើមធំ ហ៊ានស្រលាញ់មនុស្សស្រី ដែល រូបគេកំពុងលួចស្រលាញ់។ ចំណែកពាក្យដែល រូបគេប្រាប់ទៅឪពុកខាងស្រីថា រូបគេធ្លាប់បាន ប្រាណកូនស្រីរបស់គាត់នោះ គឺរូបគេពិតជាបាន និយាយមែន ព្រោះតែរូបគេមានចិត្តស្រលាញ់ កូនស្រីគាត់ និងចង់បាននាងជាគូអនាគត ពិសេស មិនចង់ឱ្យមានបុរសទី២ មកបំបែកនាងពីរូប គេនោះឡើយ។

ជនបង្កហេតុត្រូវបានសមត្ថកិច្ចរៀបចំ កសាងសំណុំរឿង បញ្ជូនខ្លួនទៅកាន់សាលាដំបូង ខេត្ត កាលពីថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៧ ដើម្បីចាត់ការបន្តតាមនីតិវិធី៕

 

RELATED ARTICLES