Saturday, July 27, 2024
Homeតារាខ្មែរស្រីស្អាតស៊ីន យូប៊ីន ៖ក្លាយជាអ្នកតំណាងឲ្យ ក្រុមហ៊ុន​លំដាប់​អន្ដរជាតិមួយ

ស្រីស្អាតស៊ីន យូប៊ីន ៖ក្លាយជាអ្នកតំណាងឲ្យ ក្រុមហ៊ុន​លំដាប់​អន្ដរជាតិមួយ

ភ្នំពេញ៖មានការចាប់អារម្មណ៍ជាខ្លាំង ដោយស្ងាត់ៗតារាសម្តែងកញ្ញា ស៊ីន យូប៊ីន ត្រូវបានក្រុមហ៊ុន​សាមសុង ប្រកាសជាអ្នកតំណាងទូរស័ព្ទស៊េរីថ្មី ជាស្មាតហ្វូន Galaxy AI ដំបូងគេ​បង្អស់នៅ​កម្ពុជា។នេះជាជំហ៊ានថ្មីមួយនៅដើមឆ្នាំ២០២៤ របស់អតីត​Freshie រូបនេះដែលធ្វើឲ្យនាង​កាន់តែលេចធ្លោរថែមទៀតជាមិនខាន។

 ប្រភពថាក្រុមហ៊ុន យក្សមួយនេះបានផ្អាកជ្រើសរើសអ្នកតំណាងផលិតផលរបស់ខ្លួន​រយៈ​ពេលច្រើនឆ្នាំមកហើយ ខណៈក្រុមហ៊ុនSmart Phone ជាច្រើនទៀតសម្រុកផ្សព្វ​ផ្សាយ​ជា​បន្តរបន្តាប់ តែ Samsung ហាក់ដូច មិនខ្វាយខ្វល់ ទើបតែពេលនេះដែលប្រេន​លំដាប់​អន្តរ​ជាតិមួយនេះ បើកបង្ហាញមុខមាត់អ្នកតំណាងសារជាថ្មីម្តងទៀត គឺតារាសម្តែងកំពុងលេចធ្លោរកញ្ញាស៊ីន យូប៊ីន ស្របពេលជាមួយការបញ្ចេញទូរស័ព្ទស៊េរីថ្មី Galaxy S24 Series ដែលមានមុខ​ងារច្រើនសម្បូរបែប ថែមទាំងជាស្មាតហ្វូនដែលមានបច្ចេកវិជ្ជា AI ដំបូងគេទៀតផង។

 ផ្ទាំងPoster ផ្លូវការបង្ហោះលើបណ្តាញសង្គមហ្វេសប៊ុកធ្វើឲ្យFan របស់ ស៊ីន យូប៊ីន បាន​សម្រុកទៅ ខមិនអបអរសាទរតារាស្រីរូបនេះជាបន្ដបន្ទាប់ ថែមទាំងលើកឡើងថា យូប៊ីន ពិតជាស័ក្កសមតំណែងជាអ្នកតំណាងទូរស័ព្ទស៊េរីថ្មីនេះខ្លាំងណាស់ ព្រោះនាងជាសិ​ល្បករ​ម្នាក់ដែលតែងតែពាំនាំភាពថ្មីប្លែក និងចែករំលែកពីសិល្បៈវប្បធម៌ខ្មែរទៅកាន់ឆាកអន្តរជាតិ​ផ្សេងៗ។ ដូច្នេះគេជឿជាក់ថា ឱកាសធ្វើជាអ្នកតំណាងក្រុមហ៊ុនលំដាប់អន្ដរ ជាតិមួយនេះ នឹងជួយឱ្យ យូប៊ីន កាន់តែមានឱកាសបង្ហាញពីសក្កានុពលជាមិនខាន។

 អ្វីដែលគូរឲ្យចាប់អារម្មណ៍ផងដែរការតុបតែងខ្លួនរបស់ កញ្ញា ស៊ីន យូប៊ីន ក្នុងរាត្រីនៃការ​ប្រ​កាសតំណែងជាអ្នកតំណាងរបស់ Samsung កាលពីយប់ថ្ងៃទី ២០ ខែមករា ឆ្នាំ២០២៤ ពិត​ជាទទួល​បានការសរសើរច្រើនថានាងជាតារាគូរឲ្យទាក់ទាញនិង​សាកសមជា​អ្នកតំណាង​ឲ្យក្រុមហ៊ុនយក្សមួយនេះខ្លាំងទាំងឈុតសម្លៀកបំពាក់ អមដោយកាយវិការទន់ភ្លន់ ស្នាមញ​ញឹម​ផ្អែម​ល្អែម និងរូប​សម្រស់លេចត្រដែតតែម្ដង ៕

RELATED ARTICLES