Saturday, July 27, 2024
Homeតារាខ្មែរពេជ្រ សោភា ៖១៩ឆ្នាំ ខាតអស់ប៉ុន្មាន ?

ពេជ្រ សោភា ៖១៩ឆ្នាំ ខាតអស់ប៉ុន្មាន ?

ភ្នំពេញ៖ព្រាប សុវត្ថិ ,ខេមរៈ សិរីមន្ដ ,ឆាយ វីរៈយុទ្ធ ,ខេម ,ឆន សុវណ្ណារាជ ,ណុប បាយ៉ារិទ្ធ ,នី រតនា …,ម៉េង កែវពេជ្ជតា,ហ៊ឹម ស៊ីវន ,មាស សុខសោភា ,ឱក សុគន្ធកញ្ញា ,សុគន្ធ និសា,សុខ ពិសី ,រ័ត្ន រចនា,ចំរើន សុភ័ក្រ្ដ ជាដើម តារាខាងលើ​នេះ​សុទ្ធសឹងតែទទួលការច្រៀងតាម​បណ្ដា​រ​កម្ម​វិធី​មង្គលការ​ដូច​គ្នាពោលគឺឲ្យ​តែត្រូវថ្លៃពួក​គេ​មិនដែលបដិសេធឡើយ។ប៉ុន្ដែក្នុងចំណោម​តារា​លំដាប់​ជូរមុខ​ទាំងអស់មានតែ​ពេជ្រ សោភា ម្នាក់គត់ដែលមិនធ្លាប់ចេញច្រៀងមង្គលការ​ដូច​គេសោះ​ពោល​គឺតាំងពីនាងមាន​ឈ្មោះបោះសម្លេង​នៅហង្សមាសរយៈពេល​១៩ឆ្នាំ​(២០០៥​-២០២៤ )មកនេះ បើទោះជា​សោភា អាច​​ច្រៀង​បានជាច្រើនទម្រង់ហើយនាងចេះបទ​មរតក​ដើមជាច្រើនបទក្ដី ។

 ពេជ្រ សោភា អត់ដែលបង្ហាញអារម្មណ៍សោក​ស្ដាយចំពោះការសម្រេចចិត្ត​មិនទទួល​ច្រៀងសម្ដែងតាមកម្មវិធីមង្គលការនោះឡើយ​បើ​ទោះ​ជាអំឡុងចាប់ពីចន្លោះខែវិច្ឆិកា ដល់​មេសា តារាប្រុសស្រីទាំងឡាយត្រូវប៉ាន់រកលុយបានជាច្រើន​ពាន់ដុល្លារក្នុង១ខែៗពីការច្រៀង​មង្គលការក្ដី តែនាងហាក់មិនក្វល់ក្វាយច្រើននោះទេ ។សោភា ធ្លាប់ប្រាប់អ្នកយកព័តមាន​យើង​​ថាពិតជាមិនធ្លាប់ទទួលការច្រៀងមង្គលការពិតប្រាកដមែនជាង១០ឆ្នាំ​មកនេះ ។នាងថា​ចំពោះមូលេហតុគឺមកពីនាងគិតថាខ្លួនជាតារាចម្រៀងសម័យម្នាក់ ហេតុនេះមិន​ចង់ឲ្យមាន​ការលាយឡំរ៉ូលគ្នាឬបែងចែកមិនដាច់ទើបនាងសម្រេចចិត្តចាប់យកតែផ្នែកចម្រៀងសម័យតែមួយច្រកប៉ុណ្ណោះ ។ប៉ុន្ដែនាងថាប្រសិនបើថៅកែរបស់នាងចុចឈ្មោះនាងទៅ​ច្រៀងកម្មវិធីមង្គ​ការ​ណា​​ត្រូវជាបងប្អូនរបស់គាត់ ឬការអ្នកណាម្នាក់ដែលមេតម្រូវឲ្យច្រៀង​នាងថាត្រូវតែទៅ​ហើយ គ្មានហេតុផលថាថាទៅច្រៀងមិនកើតនោះទេ ព្រោះនោះជាបញ្ជា។

ថ្វីត្បិតតែពេជ្រ សោភា ថាចង់ចាប់យកតែផ្នែកចម្រៀងសម័យតែ១ច្រក ទើបអត់ទទួល​ច្រៀងបទស្លូវក្នុងមង្គលការក្ដី ប៉ុន្ដែតារាលំដាប់ជូរមុខដូចរូបនាងជាច្រើនដួងដែរ បែជាពួកគេ​អាច​ច្រៀងបានទាំងសម័យនិងបុរាណ ហេតុនេះការកើបលុយគឺគ្រប់ច្រក មិនដូចសោភា ដែល​​រំ​​ពឹងតែConcerts ធំៗហើយមើលរំលងការរកលុយតាមរោងការនោះឡើយ។

សូមបញ្ជាក់ថាពេជ្រ សោភា បានរក្សារតំណែងជាតារាស្រីលំដាប់ជូរមុខរបស់ហង្ស​មាស​ជាង១០ឆ្នាំមកហើយគឺត្រដបស្រសងជាមួយឱក សុគន្ធកញ្ញា ដែរ បើទោះជាពេលនេះ​នាងមាន​អាយុ៤០ឆ្នាំ ហើយតារាវ័យក្មេងរបស់ហង្សមាសកាន់តែមានច្រើន​រហូតដល់ឡើង​គជើងគ្នាក្ដី ។ប៉ុន្ដែរយៈពេលជាង៣ឆ្នាំមកនេះ សោភា បានបាត់បង់ដៃគូសំខាន់ដែល​យល់​ចិត្តនាងនោះគឺលោកឧកញ៉ាព្រាប សុវត្ថិ ដែលទៅជ្រកនៅGalaxy ចោលនាងនាំឲ្យអ្នកមេ​ម៉ាយ​រូបនេះមិនអាចរកបានអ្នកថ្មីដែលសាកសមនាងឡើយបើទោះ​ជានាងធ្លាប់សាកល្បង​ចាប់ដៃជាមួយលោកStep ,ហ្សូណូ និងឆន សុវណ្ណារាជ ក្ដី ។អ្វីដែលFan របស់សោភា កាន់​តែឈឺក្បាលនោះគឺនៅដើមឆ្នាំ២០២៤ កៀកដល់ថ្ងៃនាងត្រូវរៀបការជាមួយប្រុសក្មេងឆឹម សក្កដា ទៅហើយ បែជាពេលខ្លះនាងបង្ហាញ​អារម្ម​ណ៍​​​​ស្រ​ងូតស្រងាត់ម្នាក់ឯង ហើយថ្មីៗនេះ​នាងថែមទាំងបណ្ដើរបុរសចំណាស់ម្នាក់ទៅលំហែកាយ៉ានៅមាត់សមុទ្រ ទៅវិញ។Top Fan ព្រមានសោភា ថាប្រសិនបើមង្គលការលើកទី២របស់នាងមានប្រែប្រួលទៀត​នោះម្ដង​នេះ​សោភា កាន់តែពិបាកព្យាបាលដំបៅបេះដូងចាស់ឲ្យបានជាសះស្បើយជាមិនខាន ហើយ​ពេល​នោះការចង់​សាងស្នេហាថ្មីជាលើកទី៣នឹងយកកូនបន្ដពូជអាចនឹងយឺតពេល។

 ពេជ្រ សោភា ស្ថិតក្នុងចំណោមតារាស្រី្ដមេម៉ាយដែលរក្សារបានលំនឹងទីផ្សារ​សិល្បៈ​បានល្អដូចជាម៉េង កែវពជ្ជតា ,កែវ និសា,ពេជ្រ សូលីកា និងសុខ សោម៉ាវត្តី ជាដើម ។តារា​ដែលទើបតែកែស្លាបច្រមុះទាំងសងខាងតែមិនហ៊ានកែច្រមុះ ឬដើមទ្រូង រូបនេះបានភ្ជាប់​ពាក្យជាមួយលោកសក្កដា កាលពីថ្ងៃទី១១ ខែ១១ ឆ្នាំ២០២២ ក្រោ​យ​នាងលែង​លះអតីតប្ដី​លោកឡៅ ឆលី អាណិកជនខ្មែរអាមេរិកកាលពីឆ្នាំ២០១៦ ។សោភា ស្ថិតក្នុងចំណោមតារា​ដែលបានប្ដីក្មេងជាងខ្លួនមានដូចជាអ្នកនាងគង់ សុជាតិ ,ខាត់ សុឃីម និងប៉ាច គីមមួយ ជាដើម។

ទស្សនិកជនរងចាំមើលថាតើពេជ្រ សោភា ហ៊ានរៀបការនៅឆ្នាំ២០២៤ នេះដែរឬទេ ក្រោយលុបចោលមង្គលការជាលើកទី២ជាមួយលោកសក្កដា នៅឆ្នាំ២០២៣ ទាំងចម្រូង​ចម្រាស ?

RELATED ARTICLES