Thursday, June 19, 2025
Homeសង្គម និងជីវិតវ៉ៃខ្នោះយួន១១នាក់ ជួញថ្នាំញៀនជាង១គីឡូ

វ៉ៃខ្នោះយួន១១នាក់ ជួញថ្នាំញៀនជាង១គីឡូ

ខេត្តស្វាយរៀង ៖ ឧក្រិដ្ឋជនគ្រឿងញៀន ជាជនជាតិវៀតណាម ១ក្រុមធំ ត្រូវបានសមត្ថកិច្ចជំនាញគ្រឿងញៀន ខេត្តស្វាយរៀង បើកប្រតិបត្តិការបង្ក្រាប រយៈពេល៤ថ្ងៃ ឃាត់ខ្លួនបានជនសង្ស័យសរុប ចំនួន១១នាក់ ព្រមទាំងដកហូតបានវត្ថុតាង គ្រឿងញៀន ជាង ១គីឡូក្រាម នាំយកមកចាត់ការតាមច្បាប់។

ប្រតិបត្តិការបង្ក្រាបក្រុមឧក្រិដ្ឋជនគ្រឿងញៀន ជាជនជាតិវៀតណាមនេះ ធ្វើឡើងរយៈពេល៤ថ្ងៃជាប់គ្នា ពោលគឺចាប់ពីថ្ងៃទីស២២ រហូតដល់ថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៤ នៅក្នុងភូមិសាស្ត្រក្រុងបាវិត ខេត្តស្វាយរៀង។

តាមប្រភពពីសមត្ថកិច្ចខេត្តស្វាយរៀង បានឱ្យដឹងថា ដោយអនុវត្តតាមបទបញ្ជាដ៏ម៉ឺងម៉ាត់របស់លោកឧត្តម សេនីយ៍ទោ ពេជ្រ វីរៈ ស្នងការនគរបាលខេត្ត និងដឹកនាំបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ត្រី កែវ សុថា ស្នងការរងទទួលផែនការងារប្រឆាំងគ្រឿងញៀន ដោយមានការ សម្របសម្រួលផ្ទាល់ពីលោកឈីវ អ៊ិចគង់ និងលោកដូរ៉ា អង្គប្រទាន ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តស្វាយរៀង កាលពីថ្ងៃទី២២ រហូតដល់ថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៤ កម្លាំងជំនាញផែននគរបាលប្រឆាំងគ្រឿងញៀនខេត្ត បានបើកប្រតិបត្តិការបង្ក្រាបករណីជួញដូរ រក្សា ទុកកែច្នៃ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចផ្ទះល្វែងជួល និងចំណុចអគារស្នាក់នៅក្នុងបរិវេណក្រុមហ៊ុនកាស៊ីណូ ស្ថិតក្នុង ភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត។

ប្រភពដដែលបន្តថា ជាលទ្ធផលក្នុងការបង្ក្រាបនោះសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យសរុបចំនួន១១នាក់ (ស្រី៥) សុទ្ធតែជាជនជាតិវៀតណាម។ ចំណែកវត្ថុតាង និងសម្ភារដែលសមត្ថកិច្ចដកហូតបាន រួមមាន ថ្នាំញៀនប្រភេទមេតំហ្វេតាមីន ទម្ងន់ ៦០៨,០៤ក្រាម។ ប្រភេទ កេតាមីន ទម្ងន់ ៤៨៥,៤៥ក្រាម។ ប្រភេទ អ៊ិចស្តាស៊ី ទម្ងន់៣១១,៧៥ក្រាម។ ប្រភេទ ហេរ៉ូអ៊ីន ទម្ងន់ ១,០៥ក្រាម។ មេតំហ្វេតាមីនគ្រាប់ ទម្ងន់ ០,៧៩ក្រាម។ អ៊ិចស្តាស៊ីគ្រាប់ ទម្ងន់ ០,២៨ក្រាម។ សរុបសារធាតុញៀនគ្រប់ប្រភេទទម្ងន់ ១គីឡូ ៤០៧,៣៦ក្រាម។ រួមទាំងវត្ថុតាងនានា និងឧបករណ៍ សម្ភារកែច្នៃ និងប្រើប្រាស់គ្រឿងញៀន មួយចំនួនទៀត។

ជនសង្ស័យទាំង១១នាក់ខាងលើ រួមជាមួយវត្ថុតាង ត្រូវបានបញ្ជូនទៅកាន់សាលាដំបូងខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES