Monday, March 17, 2025
Homeព័ត៌មានជាតិកម្លាំងចម្រុះ ចុះបង្ក្រាប​បទល្មើសនេសាទ​ ក្នុងបឹង​ទន្លេសាប

កម្លាំងចម្រុះ ចុះបង្ក្រាប​បទល្មើសនេសាទ​ ក្នុងបឹង​ទន្លេសាប

ខេត្តកំពង់ឆ្នាំង ៖ អាជ្ញាធរខេត្ត ដោយលោកអភិបាលរងម្នាក់ បានដឹកនាំកម្លាំងចម្រុះ រួមមានកងរាជអាវុធហត្ថខេត្ត ប៉ូលិស ស្នងការ ដ្ឋាន យោធា មន្ត្រីរដ្ឋបាលជលផល មន្ត្រីមន្ទីរ កសិកម្មរុក្ខាប្រមាញ់ និងនេសាទ រួមសហការ ដោយគណៈបញ្ជាការឯកភាពស្រុកកំពង់លែង នងស្រុកបរិបូណ៌ និងកម្លាំងសហគមន៍ បានបើក ប្រតិបត្តិការបង្ក្រាបបទល្មើសនេសាទក្នុងបឹង ទន្លេសាបជាទ្រង់ទ្រាយធំ ដែលបានធ្វើឡើង កាលពីថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៧ ប្រមូល រឹបអូសឧបករណ៍នេសាទល្មើសច្បាប់កម្ទេចចោល។

 

លោកងិន ហ៊ុន ប្រធានមន្ទីរកសិកម្មខេត្ត កំពង់ឆ្នាំង បានឱ្យដឹងថា ការបង្ក្រាបបទល្មើស នេសាទក្នុងបឹងទន្លេ​សាប​ទ្រង់ទ្រាយធំខាងលើ នេះ ដឹកនាំកម្លាំងចម្រុះសរុបចំនួន២៣៦នាក់ ប្រើប្រាស់កាណូតតូចធំចំនួន​៧៤​គ្រឿង ដឹក​នាំ ដោយលោកចេង ញ៉ាន់ អភិបាលរងខេត្តកំពង់- ឆ្នាំង តាមបញ្ជារបស់លោកឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង ដែលបានបើកកិច្ចប្រជុំ កាលពីថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៧ ដើម្បី ដាក់ផែនការបង្ក្រាប​បទល្មើសនេសាទឱ្យអស់ ពីផ្ទៃបឹងទន្លេសាប ហើយផែនការនេះ ត្រូវធ្វើ ចំនួន៧ថ្ងៃជាប់ៗគ្នា តែបើរយៈពេល៧ថ្ងៃ បង្ក្រាប មិន​ទាន់អស់ទេ ត្រូវបន្ថែម១សប្តាហ៍ទៀត។

លោកប្រធានមន្ទីរកសិកម្មខេត្ត ដែល កំពុងស្ថិតនៅកណ្តាលបឹងទន្លេសាទ បានឱ្យដឹង ទៀតថា នៅថ្ងៃទី៣១ ខែមករា ជាថ្ងៃទី០១ កម្លាំងចម្រុះបានចុះទៅដល់ចំណុចសោកម៉ោក អូរច្រវាក់ ចុងព្រែក ផ្លូវទូក ស្ថិតក្នុងតំបន់វាល ភក់ ក្នុងឃុំផ្លូវទូក ស្រុកកំពង់លែង រួចបន្តទៅ ចំណុចព្រែកទាល់ ព្រែកតាស្នែង ជ្រោយផ្កាយ ស្ថិតនៅក្នុងឃុំឆ្នុកទ្រូ ស្រុកបរិបូណ៌។ ជាលទ្ធ ផល កម្លាំងចម្រុះបានធ្វើការចុះរើ និងកម្ទេច ចោលរបាំងសាច់អួនចំនួន៤៣កន្លែង មានប្រវែង៨១០០ម៉ែត្រ លបលូសាច់អួនចំនួន៤៦ គ្រឿង បង្គោលចំនួន៦៥០០ដើម និងចាក់លែង ត្រីចម្រុះចំនួន៥០គីឡូក្រោម ចូលក្នុងបឹងទន្លេ សាបវិញ។

លោកងិន ហ៊ុន បញ្ជាក់បន្ថែមទៀតថា កាលពីថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៧ សម្តេច ក្រឡាហោម ស ខេង ឧប-នាយក​រដ្ឋមន្ត្រី និង ជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានកោះអញ្ជើញ អាជ្ញាធរទាំង៦ខេត្ត ដែលនៅជុំវិញបឹងទន្លេ សាប មកប្រជុំនៅក្រសួងមហាផ្ទៃ ដាក់ផែនការ ឱ្យអាជ្ញាធរទាំង៦ខេត្ត ត្រូវតែដឹកនាំកម្លាំង នានាបង្ក្រាបបទល្មើសនេសាទឱ្យអស់ពីផ្ទៃបឹង ទន្លេសាប ដើម្បីរក្សាឱ្យមច្ឆជាតិ ត្រីទឹកសាប មានកំណើនឡើងវិញ។ បន្ទាប់ពីទទួលបាន ផែនការខាងលើនេះរួចមក ទើបលោកឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង បើកអង្គប្រជុំកាលពីថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៧ ចាត់តាំងឱ្យលោកចេង ញ៉ាន់ អភិបាលរងខេត្ត ដឹកនាំកម្លាំងចម្រុះចុះបង្ក្រាបបទល្មើសនេសាទ ទ្រង់ទ្រាយធំបែបនេះ៕ សុក្រិត

 

RELATED ARTICLES