Saturday, July 27, 2024
Homeតារាខ្មែរហេតុអ្វីស្រីស្អាតខេមម៉ា ៖ប្រកាសដកថយ ?

ហេតុអ្វីស្រីស្អាតខេមម៉ា ៖ប្រកាសដកថយ ?

ភ្នំពេញ៖ស្រីស្រស់ម៉ិច ខេមម៉ា ជាបេក្ខភាពលេចធ្លោរម្នាក់ក្នុងការប្រកួត Miss Grand Cambodia តំណាង​ឲ្យបវរខេត្តកំពង់ឆ្នាំង ពាក់ស្លាកលេខ១៣ ដែលតាមរូបសម្រស់របស់​នាងខេមម៉ា គេអាចព្យាករណ៍ថានាងអាចឈានទៅវគ្គបន្ដបន្ទាប់ដោយរលូន ថែមទាំង​មាន​ប្រៀបលើ​បេក្ខ​ភាពផ្សេងទៀតផង ។ប៉ុន្ដែគូរឲ្យសោកស្ដាយនាងខេមម៉ា បែជាប្រកាស​ដកខ្លួន​ចេញពីប្រកួត​កម្មវិធី​​ខាងលើនេះចោលកណ្ដាលទីទៅវិញ ទើបធ្វើឲ្យមានភាពចម្រូង​ចម្រាស​ជុំវិញនៃការដក​ខ្លួនរបស់នាងនាពេលនេះថាតើមានរឿងអ្វីកើតឡើងនៅក្រោយឆាកទៅ បាន​ជា​ស្រីស្អាតរូបនេះបោះ​បង់​ឱកាសឈ្នះពាន។

យ៉ាងណាជុំវិញការចាកចេញរបស់នាងម៉ិច ខេមម៉ា​ នេះនាងបញ្ជាក់ហេតុផលយ៉ាង​ខ្លីដោយបង្ហោះសំណេរថា​មានធុរះចាំបាច់ និងបញ្ហាផ្ទាល់ខ្លួនដែលត្រូវធ្វើការដោះស្រាយ​បន្ទាន់​។ដោយ​ឡែក​គណៈ​គ្រប់​គ្រងបវរកញ្ញាប្រចាំខេត្តកំពង់ឆ្នាំងអ្នកស្រីខាត់ ស្រីច័ន្ទ ក៍បាន​យល់ព្រមតាមសំណើររបស់​នាង​ម៉ិច ខេមម៉ា នូវហេតុផលខាងលើផងដែរ ។ប៉ុន្ដែFan នាង​ខេមម៉ា ខ្លះនៅតែមិនអស់​ចិត្ត​ចំពោះបេក្ខភាពរូបនេះ និងចង់ឲ្យនាងចេញមុខបំភ្លឺលម្អិត​ទាក់​ទងរឿងមួយនេះឲ្យ​បាន​ច្បា​ស់​លាស់ថាតើធុរះចាំបាច់នោះជារឿងអ្វីបានជានាងមិនអាចបន្ដ​ការប្រកួតតទៅទៀតបាន​បែប​នេះ ?

 អ្នកយកព័តមានយើងបានទូរស័ព្ទទៅនាងម៉ិច ខេមម៉ា កាលពីរសៀលថ្ងៃទី២៩ ខែ​មករា តែទូរស័ព្ទចូលគ្មានអ្នកទទួល ទើបមិនទាន់អាចសុំការបំភ្លឺជុំវិញការដើរចេញ​ពីកម្ម​វិធីដែលនាងបានហ្វឹគហាត់និងត្រៀមជាច្រើនខែមកហើយនេះទេ ។ប្រភពខ្លះថានាងខេមម៉ា ដែលកម្ពស់ហាក់ស្ទើបន្ដិចចំពោះការប្រលងបវរកញ្ញានោះអាចមិនមានភាគរយខ្ពស់ក្នុងការឈ្នះពាន ទើបនាងមិនតស៊ូ​ទៅ​មុខទៀត បើទោះជាសម្រស់នាងគូរឲ្យទាក់ទាញម្នាក់ក្ដី ។ប៉ុន្ដែ​ខ្លះទៀតបានលើកឡើងដោយសង្ស័យថាស្រីស្អាតរូបនេះអាចនឹងរងសម្ពាធពីគូស្នេហ៍បានជាដកខ្លួនថយយ៉ាងទាន់ហន់កណ្ដាលផ្លូវទាំងមិនទាន់ដឹងលទ្ធផលថាខ្លួនឈ្នះ ឬចាញ់នៅ​ឡើយ​នេះ  ។

គូរបញ្ជាក់ថានាងម៉ិច ខេមម៉ា ជាតារាម៉ូដែល ម្នាក់ដែលលេចមុខតាមបណ្ដារកម្មវិធី​ជាច្រើននារយៈពេលចុង ក្រោយនេះហើយនាងក៍ក្ដាប់ឱកាសបានថតស្ពតពាណិជ្ជកម្មជាបន្ដបន្ទាប់ផងដែរ ។នាងខេមម៉ា មានសម្រស់កាន់តែគូរឲ្យក្នក់ក្នាញ់ក្រោយពេលនាងបានកែច្រមុះ ឲ្យ​ខ្ពស់​ស្រួចដូចកូនបារាំង ទើបធ្វើឲ្យទីផ្សារសិល្បៈរបស់នាងស្ទុះហក់ឡើងជាងមុន ។មិត្តភក្ដិ​របស់នាងខេមម៉ា បង្ហើបថាស្រីស្អាតរូបនេះមានប្រុសតាមស្នេហាច្រើន ទាំងប្រុសចាស់ និង​ក្មេង ហេតុនេះហើយការលេចឭថានាងត្រូវគូស្នេហ៍បង្ខំឲ្យចាកចេញពីការប្រកួតបវរកញ្ញា មុន​នេះ​ពេលនាងចេញមុខបកស្រាយនេះគឺពិតជាមានច្រើនមែន  ។ប៉ុន្ដែកន្លងមកនាងខេមម៉ា មិន​ដែល​បង្ហាញ ឬបណ្ដើរគូស្នេហ៍ជាសាធារណៈឡើយ គឺមានតែតារារួមអាជីពប៉ុណ្ណោះដែលស្និត​ស្នាល​​នាងនៅពេលដែលពួកគេធ្វើការងារសិល្បៈជាមួយគ្នា ។

ការដកខ្លួនចេញរបស់នាងម៉ិច ខេមម៉ា ពិតជាធ្វើឲ្យអ្នកតាមដានវិស័យបវរកញ្ញា ប្រចាំ​ខេត្តកំពង់ឆ្នាំងមានការសោកស្ដាយ ព្រោះបាត់តំណាងរបស់ខ្លួន។តែអ្វីដែលគេរងចាំមើល​ថា​តើនឹងមានបេក្ខភាពរូបណាផ្សេងទៀតដែលនឹងដកខ្លួនចេញនាពេលបន្ទាប់ពីនាងម៉ិច ខេមម៉ា ?

សូមរំលឹកថាម្ចាស់មកុដ Miss Grand Cambodia 2023 គឺនាងភឹម ស្រីណូ តែនាង​មិនសូវលេចធ្លោរដូចនាងពេជ្រ វត្តីសារ៉ាវឌ្ឍី Miss Grand Cambodia 2022 ឡើយ ហេតុនេះ​គេចាំមើលថាMiss Grand  Cambodia 2024 គឺជាស្រីស្អាតរូបណាទៅ បន្ទាប់ពីនាងម៉ិច ខេម​ម៉ា បាយបាយ ទាំងការប្រកួតមិនទាន់ចប់បែបនេះ ?

RELATED ARTICLES