ភ្នំពេញ៖ស្រីស្រស់ធ្មេញចំពើសនាងរ៉េត ស៊ូហ្សាណា បានប្រារពខួបកំណើតគម្រប់អាយុ២៤ឆ្នាំ (ឆ្នាំអូន២៤ )កាលពីថ្ងៃទី២៨ ខែមករា ប៉ុន្ដែមិនមានការជប់លៀងទ្រង់ទ្រាយធំនោះទេ គឺខួបឆ្នាំនេះនាងឯកាបន្ដិច ខណៈដែលបុរសពិសេសរបស់នាងដែលគេសង្ឃឹមថានឹងលេចមុខនៅថ្ងៃខួបនោះក៍មិនអើតមុខមកឲ្យគេឃើញឡើយ ទើបធ្វើឲ្យពិធី ខួបរបស់នាងឆ្នាំនេះហាក់សោះកក្រោះបន្ដិច ។អ្វីគូរឲ្យចាប់អារម្មណ៍នោះដៃគូចាស់របស់នាងគឺបុរសសង្ហារលោកសុវត្ថិ មុនីនាគ ដែលធ្លាប់ត្រូវបានគេសង្ស័យថាជាគូស្នេហ៍របស់នាងក៍មិនបានចេញសារជូនពរឬយកបាច់ផ្កាមកជូននាងដោយផ្ទាល់នៅថ្ងៃខួបកំណើតឆ្នាំនេះដែរ បន្ទាប់ពីពួកគេបានរយាលៗពីគ្នាអស់រយៈពេលជាង១ឆ្នាំទៅហើយ ក្រោយមានការប្រកាសកាលពីដើមឆ្នាំ២០២៣ ពីលោកស្រីឡុង ស្រីមុំ ភរិយាលោកឧកញ៉ាព្រាប សុវត្ថិ ថាកូនប្រុសគាត់មុនីនាគ មិនមែនជាសង្សាររបស់ហ្សាណា ដូចគេសង្ស័យទេ។ហ្សាណា គ្មានទៀតទេសកម្មភាពរាំ និងច្រៀងកម្សាន្ដដាក់Tik Tok ជាមួយកូនប្រុសទី២ លោកសុវត្ថិ ហើយនាងច្រើនតែចេញដើរកម្សាន្ដនៅក្រៅស្រុកតែម្នាក់ឯងជាបន្ដបន្ទាប់ ហាក់ដូចជាចង់បំភ្លេចរឿងអ្វីមួយ ។តារាចម្រៀងស្និតនិងស៊ូហ្សាណា លើកឡើងថាហ្សាណា ស្អាតនិងល្បីប៉ុណ្ណឹងដែរ តែកូនឧកញ៉ាមើលរំលង ហេតុនេះហើយនាងមិនចង់បង្ហាញការទុកចិត្តលើប្រុសណាផ្សេងទៀតឡើយ ព្រោះរឿងមុនេះប៉ះទង្គិចផ្លូវចិត្តនាងតិចតួចដែរ ។

សូមបញ្ជាក់ថារ៉េត ស៊ូហ្សាណា តែងតែប្រារពខួបកំណើតរបស់ខ្លួនជារៀងរាល់ឆ្នាំដោយឆ្នាំខ្លះនាងធ្វើជាលក្ខណៈគ្រួសារ និងជូនកាលទៅជួបកុមារកំព្រាឪពុកម្ដាយមណ្ឌុលកុមារកំព្រា ដើម្បីចែករំលែកក្ដីស្រលាញ់ជាដើម ។សម្រាប់វ័យ២៤ឆ្នាំ នេះស្រីស្រស់ធ្មេញចំពើសរូបនេះគេជឿរថានាងមិនមែនបេះដូងនៅទំនេរទេ ព្រោះក្រោយបញ្ឈប់ស្និតស្នេហ៍ជាមួយកូនលោកឧកញ៉ានោះស្រីស្អាតរូបនេះគឺជាមុខសញ្ញានៃការតាមប្រម៉ាញ់ស្នេហ៍ពីសំណាក់មន្រ្ដីធំៗមួយចំនួន បើទោះជាតាំងពីនាងចាប់អាជីពចម្រៀងជាង៨ឆ្នាំមកនេះហ្សាណា ត្រូវបានឪពុកម្ដាយតាមការពារជាប់ជាប្រចាំដោយមិនអនុញ្ញាត្តិឲ្យនិយាយទូរស័ព្ទជាមួយប្រុសណាក្រៅរង្វង់សិល្បៈ សូម្បីតែអ្នកកាសែតសម្ភាសន៍ក៍មានម្ដាយរងចាំស្ដាប់សំណួរក្ដី ។ប្រភពខ្លះថាការជម្រះមន្ទិលស្នេហ៍ជាមួយកូនលោកឧកញ៉ារបស់ហ្សាណា នឹងធ្វើឲ្យនាងកាន់តែមានមន្ដស្នេហ៍ទ្វេដង ព្រោះប្រុសខ្លះដែលលង់ស្នេហានាងដែរតែមិនហ៊ានចូលជិត ដោយសារតែខ្លាចប្រជែងមិនឈ្នះកូនលោកឧកញ៉ានោះពេលនេះអាចសារភាពស្នេហ៍តារាដែលមានសាច់ភ្លៅស្អាតរូបនេះបានហើយ។

រ៉េត ស៊ូហ្សាណា ត្រូវបានគេចាត់ទុកថានាងជាតារាវ័យក្មេងដែលមានទ្រព្យច្រើនក្នុងកណ្ដាប់ដៃពោលគឺគ្រាន់តែគិតទៅលើផ្ទះ២ល្វែង ,រថយន្ដទំនើបម៉ាកJeep Rubicon និងហាងសម្លៀកបំពាក់នោះនាងមានទ្រព្យសរុបមិនក្រោមកន្លះលានដុល្លារឡើយ ។ប៉ុន្ដែហ្សាណា ជាស្រីស្អាតតែម្នាក់គត់ដែលមិនសូវមានសម្ពាធរឿងត្រូវគេសង្ស័យថាមានប្រុសស្នេហ៍ឧបត្ថម្ភ ព្រោះតាមប្រភពថាក្រុមគ្រួសារនាងបានព្រមានតារាមានត្រេមុខដូចកូនកាត់ជប៉ុនរូបនេះថាបើនាងប៉ះរឿងអាស្រូវកេរ្ដិ៍ណាមួយក្នុងសិល្បៈ នោះឪពុកម្ដាយនឹងមិនអនុញ្ញាត្តិឲ្យនាងលេងសិល្បៈតទៅទៀតជាដាច់ខាត ។លក្ខខ័ណ្ឌបែបនេះធ្វើឲ្យនាងហ្សាណា ព្យាយាមដើរគចេញចេញពីអន្ទាក់ស្នេហាអស់ជាង៨ឆ្នាំ ព្រោះនាងមិនចង់បញ្ចប់អាជីពដែលខ្លួនស្រលាញ់ ដោយសារតែរឿងមួយនេះឡើយ ។ប៉ុន្ដែយ៉ាងណាគេមិនទាន់ដឹងថាតើបេះដូងនាងនៅតែរឹងដូចដែកថែបបែបនេះបានយូឆ្នាំច្រើនឆ្នាំទៀត ឬមួយក៍អាចនឹងដូចតារាមួយចំនួនដែលប្រកាសបែបនេះដូចនាងដែ តែចុងក្រោយក៍បាត់ខ្លួនម្ដង១ៗពីអាជីពចាស់ ព្រោះតែចាញ់ឥទ្ធិពលដុល្លារ ?

គេកត់សម្គាល់ថារ៉េត ស៊ូហ្សាណ ជាតារាស្រីតែម្នាក់គត់នៅហង្សមាសដែលលេចត្រដែតក្រោយផ្ទុះកូវីដ ប៉ុន្ដែរយៈពេលចុងក្រោយនេះនាងក៍គ្មានបទផ្ទុះទៀតដែរ ពិសេសគឺអត់ដៃគូ ឆ្លងឆ្លើយដ៍សាកសមនោះតែម្ដង បន្ទាប់ពីកូនលោកឧកញ៉ាបាយបាយចោលនាងជាង១០ខែ មកនេះ បើទោះជានាងធ្លាប់បានសាកល្បងចាប់ដៃគូជាមួយលីម តិចម៉េង មួយប្រាវក្ដី ។អ្នកជំនាញសិល្បៈបានលើកឡើងថានាងហ្សាណា មានភាពលេចធ្លោលើរូបសម្រស់និងការច្រៀងបទជាភាសារអង់គ្លេស ប៉ុន្ដែការច្រៀងបទជាភាសារខ្មែររបស់នាងនៅមានកម្រិត បើទោះជានាងធ្លាប់បង្ហាញសម្ថភាពទៅអ្នករិះគន់ថានាងច្រៀងមិនកតើឲ្យឃើញពីសម្ថភាពរបស់នាងតាមរយៈបទ”សង្ស័យ “នាំឲ្យអ្នកខ្លះភ្ញាក់ផ្អើលក្ដី ។ដោយឡែកFan របស់នាងស៊ូហ្សាណា ចង់ឲ្យស្រីស្រស់រូបនេះបញ្ចេញមុខសង្សារថ្មីនៅឆ្នាំ២០២៤ ដើម្បីលុបដានរឿងគេថានាងពិបាករកសង្សារក្រោយបាត់កូនលោកឧកលោកញ៉ា ៕
