ប្រទេសបារាំង ៖ សភាបារាំង បានបោះឆ្នោតគាំទ្រសិទ្ធិរំលូតកូន។ ប្រសិនបើច្បាប់នេះ អាចអនុម័តបាន បារាំង នឹងក្លាយជាប្រទេសដំបូងគេ ក្នុងពិភពលោក ដែលការរំលូតកូន ជាសិទ្ធិតាមរដ្ឋធម្មនុញ្ញ ដែលជាច្បាប់កំពូលរបស់ប្រទេស។
ការបោះឆ្នោតនៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៤ គឺជាលទ្ធផលនៃការជំរុញរបស់រដ្ឋាភិបាលលោកប្រធានាធិបតី អេម៉ានុយអែល ម៉ាក្រុង (Emmanuel Macron) សម្រាប់មាត្រា ៣៤ នៃរដ្ឋធម្មនុញ្ញ ដែលកំណត់សេរីភាពរបស់ស្ត្រី គ្របដណ្តប់ទាំងការរំលូតកូនផងដែរ។

រដ្ឋាភិបាលលោកម៉ាក្រុង បានផ្តល់ហេតុផលសម្រាប់ការស្នើច្បាប់នេះ គឺដើម្បីទប់ស្កាត់ស្ថានភាពដូចគ្នានឹងសហរដ្ឋអាមេរិក ដែលតុលាការកំពូល សម្រេចនៅឆ្នាំ២០២២ លុបចោលច្បាប់សិទ្ធិរំលូតកូន ដែលមានរយៈ ពេលជាង ៥០ឆ្នាំមកហើយ ជាលទ្ធផលនៃការសម្រេចចិត្តក្នុងសំណុំរឿង ‘Roe v. Wade’ ( Roe v. Wade) ក្នុងឆ្នាំ 1973 នៅដើមដំបូងនៃសំណើ ត្រូវបានចែងថា “ស្ថានភាពនៅសហរដ្ឋអាមេរិក មិនឯកោពីប្រទេសណាមួយទេ សូម្បីតែនៅអឺរ៉ុប ឥឡូវនេះ មានមតិជាច្រើនដែលព្យាយាមរារាំងសេរីភាពរបស់ស្ត្រី ក្នុងការបញ្ចប់ការមានផ្ទៃពោះរបស់ពួកគេ»។ លាការកំពូលអាមេរិក ការសម្រេចថា ការរំលូតកូន មិនមែនជាសិទ្ធិតាមរដ្ឋ ធម្មនុញ្ញទេ។

នៅប្រទេសប៉ូឡូញ បន្ទាប់ពីតុលាការធម្មនុញ្ញ បានសម្រេចនៅឆ្នាំ២០២០ ថាស្ត្រីដែលមានលក្ខខណ្ឌមានផ្ទៃពោះដែលអាចបណ្តាលឱ្យមានភាពមិនប្រក្រតីចំពោះទារក ដូចជាជំងឺដោន (ខ្សោយខួរក្បាល) មិនអាចបញ្ចប់ការមានផ្ទៃពោះរបស់ពួកគេបានទៀតទេ នាំឱ្យមានការតវ៉ា
បន្ថែមពីលើសំឡេង ៤៩៣ ទល់នឹង ៣០ របស់សមាជិករដ្ឋសភា ។ រដ្ឋាភិបាល នៅតែត្រូវការការគាំទ្រពីព្រឹទ្ធសភា។ ទោះបីជាគណបក្សនយោបាយភាគច្រើននៅប្រទេសបារាំង មិនប្រឆាំងនឹងសិទ្ធិរំលូតកូនក៏ដោយ។ ប៉ុន្តែសមាជិកព្រឹទ្ធសភាអភិរក្សនិយម នឹងរិះគន់ពាក្យសម្តីនៃការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ។ ដូច្នេះ គេនៅរង់ចាំមើលថា នៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៤ តើព្រឹទ្ធសភា នឹងបោះឆ្នោតយ៉ាងដូចម្តេច? ដោយសារតែការកែប្រែ រដ្ឋធម្មនុញ្ញបារាំង ត្រូវតែអនុម័តដោយសភា។ បន្ទាប់មក ត្រូវឆ្លងកាត់ប្រជាមតិ ឬអនុម័តដោយសំឡេង ៣ភាគ៥ នៃ សមាជិកសភា។

រដ្ឋាភិបាលបារាំង ជ្រើសរើសប្រើពាក្យ «ធានាសេរីភាព» ដើម្បីស្វែងរកចំណុចកណ្តាលរវាងការបោះឆ្នោតសភា ដើម្បីធានាសិទ្ធិរំលូតកូន និងព្រឹទ្ធសភា ហើយមានទំនោរយល់ស្របដោយត្រឹមត្រូវ (សេរីភាពសម្រាប់ការរំលូតកូន) ដោយសមាជិកព្រឹទ្ធសភា ដែលមិនយល់ស្របជាមួយនឹងការបញ្ចូលបញ្ហានេះនៅក្នុងរដ្ឋធម្មនុញ្ញ។

ករណីនេះ ប្រសិនបើសភាទាំងពីរ អនុម័តសេចក្តីព្រាងវិសោធនកម្ម ដោយគ្មានការជំទាស់ លោកប្រធានាធិបតី ម៉ាក្រុង នឹងអំពាវនាវឱ្យមានសម័យប្រជុំសភាពិសេស។ ដើម្បីឲ្យមានការបោះឆ្នោតអនុម័តសេចក្តីព្រាងវិសោធន កម្មរដ្ឋធម្មនុញ្ញ៕