Saturday, July 27, 2024
Homeតារាខ្មែរប៊ុត សីហា ថា «ខ្ញុំខ្មាសខ្លួនឯង» ឃើញគេស៊ូបីម៉ែ ឯងជក់ថ្នាំ

ប៊ុត សីហា ថា «ខ្ញុំខ្មាសខ្លួនឯង» ឃើញគេស៊ូបីម៉ែ ឯងជក់ថ្នាំ

ភ្នំពេញ  ៖ អតីតម្ចាស់ពាន «The Voice Cambodia» រដូវកាលទី១ លោកប៊ុត សីហា ដែលល្បីរឿងត្រូវសមត្ថ កិច្ចឃាត់ខ្លួន ពាក់ព័ន្ធករណីគ្រឿងញៀន ពីរបីលើកមកហើយនៅ ពេលនេះគេបានចេញមកប្រឡូកក្នុងវិស័យចម្រៀង បន្តទៀតហើយ ក្រោយពីបានចូលមណ្ឌលកែប្រែរួចមក ហើយថ្មីៗនេះ តារាចម្រៀងរូបនេះ បានធ្វើឲ្យមហាជន អ្នកគាំទ្រ ចាប់អារម្មណ៍ និងគិតថា គេប្រហែលជាកែខ្លួនបានសម្រេចហើយ បន្ទាប់ពីបានឃើញគេយករូបភាពយុវជនម្នាក់ នៅខេត្តកំពង់ឆ្នាំង ស៊ូបីម្តាយដល់៥ម៉ោង ក្នុងការប្រកួតក្នុងកម្មវិធីមួយ ដើម្បីដណ្តើមយករង្វាន់ម៉ូតូ ហើយទីបំផុត ទោះបីយុវជននោះមិនបានឈ្នះរង្វាន់ពីកម្មវិធី តែបានឈ្នះចិត្តមហាជន រហូតត្រូវបានព្រះគ្រូធម្មាចារ្យ មួយអង្គ ជាវម៉ូតូហុងដា ឌ្រីម ថ្មីសន្លាង ១គ្រឿង ជូនយុវជនរូបនោះ ដែលធ្វើឲ្យប៊ុត សីហា បញ្ចេញវាចាថា «គេធ្វើដើម្បីម៉ែ ចុះខ្ញុំ? ខ្ញុំមើលហើយខ្មាសខ្លួនឯងណាស់»។

សូមបញ្ជាក់ថា កាលពីថ្ងៃទី០១ ខែកុម្ភ: ឆ្នាំ២០២៤ ព្រះគ្រូធម្មចារ្យ ផលធរោ ផុន ភក្តី បានបង្ហោះរូបភាពយុវជនម្នាក់ បីម្តាយបង្កើត ប្រកួតក្នុងកម្មវិធីមួយ នៅខេត្តកំពង់ឆ្នាំង ដើម្បីដណ្តើមយករង្វាន់ម៉ូតូ ១គ្រឿង តែតាមព័ត៌ មានថា បុរសនោះមិនទទួលបានជោគជ័យទេ ទោះបីគេស៊ូបីម្តាយ ដល់ទៅ៥ម៉ោង ព្រោះមានបេក្ខជនដែលបីដៃគូ (ស្ត្រី) បានយូរជាង ៣រូប ដែលបានឈ្នះរង្វាន់ម៉ូតូ។ ប៉ុន្តែទោះបីជាមិនបានឈ្នះរង្វាន់ពីកម្មវិធីនោះក៏ដោយ តែយុវជនម្នាក់នោះ បានឈ្នះទឹកចិត្តមហាជន រហូតត្រូវបានព្រះគ្រូធម្មាចារ្យ ផលធរោ ផុន ភក្តី ជាវម៉ូតូហុងដា ឌ្រីម ថ្មីសន្លាង ១គ្រឿង ជូនយុវជនរូបនោះ ជារង្វាន់លើកទឹកចិត្ត។

ព្រះគ្រូធម្មចារ្យ ផលធរោ ផុន ភក្តី បានសរសេរក្នុងទំព័របណ្តាញសង្គម ហ្វេសប៊ុក របស់ព្រះអង្គ នៅថ្ងៃទី០១ ខែកុម្ភ: ឆ្នាំ២០២៤ ថា «មានបងប្អូនណាស្គាល់គាត់ ឱ្យគាត់ទាក់ទងមកលោកគ្រូផង កម្មវិធីបីភរិយា យកម៉ូតូ នៅខេត្តកំពង់ឆ្នាំង លោកគ្រូមិនដឹងថាអ្នកបង្កើតកម្មវិធីនេះ ជាអ្នកណាទេ? ហើយក៏មិនដឹងថា ប្អូនប្រុសក្នុងរូបនេះ ដែលយកម្តាយទៅបី ឈ្នះឬចាញ់ដែរ តែរៀបចេញទៅសាលា ឃើញក៏ចង់សួរបងប្អូនថា បើគាត់ចាញ់ក្នុងការប្រកួតនេះ បងប្អូនណាដែលនៅជិតផ្ទះគាត់ ឱ្យគាត់ទាក់ទងមកលោកគ្រូៗជួយ (១០០០ដុល្លារ) យកទៅទិញម៉ូតូ ដើម្បីរត់ឌុប ឬប្រកបរបរអ្វីសម្រាប់ជីវិត និងមើលថែម្តាយគាត់។

តេលេក្រាមលោកគ្រូ ០១២៩៥៥៦៤០ តែសារមកគ្រូ មិនទាន់តប អធ្យាស្រ័យយប់បន្តិចទើបគ្រូមកពីសាលាវិញ។ហើយបើបងប្អូនដែលមានធនធាន ចង់ចូលរួមជាមួយលោកគ្រូបាន ព្រោះលោកគ្រូ ពេលនេះមិនសម្បូរទេ ណាបង់សាលាលោកកូនៗកំព្រា ទូទាំងប្រទេសផង តែឃើញហើយអាណិតព្រោះអត់មានម្តាយនៅក្បែដូចបងប្អូន ឃើញចឹងសង្វេគ»។

ព្រះគ្រូធម្មាចារ្យ ផលធរោ ផុន ភក្តី បានសរសេរបន្ថែមនៅថ្ងៃដដែលនោះថា «បានជួបប្អូនប្រុសដែលបីម្តាយ នៅកំពង់ឆ្នាំង និងទិញម៉ូតូជូនគាត់រួចរាល់អស់ហើយ នៅតែហាងម៉ូតូ ផ្ញើជូនដល់ដៃគាត់ប៉ុណ្ណោះ។ សូមប្រគេននិងជូនបុណ្យកុសល ព្រះករុណា ញាតិញោម បានស្មើៗលោកគ្រូ និងសូមប្រជាជនខ្មែរ រួចចាកទុក្ខគ្រប់យ៉ាង!!និងអរគុណម្ចាស់ហាងម៉ូតូ ដែលបានបញ្ចុះតម្លៃ យកត្រឹមតែ (១០៣០ដុល្លារ) និងដូរអាគុយថ្មី ដូរប្រេងម៉ាស៊ីនថ្មី អ៊ុត ចាក់សាំងឱ្យពេញរួចស្រេចអស់ សូមញោមម្ចាស់ហាង រកទទួលទានមានបាន។

អរគុណផងដែរដល់បងប្រុស សាន់ មាប់ និងភរិយា ព្រមទាំងបុត្រ ចូលរួមជួយបង់សាលាលោកកំព្រា ១០០»។បន្ទាប់ពីបានឃើញរូបភាពយុវជនបីម្តាយ បានរង្វាន់ម៉ូតូ ខាងលើ តារាចម្រៀង ប៊ុត សីហា ដែលបានជ្រុលដើរផ្លូវខុស ក្នុងអំពើអបាយមុខ គ្រឿងញៀន ពីបីលើកមកហើយនោះ បាន បញ្ចេញវាចាថា យុវជនម្នាក់នោះ គេធ្វើដើម្បីម៉ែ ធ្វើឲ្យរូបគេមើលឃើញហើយ ខ្មាសខ្លួនឯងណាស់។

ប៊ុត សីហា បានបង្ហោះរូបភាពយុវជនបីម្តាយនោះ ក្នុងទំព័រហ្វេសប៊ុក របស់ខ្លួន ជាមួយសំណេរថា «គេធ្វើដើម្បីម៉ែ ចុះខ្ញុំ? ខ្ញុំមើលហើយខ្មាសខ្លួនឯងណាស់»។

សំណេររបស់ ប៊ុត សីហា ខាងលើនេះ បានធ្វើឲ្យមហាជន អ្នកធ្លាប់គាំទ្រម្ចាស់ពាន «The Voice Cambodia» រដូវកាលទី១ រូបនេះ ចូលទៅបញ្ចេញយោបល់ ទៅតាមការយល់ឃើញរៀងៗខ្លួន ដែលភាគច្រើនគឺណែនាំឲ្យតារាចម្រៀងរូបនេះ កែខ្លួនឲ្យបាន ឈប់ដើរផ្លូវខុស ទៅពាក់ព័ន្ធគ្រឿងញៀនទៀត ដែលយើងសូមដកស្រង់យោបល់មហាជន អ្នកប្រើប្រាស់ហ្វេសប៊ុក មួយចំនួន មកបង្ហាញជូនដូចខាងក្រោម ៖

-Sihuy Chan ៖ ឈប់ជក់ថ្នាំទៅ ម៉ែសប្បាយចិត្តណាស់ហេីយ កែចរិត គេជួយហើយ អត់ចេះ ចាប់ឱកាស ។ មនុស្សមិនចេះគោរពពេលវេលា ។ ចាំមើល កែបានប៉ុន្មាន បើកែមែន ខ្ញុំសរសើរ តែបាននៅដដែល ឈប់ drama។

-Esa Erai ៖ សីហា ប្អូនកុំពូកែតែ Drama ប្អូនគួតែកែប្រែជីវិតរបស់ប្អូន គឺប្អូនជាអ្នកកំណត់ ។ បងនៅតែគាំទ្រចំពោះមនុស្សខុសចេះដឹងកំហុស ចេះកែ សាងកំហុសមិនខុស អ្វីដែលខុសនោះគឺសាងកំហុសដដែលៗ..។

Piseth Nhel ៖ ស៊ូបង ឲ្យតែនៅមានដង្ហើម បងត្រូទៅមុខទៀតណាបង កុំបាក់ទឹកចិត្តនឹងសំដីអ្នកណារិះគន់បង អ្វីដែលបងគិតថាល្អ បងត្រូវធ្វើវាបន្ត មានតែបងនិងគ្រួសារបងទេ ដែលយល់។ ក្នុងនាមខ្ញុំជាកូនខ្មែរម្នាក់ ខ្ញុំនៅតែគោរពស្រលាញ់ និងលើកទឹកចិត្តរហូតណា! ខ្ញុំជឿថាបងអាចធ្វើបាន។ សូមព្រះប្រទានពរ និងបំពេញចន្លោះខ្វះខាត និងដកហូតរាល់គំនិតអវិជ្ជមានចេញ តាមបំណងព្រះហឫទ័យរបស់ទ្រង់។ ខ្ញុំសូមជូនពរបងឆ្លងផុតមេរោគសង្គមទាំងពួងណាបងប្រុស។

-បុរស ចិត្តក្តៅ ៖ កុំឱ្យមានលើកទី៣ ។

-Sopheak Yano ៖ ចេះលើកទឹកចិត្តមនុស្សជក់ មិនកែទៅកើត។

-បងថារី សាន់ អេសស៊ី ៖ វាសនារបស់ប្អូន គឺប្អូនជាអ្នកដឹកនាំ….។

-Nuon Piseth Lion ៖ មិនទាន់ហួសពេលទេ Idol ។

-ប៉ា ជេន ៖ សង្ឃឹមលើកនេះ idol ចេះកែខ្លួន។

-គឹមសេង ហុក ៖ វាសនាបង បងអ្នកកំណត់ ហ្វេនចាំតែគាំទ្រទេ។

-Yem Dary ៖ កែខ្លួនទៅ មិនទាន់ហួសពេល។

-Khun Vansak ៖ ឱកាសមានតែម្ដងទេ លើកហ្នឹងលែងគាំទ្រហើយ!

-Yon Veasna KH ៖ កុំបានតែនិយាយ ខ្ញុំក៏ចូលចិត្តស្ដាប់បទចម្រៀងអ្នកដែរ…៕ ខៀវទុំ

RELATED ARTICLES