ខេត្តក្រចេះ ៖ នារីវ័យក្មេងម្នាក់ បានដេកចាំផ្ទះតែម្នាក់ឯង ខណៈដែលឪពុកម្តាយរវល់ ចេញទៅស៊ីឈ្នួលដកដំឡូងឱ្យគេ ស្រាប់តែ ប្រុសល្មោភកាមរស់នៅផ្ទះជិតគ្នាម្នាក់ បានលប ឡើងផ្ទះទាំងកណ្តាលអធ្រាត្រ រួចធ្វើសកម្មភាព ចាប់នារីរងគ្រោះរំលោភសេពសន្ថវៈទាំងកំរោល តែមិនសម្រេច ដោយសារនាងប្រឹងរើបម្រះ រហូតធ្លាក់ពីលើផ្ទះរងរបួសពេញខ្លួនធ្វើឱ្យជន– សង្ស័យភ័យរត់គេចខ្លួនបាត់។
ករណីប្រុសល្មោភកាមលបឡើងផ្ទះចាប់ រំលោភសេពសន្ថវៈកូនក្រមុំគេទាំងកណ្តាល– អធ្រាត្រនេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង១២រំលងអធ្រាត្រ ឈាន ចូលថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០១៧ នៅចំណុច ភូមិស្រែចារ ឃុំស្វាយជ្រេះ ស្រុកស្នួល។
ជនសង្ស័យល្មោភកាមដែលប៉ុនប៉ងរំលោភ សេពសន្ថវៈកូនក្រមុំគេ មានឈ្មោះសំ បាត់ធា អាយុ៤១ឆ្នាំ មុខរបរកសិករ មានលំនៅក្នុង ភូមិកើតហេតុខាងលើ។ ចំណែកក្មេងស្រីរងគ្រោះ មានអាយុ១៥ឆ្នាំ មុខរបរនៅផ្ទះ មានលំនៅ ក្នុងភូមិជាមួយគ្នា។
តាមសម្តីក្មេងស្រីរងគ្រោះ បានរៀបរាប់ ប្រាប់ថាជារៀងរាល់ថ្ងៃនាងតែងដេកចាំផ្ទះតែ ម្នាក់ឯង ព្រោះតែឪពុកម្តាយរវល់ចេញទៅស៊ី– ឈ្នួលដាំដំឡូងឱ្យគេ។ នៅមុនពេលកើតហេតុ កាលពីយប់ថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៧ នាង បានឡើងទៅដេកនៅលើផ្ទះដូចសព្វមួយដង ស្រាប់តែមកដល់វេលាម៉ោង១២រំលងអធ្រាត្រ ឈានចូលថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០១៧ ក៏ ស្រាប់តែលេចមុខជនសង្ស័យឈ្មោះសំ បាត់ធា បានលបឡើងទៅលើផ្ទះរបស់នាង រួចចាប់ខ្ទប់ មាត់នាងសម្រាតខោអាវ និងធ្វើសកម្មភាពចាប់ រំលោភនាងទាំងកំរោល តែភ្លាមនោះ នាង ភ្ញាក់ដឹងខ្លួនទាន់ ក៏ព្យាយាមរើបម្រះ រហូតដល់ ធ្លាក់ពីលើផ្ទះមកដី រងរបួសពេញខ្លួន និងមុខ មាត់ រួចផុតពីក្រញ្ញ៉ាំបីសាចតណ្ហា និងបាន ស្រែកឆោឡោ ហៅអ្នកជិតខាងឱ្យជួយធ្វើឱ្យ ជនសង្ស័យភ័យស្លន់ស្លោរត់គេចខ្លួនបាត់។
នារីរងគ្រោះបន្តថា លុះមកដល់ព្រឹកថ្ងៃទី ០១ ខែកុម្ភៈ ឆ្នាំ២០១៧ ឪពុកម្តាយរបស់នាង បានប្រញាប់ត្រឡប់មកផ្ទះវិញ និងបាននាំនាង ទៅដាក់ពាក្យបណ្តឹងរហូតឈានដល់ការចាប់ ឃាត់ខ្លួនជនសង្ស័យនាំយកទៅចាត់ការតាម ច្បាប់តែម្តង។
តាមប្រភពពីសមត្ថកិច្ចមូលដ្ឋាន បាន បញ្ជាក់ថា ក្រោយពីទទួលបានពាក្យបណ្តឹងពី អាណាព្យាបាលនារីរងគ្រោះសមត្ថកិច្ចបានចុះ ស្រាវជ្រាវនិងចាប់ឃាត់ខ្លួនជនសង្ស័យនាំយក មកសាកសួរតាមច្បាប់។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យឈ្មោះ សំ បាត់ធា បានសារភាពថា រូបគេពិតជាប៉ុន– ប៉ងចាប់រំលោភសេពសន្ថវៈនារីរងគ្រោះដូចអ្វី ដែលនាងបានប្តឹងចោទប្រកាន់ប្រាកដមែន។ នៅមុនពេលកើតហេតុ រូបគេបានដឹងថា នារី– រងគ្រោះនៅផ្ទះតែម្នាក់ឯង ទើបលបឡើងផ្ទះ នាងទាំងកណ្តាលអធ្រាត្រប៉ងចាប់នាងរំលោភ សេពសន្ថវៈ តែមិនបានសម្រេចនោះទេ ព្រោះ តែនាងបានប្រឹងរើបម្រះរហូតធ្លាក់ពីលើផ្ទះ និងស្រែកឆោឡោហៅគេជួយ ទើបរូបគេធ្វើអ្វី មិនបានក៏រត់គេចខ្លួន ទីបំផុតក៏ត្រូវសមត្ថកិច្ច ចាប់ឃាត់ខ្លួនបានតែម្តង។
ជនសង្ស័យត្រូវបានសមត្ថកិច្ចរៀបចំកសាង សំណុំរឿង បញ្ជូនទៅកាន់សាលាដំបូងខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី៕