Tuesday, July 15, 2025
Homeព័ត៌មានជាតិចាប់រំលោ​ភក្រមុំឈឺ​ពេក​ផ្អាក៥ថ្ងៃ ក្រោយ​ជាប់​ខ្នោះ

ចាប់រំលោ​ភក្រមុំឈឺ​ពេក​ផ្អាក៥ថ្ងៃ ក្រោយ​ជាប់​ខ្នោះ

ភ្នំពេញ ៖ បុរសជាកម្មករផលិតទឹកសុទ្ធម្នាក់ បានធ្វើសកម្មភាពចាប់រំលោភសេពសន្ថវៈ នារីក្រមុំម្នាក់ ដែលរួមការងារជាមួយគ្នា នៅ ក្នុងបន្ទប់ទឹក តែមិនបានសម្រេច ព្រោះតែឃើញ នារីរងគ្រោះឈឺពេកអាណិត ក៏បញ្ឈប់សកម្ម- ភាពវិញ ទីបំផុត៥ថ្ងៃក្រោយ រឿងរ៉ាវបែកធ្លាយ ដឹងដល់ក្រុមគ្រួសារខាងស្រី ក៏ដាក់ពាក្យបណ្តឹង ឱ្យសមត្ថកិច្ចជួយអន្តរាគមន៍ចាប់ខ្លួនជនសង្ស័យ នាំយកទៅចាត់ការតាមច្បាប់។

ករណីរំលោភសេពសន្ថវៈខាងលើ បាន កើតមានឡើងតាំងពីវេលាម៉ោង៥ល្ងាច ថ្ងៃទី ២៦ ខែមករា ឆ្នាំ២០១៧ មកម៉្លេះ នៅចំណុច បន្ទប់ទឹក ក្នុងសិប្បកម្មផលិតទឹកសុទ្ធមួយកន្លែង ស្ថិតក្នុងភូមិត្រពាំងក្រសាំង សង្កាត់ត្រពាំង- ក្រសាំង ខណ្ឌពោធិ៍សែនជ័យ។ លុះរឿងរ៉ាវ បែកធ្លាយ ឪពុកម្តាយខាងស្រីដាក់ពាក្យប្តឹង ក៏ ត្រូវសមត្ថកិច្ចចុះចាប់ឃាត់ខ្លួនជនសង្ស័យបាន កាលពីវេលាម៉ោង១០យប់ ថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៧។

នារីរងគ្រោះ ដែលត្រូវប្រុសព្រានចាប់ រំលោភសេពសន្ថវៈក្នុងបន្ទប់ទឹក មានឈ្មោះ ស.ល អាយុ១៨ឆ្នាំ មុខរបរកម្មករផលិតទឹក- សុទ្ធ ធ្វើការនិងស្នាក់នៅក្នុងភូមិកើតហេតុខាង- លើ។ ចំណែកជនសង្ស័យល្មោភកាមមានឈ្មោះ លុយ ខុំ អាយុ២៦ឆ្នាំ មុខរបរកម្មករផលិតទឹក- សុទ្ធ ធ្វើការ និងស្នាក់នៅក្នុងភូមិជាមួយគ្នា។

តាមសម្តីនារីរងគ្រោះបានរៀបរាប់ប្រាប់ ថា នៅមុនពេលកើតហេតុ កាលពីវេលាម៉ោង ៥ល្ងាច ថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៧ ខណៈ ដែលចប់ម៉ោងការងារ នាងបានដើរចូលទៅក្នុង បន្ទប់ទឹកក្នុងកន្លែងធ្វើការ លុះចេញមកវិញ ក៏ ស្រាប់តែត្រូវជនសង្ស័យស្ទុះចូលទៅរុញនាង ចូលក្នុងបន្ទប់ទឹក រួចខ្ទប់ទ្វារ បន្ទាប់មក ក៏ចាប់ ខ្ទប់មាត់នាង រួចធ្វើសកម្មភាពសម្រាតខោអាវ នាងចេញ និងចាប់រំលោភនាងទាំងកំរោល ធ្វើ ឱ្យនាងឈឺចុកចាប់ត្រង់ប្រដាប់ភេទយ៉ាងខ្លាំង លុះឃើញនាងឈឺចាប់ខ្លាំងពេក ជនសង្ស័យក៏ ផ្អាកសកម្មភាពវិញ ទើបនាងមានឱកាសធាក់ ទ្វារបន្ទប់ទឹក រត់គេចចេញពីក្រញ៉ាំតណ្ហារបស់ ជនសង្ស័យ។

នារីរងគ្រោះ បន្តថា ដោយសារតែខ្លាច បែកធ្លាយរឿងរ៉ាវធ្វើឱ្យក្រុមគ្រួសារនាងខ្មាស គេ ទើបនាងមិនហ៊ាននិយាយប្រាប់ឪពុកម្តាយ ឬអ្នកណាម្នាក់ឱ្យបានដឹងនោះទេ សុខចិត្តលាក់ ទុកក្នុងចិត្តតែម្នាក់ឯង។ រហូតមកដល់ថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៧ បន្ទាប់ពីឃើញនាងមាន ទឹកមុខស្រងូតស្រងាត់ ទើបឪពុកម្តាយបាន ហៅនាងទៅជជីកសួរ ធ្វើឱ្យនាងមិនអាចលាក់ បាំងបាន ក៏សម្រេចទម្លាយរឿងប្រាប់ឪពុកម្តាយ គ្មានសល់ ទើបឪពុកម្តាយសម្រេចនាំនាងទៅ ដាក់ពាក្យបណ្តឹងឱ្យសមត្ថកិច្ចជួយអន្តរាគមន៍ រហូតឈានដល់ការចាប់ឃាត់ខ្លួនជនសង្ស័យ នាំយកទៅចាត់ការតាមច្បាប់តែម្តង។

តាមប្រភពពីសមត្ថកិច្ចមូលដ្ឋាន បាន បញ្ជាក់ថា ក្រោយពីទទួលបានពាក្យបណ្តឹងពី ឪពុកម្តាយនារីរងគ្រោះរួចមក សមត្ថកិច្ចបាន ចុះស្រាវជ្រាវ និងចាប់ឃាត់ខ្លួនជនសង្ស័យទាំង យប់ រួចនាំយកមកសាកសួរ។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យឈ្មោះ លុយ ខុំ បានសារភាពថា រូបគេពិតជាធ្វើសកម្ម- ភាពចាប់រំលោភនារីរងគ្រោះ ដូចអ្វីដែលនាង បានប្តឹងចោទប្រកាន់ប្រាកដមែន ដោយនៅមុន ពេលកើតហេតុ រូបគេឃើញនារីរងគ្រោះដើរ ចូលបន្ទប់ទឹក ទើបទៅតាមឃ្លាំមើល លុះឃើញ នាងបើកទ្វារចេញមកវិញ រូបគេក៏ស្ទុះចូលទៅ ចាប់ខ្ទប់មាត់នាង និងធ្វើសកម្មភាពរំលោភសេព- សន្ថវៈនាងនៅក្នុងបន្ទប់ទឹក។ តែអំឡុងពេលធ្វើ សកម្មភាព រូបគេឃើញនារីរងគ្រោះស្រែកយំ ឈឺប្រដាប់ភេទខ្លាំងពេក ទើបកើតមានចិត្ត អាណិតនាង ក៏បញ្ឈប់សកម្មភាព និងបានដោះ លែងនាងទៅវិញ ទីបំផុត៥ថ្ងៃក្រោយ រឿងរ៉ាវ បានបែកធ្លាយ ក៏ត្រូវឪពុកម្តាយនាងប្តឹងសមត្ថ- កិច្ចឱ្យចាប់ឃាត់ខ្លួនរូបគេតែម្តង។

រហូតមកដល់រសៀល ថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០១៧ សាច់ញាតិខាងជនសង្ស័យបាន ព្យាយាមសុំធ្វើការសម្របសម្រួលជាមួយនឹង ភាគីនារីរងគ្រោះ ដោយខាងស្រីទាមទារសំណង ជំងឺចិត្ត១០០០ដុល្លារ តែក្រោយមក ដោយឃើញ ខាងប្រុសមានជីវភាពទីទ័លក្រពេក ក៏ទារសំណង ត្រឹម៥០០ដុល្លារ ប៉ុន្តែខាងប្រុសនៅតែគ្មានលទ្ធ- ភាព ទើបខាងស្រីសម្រេចប្រគល់ជូនសមត្ថកិច្ច ចាត់ការបន្តតែម្តង។

ជនសង្ស័យត្រូវបានសមត្ថកិច្ចរៀបចំកសាង សំណុំរឿង បញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធី៕”

 

 

 

RELATED ARTICLES