Wednesday, October 16, 2024
Homeតារាខ្មែរសុគន្ធ និសា ៖ស្វាមីធ្វើឲ្យរំភើបថែមទៀត

សុគន្ធ និសា ៖ស្វាមីធ្វើឲ្យរំភើបថែមទៀត

ភ្នំពេញ៖សុគន្ធ និសា ត្រូវបានស្វាមីនាងលោកចៅ សម្បត្តិ ធ្វើឲ្យនាងកាន់តែមានភាពកក់​ក្ដៅ​ថែមមួយក្រឺត​ទៀត ដោយសារតែអាណិកជនខ្មែរអាមេរិករូបនេះបានរៀបចំ​ជប់លៀងធ្វើខួប​កំណើត​ឲ្យ​ម្ដាយនាងកាលពីពេលថ្មីៗនេះ ដែលពិធីនោះមានតែក្រុមគ្រួសារ​,សាច់​ញាត្តិនិង​មិត្តភក្ដិជិតដិតនាង​ប៉ុណ្ណោះ​បានចូលរួម។នេះជាការបង្ហាញកាយវិការយកចិត្តទុកដាក់​និងស្រ​លាញ់របស់លោកសម្បត្តិ ជាមួយ​ម្ដា​យក្មេក​និងគ្រួសាររបស់និសា ដូចគ្រួសាររបស់លោកដែរ ខណៈដែលនិសា ក្រៅពីជូន​ពរម្ដាយនាងឲ្យមានសុខភាពល្អនោះនិសា ថាមើលហើយ​មើល​ទៀត​ទិដ្ឋភាពបែបនេះគឺធ្វើឲ្យនៅតែសប្បាយជាប់ដក់ក្នុងចិត្ត។

 ថ្វីត្បិតតែសុគន្ធ និសា ធ្វើឲ្យម្ដាយរីករាយចិត្តខ្លាំងនៅថ្ងៃខួបកំណើតឆ្នាំថ្មីនេះមែន ប៉ុន្ដែ​នៅមានរឿងធំមួយដែលអ្នកនាងសុគន្ធា មិនទាន់បំពេញបំណងម្ដាយឲ្យបានដូចក្ដីប្រាថ្នា​រយៈ​ពេលជាង៦ឆ្នាំមកនេះគឺនាងនៅតែមិនទាន់ផ្ដល់កូនង៉ាឲ្យម្ដាយបានពរបីប្រលែងចៅបានទេ។និសា ធ្លាប់ប្រាប់អ្នកយកព័តមានយើងថាម្ដាយជម្រុញឲ្យនាង​យកកូនតាំងពីនាងរៀប​ការ​​ហើ​យភ្លាមៗម្លេះ ។យ៉ាងណានិសា ថារូបនាងនិងស្វាមីបានពិភាក្សាគ្នារឿងយកកូននេះ​ថាឲ្យ​មាន​ទៅតាមគម្រោងការណ៍ដែលបានត្រៀមទុកមិនមែនយកកូនដោយចៃដន្យនោះទេ។នាងថាឱក សុគន្ធ​កញ្ញា ឬតារាផ្សេងៗទៀតរៀបការរួចមានកូនភ្លាមនោះដោយសារតែគេត្រូវតែយក ខុស​ពីនាងការរួចមិន​ទាន់ចង់យក ទើបអត់មាន…។

 ទោះជាយ៉ាងណាដោយសារតែសុគន្ធ និសា​ មានអាយុកាន់តែជ្រេដែរហើយពោល​គឺ​ឆ្នាំ២០២៤នេះនាងឈានចូល៤១ឆ្នាំ ទើបមិត្តភក្ដិជុំវិញខ្លួនបានដាស់តឿននាងរឿងយកកូន ដើម្បីកុំឲ្យដូចមាស សុខសោភា មានប្ដី១៧ឆ្នាំអត់មានកូននោះទើបកាលពីឆ្នាំ២០២១ ,២០២២ និង២០២៣ និសា បានប្ដេជ្ញាថាលែងពន្យាកំណើតទៀតហើយ ពោលគឺឲ្យមានកូនទៅ​តាម​ធម្ម​​ជាតិ តែជាលទ្ធផល៣ឆ្នាំជាប់គ្នាស្មើសូន្យ ទើបធ្វើឲ្យម្ដាយនាងនៅតែខកចិត្ត ។ប៉ុន្ដែ​នៅ​ឆ្នាំ២០២៤ នេះនិសា ដាក់ផែនការណ៍រឿងយកកូននេះជាថ្មីម្ដងទៀត ដែលឆ្នាំ នេះគេជឿរ​ថានៅក្រោយចប់Concerts រដូវក្ដៅនេះពោលគឺចាប់ពីខែ៥តទៅនាងអាច​នឹងរ​យា​លៗ​ពីការ​ច្រៀងសម្ដែងខ្លះៗជាមិនខាន ព្រោះតារារួមអាជីពបានរំលឹកនាងថាបើនៅតែ​រវល់រឿងរក​​លុយ​ជាងគិតគូរយកកូនទៀតនោះប្រយ័ត្នអត់មានកូនបន្ដពូជជារៀងរហូតទៅ …។

គូររំលឹកថាសុគន្ធ និសា បានរស់នៅកំព្រាឪពុកតាំងពីនាងនៅតូចហើយម្ដាយនាងបាន​លើកទឹកចិត្តឲ្យនាងតស៊ូក្នុងអាជីពចម្រៀងជាង១០ឆ្នាំ រហូតទទួលបានជោគជ័យ ។និសា ថា​មុន​រៀបការ​ស្វាមីចង់ឲ្យនាងឈប់ផ្ដាច់ពីអាជីពសិល្បៈទាំងស្រុងដែរ តែនាងបានប្រាប់ហេតុ​ផល​​ថា​ទម្រាំ​ឈានមកដល់ចំណុចនេះមានការប្រឹងប្រែងណាស់ ហើយមិនអាចចោល​កណ្ដា​ល​ផ្លូវ​ទេ បន្ទាប់មកស្វាមីក៍យល់ព្រមនិងអនុញ្ញាត្តិឲ្យនាងលេង​សិល្បៈបន្ដ​ទៀតពេញទំហ៊ឹង​ពោ​លគឺថតច្រៀងសម្ដែងតាមចិត្តចង់។កាន់តែពិសេសថែមទៀតនោះលោកសម្បត្ដិ ​មិនដែល​ដើរ​តាមនិសា ដល់ឆាកតន្រ្ដីដូចតារាផ្សេងៗទៀតដែលមានប្ដីជាអាណិក​ជនដែរ​ឡើយ​ ។

ក្រៅពីសុគន្ធ និសា តារាកំព្រាឪពុកមានដូចជាអ្នកនាងឱក សុគន្ធកញ្ញា ,ពេជ្រ សោភា,​មាស សុខសោភា និងម៉េង កែវពេជ្ជតា ជាដើម ។ប្រភពបានឲ្យដឹងថាស្វាមីសុគន្ធ និសា ក៍ចង់​ឲ្យម្ដាយក្មេកលោកបានទៅរស់នៅអា​មេរិកដែរ​តែម្ដាយអ្នកនាងសុគន្ធា មិនចេះនៅស្រុកគេទេ គឺលោកស្រីចង់នៅតែស្រុកខ្មែរ ។

 សូមបញ្ជាក់ថាតាំងពីក្រោយសុគន្ធ និសា មានស្វាមីជាង៦ឆ្នាំមកនេះនាងមិន​សូវមាន​ទីផ្សារចម្រៀងខ្លាំងដូចមុនទេពោលគឺស្ងប់ស្ងាត់ដែលចំណុចនេះនិសា បានទទួលស្គាល់​ថា​ជារឿងពិតហើយនាងក៍មានការព្រួយបារម្ភដែរ ព្រោះអ្នកចម្រៀងលែងមានបទ​ល្បីពិបាក​ប្រ​ជែង​ទីផ្សារចម្រៀងណាស់។ប៉ុន្ដែនិសា ថារឿងលែងចេញបទចម្រៀ​ងស្ទួនៗគ្នាដូចមុន​នេះ​មិនមែន​តែនាងម្នាក់ទេ ពោលគឺតារាស្រីល្បីផ្សេងៗទៀតក៍ជួបរឿងដូចនាងដែរ ព្រោះថាបច្ចុ​ប្បន្នអ្នកចម្រៀងមិនផ្ដោតលើការងារសិល្បៈតែ១ច្រកទៀតទេ គឺមានភាពរវល់ច្រើនទៅ​លើ​មុខ​របរនៅខាង​ក្រៅបន្ថែមពិសេសOnline ហេតុនេះហើយបានជាមិនសូវមានបទ​ចេញញឹកញាប់​ដូច​មុន។

 មជ្ឈដ្ឋានមហាជនរងចាំមើលថាតើនៅឆ្នាំ២០២៤ នេះរឿងធំដែលសុគន្ធ និសា ត្រូវធ្វើ​មាន២​យ៉ាងគឺទី១៖យកកូនឲ្យខាងតែបាន និងទី២៖បុកទីផ្សារចម្រៀងឡើងវិញ​នោះតើ១ណា​នឹង​ជោគ​ជ័យមុន ឬមួយជាប់គាំងទាំង២ ?

RELATED ARTICLES