Saturday, July 27, 2024
Homeតារាខ្មែរពេជ្រ សោភា ៖នៅតែត្រូវ​ប៉ាន់ ទោះអាយុ ៤១​ឆ្នាំ  

ពេជ្រ សោភា ៖នៅតែត្រូវ​ប៉ាន់ ទោះអាយុ ៤១​ឆ្នាំ  

ភ្នំពេញ៖ពេជ្រ សោភា អាយុ៤១ឆ្នាំ ដែលមើលទៅហាក់ដូចជាវ័យរាងជ្រេបន្ដិចនោះ មិននឹក​ស្មាន​ថានៅខែកុម្ភៈ ឆ្នាំ២០២៤ នាងនៅតែមានទីផ្សារចម្រៀងត្រូវប៉ាន់ជាងតារា​ស្រី​ផ្សេងៗ​ទៀតក្នុងលំដាប់ជូរមុខ។សោភា បានបញ្ចេញកាលវិភាគ(Schedule )ដែល នាង​ត្រូវច្រៀង​នៅខែកុម្ភៈ ឆ្នាំ២០២៤ ហើយភ្ញៀវបានកក់រួចមានដល់ទៅ១០កម្មវិធីផ្សេងគ្នាទូទាំង​ខេត្ត​​ក្រុង  ដែលនេះបញ្ជាក់ថាអ្នកដឹកនាំការប្រគុំតន្រ្ដីធំៗនិងAgency មិនដែលមើលរំលង​នាង​ឡើយ ។ប៉ុន្ដែសោភា មិនបានបូកលុយសរុបបង្ហាញថាទាំង១០Concerts ក្នុងខែ២ នេះនាង​អាច​​រកប្រាក់ចំណូលបានប៉ុន្មាននោះទេ ។តែតារាហង្សមាសរូបនេះធ្លាប់ប្រាប់អ្នកយកព័ត​មាន​យើងថាការច្រៀងConcerts ឲ្យលោកស្រីទ្រី ដាណា កន្លងមកនាងស៊ីថ្លៃ១កម្មវិធី៥ពាន់ដុល្លារ ប៉ុន្ដែគេជឿរថាConcerts នៅខាងក្រៅពិសេសថៅកែរបស់នាងជាអ្នករៀបចំភាគច្រើននៅ​តាម​ខេត្តនោះគេជឿរថាតម្លៃខ្លួនសោភា នឹងមិនបានថ្លៃស្មើគ្នាគ្រប់កម្មវិធីដល់ម្លឹងទេ ។

អ្នករៀបចំការប្រគុំតន្រ្ដីម្នាក់ដែលហៅពេជ្រ សោភា ច្រៀងនៅខែ២ នេះដែរបាន​ឲ្យដឹង​ថាសោភា កាន់តែមានគេដៅយកនាងច្រើននៅពេលដែលឱក សុគន្ធកញ្ញា ពោះធំនឹង​សម្រាក​ជាច្រើនខែនេះ ហេតុនេះហើយ១ខែចេញ​​ច្រៀង១០កម្មវិធីមិនចម្លែកទេ ដោយសារតែ​នេះ​ជា​ខែ​ប្រាំង ឬរដូវផ្ការីក តែបើខែធ្លាក់ភ្លៀងតារាល្បីយ៉ាង​ណាក៍ទំនេរដូចគ្នាដែរ។បុរស​ដែល​ធ្លាប់​ធ្វើ​ការជាមួយសោភា ជាង១០ឆ្នាំមកនេះថាជាទូទៅតារាទាំងប្រុសទាំង​ស្រីលំដាប់Grade A រក​បានចំណូលលើសពី៣ម៉ឺនដុល្លារក្នុង១ខែនៅរដូវអត់ភ្លៀងចាប់ពីខែ១១ ដល់ខែ៤ ជារៀង​រាល់​​​ឆ្នាំ។

 ថ្វីត្បិតតែពេជ្រ សោភា នៅតែបង្ហាញសកម្មភាពសិល្បៈរបស់នាងមមាញឹក​ខ្លាំង​នៅ​ឆ្នាំ២០២៤ នេះក្ដី ប៉ុន្ដែគេកត់សម្គាល់ថានាងក៍មិនសូវមានបទល្បីល្បាញខ្លាំងដូច​មុនដែរនា​រយៈ​ពេលចុងក្រោយនេះ ពោលគឺច្រៀងតែបទល្បីចាស់ៗឡើងវិញដែលជូនកាលកែភ្លេងថ្មី ។ការនៅទ្រឹងរបស់សោភា បែបនេះក្រោយពេលនាងបាត់បង់ដៃគូពិសេសដែល​យល់ចិត្ត​នោះ​គឺលោកព្រាប សុវត្ថិ រត់ចោលហង្សមាសជាង៣ឆ្នាំមកនេះ ទើបនាងងាកទៅ​ច្រៀង​​តាម​ឆាកខ្លះជាមួយលោកឆន សុវណ្ណារាជ និងហ្សូណូ រួមទាំងតារាវ័យក្មេងៗដែលហង្ស​មាស​ជ្រើ​ស​បានពីការប្រលងចម្រៀង។តែសោភា ហាក់មិនក្វល់ពីការអាចប្រឈមនឹងធ្លាក់កូដដោយ​សារ​តែគ្មាន​បទថ្មីៗនិងដៃគូនោះទេ ដោយសារតែនាងអាចនិពន្ធចម្រៀង និងធ្វើភ្លេង បាន​ដោយ​​​ខ្លួនឯង ពោលគឺចង់ចេញនៅពេលណាក៍បាន ។

គូរបញ្ជាក់ថាពេជ្រ សោភា បានជ្រកនៅហង្សមាសរយៈពេល១៩ឆ្នាំ(២០០៥-២០២៤) ហើយ ដែលកាលពីខែ​កញ្ញា ឆ្នាំ២០២០ មានព័តមានថាGalaxy ចង់ទិញនាងឲ្យទៅចាប់ដៃ​ជា​មួយលោកព្រាប សុវត្ថិ តែចុងក្រោយសោភា សម្រេចចិត្តផ្ញើរខ្លួននៅទ្រនុំចាស់ ព្រោះនាង​យ​ល់​​ថា​”ឆ្នាំងចាស់ បាយឆ្ងាញ់ “។ភ្លាមៗនោះសោភា ត្រូវថៅកែប្រគល់តំណែងធំ១ឲ្យនាងធ្វើជា​Judge កម្មវិធី”Beat The Best “ បន្ថែមពីលើការងារជាCoach កម្មវិធីThe Voice Cambodia ។ប្រភពបានឲ្យដឹងថាថៅកែត្រៀមឲ្យតំណែងថែមទៀតទៅលើសោភា នៅឆ្នាំ២០២៤ នេះដើ​ម្បី​កុំឲ្យនាងរត់ចោលផលិតកម្ម ក្រោយហង្សមាសថ្លោះធ្លោយបណ្ដោយឲ្យព្រាប សុវត្ថិ និង​ខេមរៈ សិរីមន្ដ ដឹកដៃគ្នាលោតចូលGalaxy ព្រមគ្នានោះ ។

 ទោះជាពេជ្រ សោភា កំពុងតែរីករាយរឿងកើបលុយធំនៅរដូវក្ដៅនេះមែន តែរឿង​ស្នេហា​នាងជាមួយ​ប្រុសក្មេងឆឹម សក្កដា ហាក់នៅតែស្ថិតក្នុងមន្ទិលសង្ស័យថាអាច​នឹង​មានការប្រែប្រួលគ្រប់ពេលវេលាទាំងអស់ បើទោះជាពួកគេប្រកាសថាបានភ្ជាប់​ពាក្យជា​មួយ​គ្នាកាលពីថ្ងៃទី១១ ខែ១១ ឆ្នាំ២០២២ ក្ដី ។ការលើកឡើងបែបនេះព្រោះតែសោភា នៅតែ​មិន​ច្បាស់ថ្ងៃរៀបការឲ្យពិតប្រាកដនៅឆ្នាំ២០២៤ នេះដដែល ហើយមានពេលខ្លះនាងបែជា​បណ្ដើរបុរសលាក់មុខម្នាក់ទៅទៅឆ្នេសមុទ្រ ដោយមិនក្វល់ពីគូដណ្ដឹងទៅវិញ ។អ្នកខ្លះចាត់​ទុក​​សុខសោភា ថាជាជាតារា”ជោគជ័យតែអាជីពសិល្បៈ តែស្នេហាសូន្យ” តែការលើក​ឡើងបែបនេះធ្វើឲ្យមេម៉ាយរូបនេះមិនសប្បាយចិតុ្តឡើយ ។ដោយឡែកFan  មិនចង់​ឃើញ​សោភា បរាជ័យស្នេហាជាលលើកទី៣ នោះទេ ហើយពួកគេជម្រុញឲ្យនាងគិតគូររឿងការ​ប្ដីឲ្យ​បានឆាប់ៗផងព្រោះអាយុ៤១ឆ្នាំទៅហើយ បើរវល់តែស្ដាយលុយធំ តើពេលណាបានមាន​កូន​បន្ដពូជ ?

                 

RELATED ARTICLES