Tuesday, July 15, 2025
Homeព័ត៌មានជាតិប្រពន្ធសុំទៅលេងផ្ទះបងប្អូន បាត់ជាង​មួយ​អាទិត្យ ឃើញជិះ​ម៉ូតូ​ជា​មួយសហាយ

ប្រពន្ធសុំទៅលេងផ្ទះបងប្អូន បាត់ជាង​មួយ​អាទិត្យ ឃើញជិះ​ម៉ូតូ​ជា​មួយសហាយ

ភ្នំពេញ ៖ ប្រពន្ធសុំប្តីទៅលេងផ្ទះបងប្អូន បាត់ជាងមួយអាទិត្យ ប្តីជិះម៉ូតូដើររកឃើញកំពុងឡើងជិះម៉ូតូជាមួយសាហាយ បង្កឲ្យមានការភ្ញាក់ផ្អើលឆោឡោ បន្ទាប់ពីប្រុសជាសហាយស្រែកថា​ ចោរៗពេលដែលឃើញបុរសជាប្តីស្ទុះទៅចាប់អោបប្រពន្ធឲ្យចុះពីលើម៉ូតូ  បង្កឲ្យ​មាន​ការភ្ញាក់ផ្អើល ​កាលពីវេលាម៉ោង៦និង៣០នាទីព្រលប់ថ្ងៃទី១  ​ខែកុម្ភៈ​ ឆ្នាំ២០១៧ ​ស្ថិត​នៅ​​ផ្លូវ​ជាតិលេខ៤ទល់មុខសាលាសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។​

បុរស​​ជាប្តី​ឈ្មោះ​ចាន់  ចូចអាយុ២៥ឆ្នាំមុខរបរកម្មកររោងចក្រ ដេរស៊ីថ្ងៃស្នាក់នៅផ្ទះជួល​ភូមិ​ឫស្សី សង្កាត់ស្ទឹងមានជ័យខណ្ឌមានជ័យ មានស្រុកកំណើតនៅស្រុកមេសាងខេត្តព្រៃ​វែង ​​មាន​ប្រពន្ធ​ឈ្មោះ ន ព ក ​ហៅ អាយុ២១ឆ្នាំមុខរបរកម្មការិនីរោង​ចក្រដេរ​ ស្នាក់នៅជាមួយគ្នាមានស្រុកកំណើតនៅស្រុក​កំពង់ត្របែក ​ខេត្តព្រៃ​វែង​។ ​ចំណែក​បុរសដែលជាសាហាយមានឈ្មោះ  ផល សុភា អាយុ២៥ឆ្នាំ មុខរបរកម្មររោង​ចក្រជាមួយស្រ្តីជាប្រពន្ធ ស្នាក់នៅភូមិព្រៃព្រីងខាងត្បូង សង្កាក់ចោមចៅ ខណ្ឌពោធិ៍ជ័យ។​ ព័ត៌មានលម្អិត សូមអានកាសែត​ នគរធំ

RELATED ARTICLES