Wednesday, December 11, 2024
Homeតារាខ្មែរ ពេជ្រ សូលីកា ៖នៅអាល័យគូស្នេហ៍ចាស់ ?

 ពេជ្រ សូលីកា ៖នៅអាល័យគូស្នេហ៍ចាស់ ?

ភ្នំពេញ៖ពេជ្រ សូលីកា បានធ្លាក់ខ្លួនមេម៉ាយជាង១ឆ្នាំហើយ ដែលជីវិតនាងរីករាយតែនៅលើ​ឆាក​តន្រ្ដីប៉ុណ្ណោះ នៅក្រៅឆាកនាងស្រីពេជ្រ ជួបទុក្ខសោកតែម្នាក់ឯងដោយសារតែនាង​ជួប​រឿង​ទុក្ខសោកនិងខកចិត្តស្ទួនៗក្នុងពេលតែ១នោះគឺម្ដាយនាងអ្នកស្រីស៊ិន ស្រីនាង ជាប់​គុក​១២ឆ្នាំ ហើយនាងក៍ចែកផ្លូវជាមួយអតីតគូដណ្ដឹងលោកគឹម ហាន កណ្ដាលទីកាល​ពីពាក់​កណ្ដា​លឆ្នាំ២០២២ ដែលធ្វើឲ្យក្ដីសុបិននាងចង់រៀបការជាចំហ និងចេញទៅរស់នៅប្រទេសអូ​ស្រា្ដលីត្រូវបរាជ័យ​ទាំងស្រុង ។ តែថ្មីៗនេះនាងស្រីពេជ្រ បង្ហាញអារម្មណ៍ហាក់នៅតែអា​លោះ​អាល័យដល់​គូ​ស្នេ​ហ៍​​ចាស់ដោយនាងចេញសារថា”ទើបតែបញ្ចប់…តើបងប្រាកដអត់ ថាបង​ឈប់ស្រលាញ់?” ។

 Fan របស់នាងសូលីកា ឃើញអ្នកមេម៉ាយកូន១រូបនេះវាចាបែបនេះពួកគេខ្លះចង់​ឲ្យ​នាង​​និងអតីតគូដណ្ដឹងវិលមកផ្សះផ្សារគ្នាវិញ ដើម្បីកុំឲ្យកូនរស់នៅកំព្រាឪពុក តែខ្លះ​ទៀត​លួងលោមនាងថាស្អាតប៉ុណ្ណឹងដែរ មិនខ្វះអ្នក ស្រលាញ់ គេទៅចោលហើយ កុំនឹកដល់គេអី ព្រោះ​អ្វីៗលែងដូចដើម…។

 ថ្វីត្បិតតែនាងពេជ្រ សូលីកា និងលោកគឹម ហាន អស់និស្ស័យស្នេហ៍ក្ដី ប៉ុន្ដែពួកគេមិន​យក​គ្នាជាសត្រូវនោះទេ ហើយស្រីពេជ្រ ថែមទាំងឲ្យអតីតប្ដីមកយកនិងជួបកូនពីនាងបាន​គ្រប់​ពេល​វេលា ដែលផ្ទុយពីភិន សុដាលីស បែកពីប៉ែន ចំរ៉ុង ជាច្រើនឆ្នាំតែដាច់ខាតនាងមិន​អនុញ្ញាត្តិ​ឲ្យ​ អតីតប្ដីបានជួបមុខកូនស្រីដោយផ្ទាល់ជាដាច់ខាត ។

 ក្រៅពីបង្ហាញអារម្មណ៍ហាក់នៅអាលោះអាល័យអតីតគូដណ្ដឹងនោះនាងពេជ្រ សូលី​កា ក៍អះអាងពីការលំបាកឈជើងនៅក្នុងពិភពសិល្បៈផងដែរ ដោយនាងអះអាងថាបានដួល​ក្រោកៗឈដោយខ្លួនឯងហើយវិថីមួយនេះមិនអាចដើរដោយផ្លូវត្រង់ភ្លឹងបានគ្រប់ពេលឡើយ ព្រោះប្រៀបដូចជាធ្វើអត្តឃាតខ្លួនឯង ។

ពេជ្រ សូលីកា លើកឡើងថា”ខ្ញុំធ្លាប់ដួលជាច្រើនដងមកហើយ ហើយក៍គ្មានអ្នកណា​ហុចដៃ​ឲ្យខ្ញុំស្រវាងើបឈក្រៅពីខ្លួនខ្ញុំខ្លួនឯងដែរ  សង្គមមួយនេះបានបង្រៀនខ្ញុំច្រើនណាស់ បើត្រង់​ពេក ដូចយកកាំបិតចាក់កខ្លួន ឯងចឹង” ។

ការបង្ហាញក្ដីឈឺចាប់របស់នាងពេជ្រ សូលីកា បែបនេះត្រូវបានគេ​សន្និដ្ឋាន​ថាមិន​មែន​តែនាងចង់សំដៅក្នុងអាជីពសិល្បៈនោះទេ ប៉ុន្ដែក៍លាយឡំនិងរឿងស្នេហាមិនសមដូច​បំណង​នាពេលអតីតកាលផងដែរ ដោយអ្នកខ្លះនៅតែរំលឹករឿងចាស់ដ៍ខ្មៅងងិតរបស់នាង​ដែលកប់​ចោល​ក្រោយនាងមានគូដណ្ដឹង តែរឿងដែលធ្វើឲ្យនាងកាន់តែអួលណែនទ្រូងថែម​ទៀតនោះ​គឺមិនអាចរក្សារចំណងស្នេហាថ្មីនេះបានដូចអ្នកដែលមិនចូលចិត្តនាងបានព្យាករណ៍ទុកជាមុន​រួចជាស្រេចនោះទេ ។មិត្តភក្ដិរបស់នាងស្រីពេជ្រ បង្ហើបថាអ្នកមេម៉ាយរូបស្រស់​នេះនៅតែ​មាន​ជម្រើសស្នេហ៍ច្រើនក្នុងនោះបុរសដែលតាមស្នេហានាងមានទាំងក្នុងនិងក្រៅស្រុក ហើ​យ​​មុន​នេះនាងបង្ហាញភាពស្និតស្នេហ៍ជាមួយបុរសម្នាក់តាមIG តែស្ងប់ស្ងាត់ទៅវិញដែលនេះ​បញ្ជាក់​ថាចំណងស្នេហាថ្មីរបស់នាងមិនទាន់មានភាពច្បាស់លាស់ឡើយ ហេតុនេះហើយ​បានជា​នាង​នៅតែបង្ហាញឲ្យគេឃើញថានាងនៅតែឈឺចាប់ក្នុងជីវិត ។

 សូមបញ្ជាក់ថានាងពេជ្រ សូលីកា រក្សារបានកេរ្ដិ៍ឈ្មោះនិងទីផ្សារចម្រៀង​មធ្យមនៅ​ហង្ស​មាសហើយក្រៅពី ច្រៀងសម្ដែងតាមឆាកតន្រ្ដីទាំងឡាយដើម្បី​រកលុយចិញ្ចឹមកូន​ប្រុស​និងប្អូនស្រីតែម្នាក់ឯងនោះអតីតតារា ចម្រៀ ងហាងបុប្ផាជាយដែន រូបនេះក៍ត្រូវបានថៅកែ​ហង្ស​​មាសផ្ដល់តំណែងជាតួឯកភាពយន្ដឲ្យនាងជាបន្ដបន្ទាប់ផងដែរ ។ចំណុចពិសេសរបស់​នាង​សូលី​កា ដែលធ្វើឲ្យនាងនៅតែរក្សារបានទីផ្សារចម្រៀងគ្រាន់បើ​នោះដោយសារតែ​នាង​រក្សារ​បាន​រូប​រាងស្អាត អត់សូវឡើងគីឡូ និងមិនសូវបែកសាច់ ដូចតារាមួយចំនួនដែលមានប្ដី​និងកូន ហើ យ​នោះ​ទេ ។អ្នកមេម៉ាយកូន១ស្រួយដូចដូងដុតរូបនេះធ្លាប់បង្ហាញ​ភាពស្និត​ស្នេហ៍​១ប្រាវ​ជាមួយ​លោ​ក​​ថុល សុភិទិ តែពេលនេះបានស្ងប់ស្ងាត់ទៅវិញ ក្រោយសង្សារអ្នក​លេង​ម៉ូដសាក់​រូបនោះ​គឺ​អ្នកមេម៉ាយម៉ានីន ឆេះដុំរឿងកូនផ្កាយ២ លេងឈុតថើបបឺតមាត់​ជាមួយ​នាងអ៊ីង អ៊ីង ដែលនាំឲ្យនាងស្រីពេជ្រ ធ្លាប់លេងឈុតក្ដៅសាច់នេះជាមួយលោក​ដែរលែង​ហ៊ាន​បន្ដ​លេង​ឈុតរោលរាលបែបនេះទៀត ព្រោះខ្លាចមានរឿងធំ។

 យ៉ាងណាគេចាំមើលថានាងពេជ្រ សូលីកា នឹងជ្រើសស្នេហ៍ថ្មីជាបុរសអាណិកជន​ខ្មែរ​នៅបរទេសទៀត ឬនឹងយកប្ដីជាអ្នកសិល្បៈដូចគ្នាវិញម្ដង ?

RELATED ARTICLES