Wednesday, March 19, 2025
Homeព័ត៌មានជាតិជីករូងក្រោមដី​សម្ងំចែក​ចាយ និងជក់​ថ្នាំញៀន ប៉ូលិស​ក្របួចជាប់​២នាក់

ជីករូងក្រោមដី​សម្ងំចែក​ចាយ និងជក់​ថ្នាំញៀន ប៉ូលិស​ក្របួចជាប់​២នាក់

ខេត្តស្ទឹងត្រែង ៖ ជនសង្ស័យប្រុសស្រីចំនួន២នាក់ ត្រូវបានសមត្ថកិច្ចឡោមព័ទ្ធចាប់ខ្លួនបាន ខណៈដែលពួកគេកំពុងសម្ងំលាក់ខ្លួននៅក្នុងរូង ក្រោមដីមួយដែលពួកគេបានជីកទុក សម្រាប់ ស្នាក់នៅផង ធ្វើការចែកចាយ និងប្រើប្រាស់ គ្រឿងញៀនផង ដើម្បីគេចពីភ្នែកមនុស្សម្នា ពិសេសគេចពីការតាមប្រមាញ់របស់សមត្ថកិច្ច។

ប្រតិបត្តិការចុះចាប់ខ្លួនក្រុមជីករូងក្រោមដី ដើម្បីចែកចាយ និងប្រើប្រាស់ថ្នាំញៀននេះ បាន ធ្វើឡើងកាលពីវេលាម៉ោង១០និង៣០នាទីព្រឹក ថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៧ នៅចំណុចខាង ក្រោយស្ថានីយវិទ្យុ៩៩ មានទីតាំងស្ថិតក្នុងភូមិ ស្ពានថ្ម សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង។

ជនសង្ស័យទាំង២នាក់ ដែលសមត្ថកិច្ច ចាប់ខ្លួនបាន រួមមាន ទី១-ឈ្មោះផាន់ ពិសិទ្ធ ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរមិនពិតប្រាកដ និងមានលំនៅក្នុងភូមិកើតហេតុខាងលើ និង ទី២-ឈ្មោះតន ធីតា ភេទស្រី អាយុ២៨ឆ្នាំ ជានារីខារ៉ាអូខេ បម្រើការនៅហាងខារ៉ាអូខេ យីហោ កាឡាក់ស៊ី មានទីតាំងនៅក្នុងក្រុងស្ទឹង- ត្រែង ស្នាក់នៅមិនពិតប្រាកដ និងមានស្រុក កំណើតនៅខេត្តកំពង់ចាម។ ជនសង្ស័យទាំង២ នាក់ខាងលើនេះ ជាមុខសញ្ញាប្រើប្រាស់គ្រឿង ញៀនផង និងជួញដូរគ្រឿងញៀនផង។

តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា ជន- សង្ស័យប្រុសស្រីទាំង២នាក់ខាងលើ បានធ្វើ សកម្មភាពជីករូងក្រោមដីខាងលើ ដើម្បីធ្វើជា កន្លែងស្នាក់នៅផង សម្ងំប្រើប្រាស់ និងចែកចាយ គ្រឿងញៀនផង ពិសេសពួកគេ នៅបានធ្វើរូង សម្រាប់ឱ្យបក្ខពួកជាអ្នកញៀនថ្នាំចូលទៅជក់ ថ្នាំញៀននៅក្នុងនោះទៀតផង។

ប្រភពដដែលបន្តថា ក្រោយពេលចាប់ ឃាត់ខ្លួនជនសង្ស័យទាំង២នាក់ សមត្ថកិច្ចបាន ដកហូតវត្ថុតាងមួយចំនួន រួមមាន ៖ ថ្នាំញៀន ប្រភេទម៉ាទឹកកក ចំនួន២កញ្ចប់តូច និង៤កញ្ចប់ធំ រួមនិងសម្ភារៈប្រើប្រាស់ថ្នាំញៀនជាច្រើនទៀត ផងដែរ។

ជនសង្ស័យទាំង២នាក់ ត្រូវបានសមត្ថកិច្ច រៀបចំកសាងសំណុំរឿង បញ្ជូនទៅកាន់សាលា- ដំបូងខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES