Wednesday, March 19, 2025
Homeព័ត៌មានជាតិកូនប្រុស​បែក​ថ្នាំអុកឡុក​ពេញផ្ទះ ម៉ែឪខឹងប្តឹង​ប៉ូលិស​ចាប់

កូនប្រុស​បែក​ថ្នាំអុកឡុក​ពេញផ្ទះ ម៉ែឪខឹងប្តឹង​ប៉ូលិស​ចាប់

ភ្នំពេញ ៖ បុរសម្នាក់ ព្រោះតែប្រើប្រាស់គ្រឿងញៀនលើសកម្រិត (បែកថ្នាំ) ក៏បង្កការ អុកឡុកពេញផ្ទះ វាយកម្ទេចទ្រព្យសម្បត្តិក្នុង ផ្ទះគ្មានសល់ លុះឪពុកម្តាយទ្រាំលែងបាន ក៏ ប្តឹងសមត្ថកិច្ចឱ្យចុះចាប់ឃាត់នាំយកទៅចាត់- ការតាមច្បាប់ កាលពីវេលាម៉ោង១២និង៣០ នាទីព្រឹក ថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០១៧ នៅ ចំណុចភូមិទ្រុងមាន់ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។

កូនប្រុសបែកថ្នាំដែលអុកឡុកពេញផ្ទះ នោះ មានឈ្មោះស៊ន រើន ហៅវណ្ណឡា អាយុ ២៨ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះលេខ ០៥្ស ផ្លូវលំ ក្រុម៥ ភូមិកើតហេតុខាងលើ និង មានស្រុកកំណើតនៅខេត្តបន្ទាយមានជ័យ។

តាមសម្តីបុរសឈ្មោះវណ្ណ ស៊ន អាយុ ៦២ឆ្នាំ ត្រូវជាឪពុករបស់ជនបង្កហេតុ បាន រៀបរាប់ប្រាប់ថា កូនប្រុសរបស់គាត់ម្នាក់នេះ រាល់ថ្ងៃ មិនព្រមដើររកការងារធ្វើអ្វីឱ្យជាប់- លាប់គ្រាន់បានប្រាក់ចាយវាយដោយខ្លួនឯង នោះទេ នៅតែរស់ពឹងផ្អែកលើឪពុកម្តាយវ័យ ចំណាស់ សុំលុយដើរចាយវាយរាល់ថ្ងៃ និង ចូលចិត្តសេពគប់មិត្តភក្តិមិនល្អ ផឹកស៊ីស្រវឹង និង ថែមទាំងប្រើប្រាស់ថ្នាំញៀនទៀតផង ទោះជា ឪពុកម្តាយស្តីប្រដៅយ៉ាងណាក៏មិនព្រមស្តាប់ សោះ។

ប្រភពដដែលបន្តថា រាល់ពេលដែលកូន ប្រុសនេះស្រវឹងស្រា ឬបែកថ្នាំម្តងៗ គេតែង មកអុកឡុកពេញផ្ទះ បង្ករឿងឈ្លោះប្រកែក វាយបំផ្លាញទ្រព្យសម្បត្តិ ជំរិតទារលុយពីពួក គាត់ជាឪពុកម្តាយយកទៅដើរចាយជក់ថ្នាំអស់ៗ និង​ថែម​ទាំងបានយកម៉ូតូមួយគ្រឿងទៅបញ្ចាំ យកលុយដើរចាយវាយគ្មានសល់ទៀតផង។ លុះ មកដល់វេលាម៉ោង​១២​និង​៣០នាទីព្រឹក ថ្ងៃទី ០១ ខែកុម្ភៈ ឆ្នាំ២០១៧ កូនប្រុសនេះ មិនដឹង ជាផឹកស្រវឹង ឬបែកថ្នាំមកពីណាមិនដឹង ក៏ចូល មកទាររកលុយពីគាត់ លុះគាត់ប្រាប់ថា គ្មានលុយ ស្រាប់តែកូនប្រុសកំណាចរូបនេះ ធ្វើសកម្មភាព វាយបំផ្លាញទ្រព្យ​សម្បត្តិក្នុងផ្ទះ បណ្តាលឱ្យ បែកបាក់ខ្ទេចអស់ ហើយទោះជាគាត់ព្យាយាម អង្វរលួងលោមយ៉ាងណា ក៏គេមិនព្រម​ស្តាប់ សោះ ទើបពួកគាត់ជាឪពុកម្តាយទ្រាំលែងបាន ក៏សម្រេចចិត្តប្តឹងសមត្ថកិច្ចឱ្យជួយអន្តរាគមន៍ តែម្តង។

ក្រោយកើតហេតុ សមត្ថកិច្ចបានចុះចាប់ ឃាត់ខ្លួនជនបង្កហេតុជាកូនប្រុសអកតញ្ញូខាង លើ នាំយកទៅសាកសួរ រួចរៀបចំកសាងសំណុំ រឿង បញ្ជូនខ្លួនទៅកាន់សាលាដំបូង ដើម្បីចាត់ការ បន្តតាមនីតិវិធី៕

RELATED ARTICLES