Saturday, July 27, 2024
Homeតារាខ្មែរលោកគួច ខេវិន ៖”អាប្រុសប្រឡាំងកាស បើខ្មោចអសោចងាប់ជាង១០ឆ្នាំមកហើយ ម៉្តេចក៏វាកាយលើក យកមកឱបក្រសោបសំអុយគេឯងធ្វើអីទៀត?”

លោកគួច ខេវិន ៖”អាប្រុសប្រឡាំងកាស បើខ្មោចអសោចងាប់ជាង១០ឆ្នាំមកហើយ ម៉្តេចក៏វាកាយលើក យកមកឱបក្រសោបសំអុយគេឯងធ្វើអីទៀត?”

ភ្នំពេញ៖ជម្លោះពាក្យសំដីរវាងកំពូលតារាចម្រៀងម៉េង កែវពេជ្ជតា និងអតីតតារាសម្ដែង​លោកស៊ុក សុភា និងភរិយាអ្នកនាងសារីណា លុយ ដែលកំពុងរស់នៅប្រទេសអូស្រា្ដលីបានឡើងកម្ដៅដូចបាយពុះដោយFan អ្នកនាងពេជ្ជតា ការពារIdol របស់ខ្លួន ខណៈដែលអ្នកកាន់ជើងសុភា និងប្រពន្ធគាំទ្រឲ្យប្ដីប្រពន្ធនេះឲ្យតភាគ។អ្វីដែលគូឲ្យចាប់អារម្មណ៍អ្នកនាងកែវពេជ្ជតា បានហៅលោកសុភា ថាជាប្រុសបាឡាំងកាស អាមោគ ឲ្យប្រពន្ធដឹកមុខ ជាដើមក្រោយអ្នកនាងឆេះដុំរឿងអតីតតារាសម្ដែង​រូបនេះនិយាយថាលោកបានដើរចេញពីអ្នកនាងពេជ្ជតា ព្រោះតែនាងមានប្រុស…។អ្នកនាងពេជ្ជតា ចង់ឲ្យលោកសុភា ចេញមុខស្បថដើម្បីឲ្យមហាជនអាចកាត់សេចក្ដីនូវការលើកឡើងនេះ ខណៈដែលនាងថាធ្លាប់ធ្វើការជាមួយអតីតតារាសម្ដែងរូបនេះនូវការងារនៅខេត្តកំ​ពតមែន តែរឿងផ្សេងមិនដូចការលើកឡើងរបស់លោកឡើយ…។ជាមួយគ្នានេះដែរមតិខ្លះថាលោកសុភា មិនគូណាគាស់រឿងអតីតកាលជាង១០ឆ្នាំមកវិញនាពេលនេះទេ ព្រោះវាបានជះឥទ្ធិពលមិនល្អដល់អ្នកនាងពេជ្ជតា ខណៈដែលសមាគមសិល្បករខ្មែរ មិនទាន់ចេញមុខដោះស្រាយចំពោះវិវាទដ៍ចម្រូងចម្រាសមួយនេះឡើយ ទើបធ្វើឲ្យការឌឺដង ផ្លែផ្កាពាក្យសំដីរវាងកំពូលតារាចម្រៀងម៉េង កែវពេជ្ជតា និងលោកស៊ុក សុភា និងភរិយា ឈានទៅជារឿងធំដូចផ្ទុះភ្នំភ្លើង នាំឲ្យអ្នកជំនាញសិល្បៈបានលើកយករឿងនេះមកនិយាយជាប្រធានបទក្ដៅគគុកនៅដើមឆ្នាំ២០២៤ នេះ។

 លោគួច ខេវិន អតីតអគ្គនាយករងទូរទស្សន៍CTN ,Sea Tv និងE Tv បានបញ្ចេញសំណេរនៅលើហ្វេសបុកទាក់ទងរឿងអ្នកនាងម៉េង កែវពេជ្ជតា និងលោកស៊ុក សុភា រួមទាំងប្រពន្ធដែលកំពុងតែផ្អើលនៅលើបណ្ដាញសង្គមនោះថា”ប៉ុន្មានថ្ងៃនេះនៅក្នុងសង្គមfacebook tiktok កំពុងតែក្តៅគគុកដោយសង្គ្រាមពាក្យសម្តីរវាងកំពូលតារាចម្រៀងស្រីល្បីនឹងអ្នកសម្តែងឆ្ងាយស្រុកម្នាក់ ដែលមើលទៅឆេះឆាបដូចសង្គ្រាមអ៊ីស្រា្ដអែលនឹងក្រុមហាម៉ាស់ដូច្នោះដែរ បើទោះជាមានការសម្រប សម្រួលអង្វករឲ្យដកថយក៏គង់មិនបានការ។ បើទោះជា ទិដ្ឋភាពទំនាស់នេះវាកើត ឡើងរវាងអ្នកសិល្បៈនឹងអតីតអ្នកសិល្បៈនៅក្នុងសង្គមសិល្បៈគេហាក់មិនឃើញមានសមាគមសិល្បករខ្មែរអើតមុខមកអន្តរាគមន៍ ប្រជុំដោះស្រាយដោយសេចក្តីថ្លៃថ្នូរ ដោយសន្តិវិធីឬដោយក្រមសិលធ៌មអ្នកសិល្បៈឲ្យស្រុះស្រួលឲ្យសមនឹងពាក្យ”តារា”នោះទាល់តែសោះ។ ខ្ញុំក៏ជាអ្នកដែលធ្វើការងារសិល្បៈហើយទោះជាវាមិនមែនជារឿងរ៉ាវ របស់ខ្ញុំ តែខ្ញុំសែនរង្គាសចិត្តនឹងអៀន ខ្មាស់ចំពោះពាក្យតិះដៀល ដែលមហាជនជាច្រើន ប្រទេចផ្តាសាថា”អាប្រុសប្រឡាំងកាស បើខ្មោចអសោចងាប់ជាង១០ឆ្នាំមកហើយ ម៉្តេចក៏វាកាយលើក យកមកឱបក្រសោបសំអុយគេឯងធ្វើអីទៀត? តើស្ត្រីមេម៉ាយប៉ុន្មាននាក់ដែលវាធ្លាប់ផ្ញើខ្លួនដូចប្រឡាំងកាសដើម្បីតោងភាពល្បីហើយត្រូវវាបែរមកហែកកេរ្តិ៍ឲ្យអសោចបែបនេះ តើស្រីដែលយកវាជាប្តីមិនជាមនុស្សអស់សាច់ទេឬ?” ។ (Remember! a perfect gentleman never talks about a woman’s past) បើមើលទៅសមាគមសិល្បករខ្មែរវិញតាំងពីអណត្តិលោកអៀង សីធុល លោកសុះ ម៉ាចគេឃើញមានការជួយជ្រោមជ្រែង ឧបត្ថម្ភចំពោះសិល្បករ សិល្បការនីចាស់ជរា ប្រកបដោយគណនេយ្យភាព តម្លាភាពនៃថវិកាសប្បុរសជននិងស្វែងរកទីផ្សារការងារឲ្យសិល្បករក្មេងៗជាដើម ក៏ប៉ុន្តែឥឡូវនេះដូចជាបាក់ចង្កេះ ជាប់ត្រគាកស្តូកតែម្តងព្រោះកម្រឃើញមានសកម្មភាពជួយសង្គមសិល្បៈនិងប្រកាសពីបេឡានិងគណនេយ្យភាពរបស់ខ្លួនឲ្យគេ ឯងបានដឹងបានឮច្បាស់លាស់ ដែលសូម្បីតែខ្ញុំដែលធ្លាប់បរិច្ចាកថវិកាផ្ទាល់ខ្លួនជួយដល់សិល្បករ សិល្បការនីជួបការលំបាកកន្លងទៅ ហើយចង់ជួយដល់អ្នកសិល្បៈខ្វៈខាតជួបការលំបាកនានាតាមរយៈសមាគមក៏មិនដឹងជាទៅរកឯណា ហើយក៏រិតតែមិនដឹងថាអំណោយនោះវារសាត់អណ្តែតទៅណាទីណីដែរ? សិល្បះជាចំណែកមួយដ៏សំខាន់នៃវប្បធម៌ជាតិដូច្នេះសមាគមសិល្បៈករខ្មែរក៏ជាបច្ច័យសំខាន់មួយដែរដែលត្រូវតែធ្វើសកម្មភាពដើម្បីវប្បធ៌មជាតិ ដើម្បីសិល្បករសិល្បការីខ្មែរទទួលបាននូវកិត្តិយសនិងសេចក្តីថ្លៃថ្នូរ!”។

 មានតារាសិល្បៈមួយចំនួនរួមទាំងអ្នកលេងបណ្ដាញសង្គមផងដែរសម្ដែងការគាំទ្រចំ​ពោះ​ការលើកឡើងរបស់លោកគួច ខេវិន ហើយពួកគេចង់ឃើញសមាគមសិល្បករខ្មែរចេញមុខដោះស្រាយបញ្ចប់ជម្លោះឆ្លងទ្វីពមួយនេះឲ្យចប់កាន់តែឆាប់រឹតតែល្អ ព្រោះការហែកហួរគ្នារវាងតារាល្បីៗវាជះឥទ្ធិពលអាក្រក់ដល់សង្គម និងជាគំរូមិនល្អដល់យុវវ័យ ៕

RELATED ARTICLES