ភ្នំពេញ ៖ ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាកោះហៅកញ្ញាធី សុវណ្ណថា ប្រធានអង្គការយុវជនកិច្ចការសង្គម និងជាអតីតយុវជនគាំទ្រគណបក្សសង្គ្រោះជាតិ ចូលបំភ្លឺនៅថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០១៧នេះ ក្នុងនាមជាដើមបណ្តឹង ដែលបានប្តឹងលោកសម រង្ស៊ី ពីបទបរិហារកេរ្តិ៍ជាសាធារណៈ។
ដីកាកោះរបស់អយ្យការអមសាលាដំបូង រាជធានីភ្នំពេញ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ ២០១៧ បានបញ្ជាក់ថា “យើងវ៉ា សក្តា ព្រះ– រាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ
អញ្ជើញ ៖ ឈ្មោះធី សុវណ្ណថា ភេទស្រី ជាដើមបណ្តឹង
មានអាសយដ្ឋាន ៖ ផ្ទះលេខ២៧០ ផ្លូវ លេខ៥៩៨ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ
ឱ្យចូលទៅកាន់ ៖ អយ្យការអមសាលា ដំបូងរាជធានីភ្នំពេញ
(តំណាងអយ្យការ បន្ទប់ទ ជាន់ទី២) នៅ ថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០១៧ វេលាម៉ោង ០៩ៈ០០នាទីព្រឹក។
ដើម្បី ៖ សាកសួរ និងស្តាប់ចម្លើយ
ពីដំណើររឿង ៖ ខ្លួនប្តឹងពីឈ្មោះសម រង្ស៊ី ថា បរិហារកេរ្តិ៍ជាសាធារណៈ កាលពីថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៧។
សាមីខ្លួនត្រូវអញ្ជើញតាមដីកាកោះនេះ ឱ្យបានទាន់ពេលវេលា និងយកលិខិតផ្សេងៗ ដែលទាក់ទងនឹងរឿងខាងលើមកជាមួយផង ប្រសិនបើមាន”។
គួររំលឹកថា កញ្ញាធី សុវណ្ណថា ប្រធាន អង្គការយុវជនកិច្ចការសង្គម និងជាអតីតយុវជន គាំទ្រគណបក្សសង្គ្រោះជាតិ កាលពីថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៧ បានដាក់ពាក្យបណ្តឹងទៅ អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ប្តឹង លោកសម រង្ស៊ី ពីបទបរិហារកេរ្តិ៍ជាសាធារណៈ ដោយស្នើឱ្យផ្តន្ទាទោសតាមច្បាប់ និងទាមទារ សំណងជំងឺចិត្តចំនួន២៥ម៉ឺនដុល្លារ។
នៅក្នុងពាក្យបណ្តឹងនោះ កញ្ញាធី សុវណ្ណថា បញ្ជាក់ថា កាលពីថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៧ ក្នុងឱកាសជំនួបសំណេះសំណាលជាមួយសកម្មជនគណបក្សសង្គ្រោះជាតិ ប្រចាំប្រទេសបារាំង (ទីក្រុងប៉ារីស) លោកសម រង្ស៊ី បាននិយាយ ថា សម្តេចហ៊ុន សែន បានសូកលុយនាង ចំនួន មួយលានដុល្លារ ជាលុយពុករលួយ ដើម្បីឱ្យ រករឿងគណបក្សសង្គ្រោះជាតិ ឱ្យធ្វើបាតុកម្ម ឬជួលនេះជួលនោះ ដែលកញ្ញាចាត់ទុកថា ការ លើកឡើងដោយគ្មានមូលដ្ឋានច្បាស់លាស់និង ត្រឹមត្រូវ ជាការចោទប្រកាន់ដោយមួលបង្កាច់ ជាការអះអាងដោយបំផ្លើស និងជាការទម្លាក់ កំហុសដោយអសុទ្ធចិត្ត ហើយបានធ្វើឱ្យប៉ះពាល់ យ៉ាងធ្ងន់ធ្ងរដល់កិត្តិយស កេរ្តិ៍ឈ្មោះនិងសេចក្តីថ្លៃថ្នូររបស់នាង។ ពោលគឺការចោទប្រកាន់ ដោយមួលបង្កាច់និងដោយបំផ្លើសការពិតនេះ គ្រាន់តែជាហេតុផលនយោបាយមួយ ដែល ធ្វើឡើងក្រោយពេលនាងឈប់គាំទ្រ និងបាត់– បង់ជំនឿចិត្តលើការដឹកនាំដែលពោរពេញដោយ ល្បិចកលទុច្ចរិត សន្យាខ្យល់ នយោបាយកំសាក របស់លោកសម រង្ស៊ី និងគណបក្សសង្គ្រោះជាតិ ប៉ុណ្ណោះ។
កញ្ញាធី សុវណ្ណថា បានបញ្ជាក់២ចំណុច នៅក្នុងពាក្យបណ្តឹងនោះថា “១–អំពើរបស់លោក សម រង្ស៊ី ជាទង្វើល្មើសច្បាប់ ដែលត្រូវបាន កំណត់ជាបទល្មើសបរិហារកេរ្តិ៍ជាសាធារណៈ បទល្មើសដែលមានចែងនិងផ្តន្ទាទោសតាម មាត្រា៣០៥នៃក្រមព្រហ្មទណ្ឌនៃព្រះរាជាណា– ចក្រកម្ពុជា ដែលត្រូវបានប្រកាសឱ្យប្រើដោយ ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា តាម ព្រះរាជក្រមចុះថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០០៩។ ២–ដើម្បីឆ្លើយតបទៅនឹងអំពើល្មើសនេះ និង ដើ់ម្បីថែរក្សាសណ្តាប់ធ្នាប់សាធារណៈ ក៏ដូចជា ដើម្បីស្តារកិត្តិយស កេរ្តិ៍ឈ្មោះ សេចក្តីថ្លៃថ្នូរ និងផ្តល់ភាពយុត្តិធម៌ដល់នាងខ្ញុំ នាងខ្ញុំសំណូមពរ លោកព្រះរាជអាជ្ញា ដូចខាងក្រោម ៖
–ចោទប្រកាន់ និងផន្ទាទោសលោកសម រង្ស៊ី ពីបទបរិហារកេរ្តិ៍ជាសាធារណៈ តាមបញ្ញត្តិ មាត្រា៣០៥ នៃក្រមព្រហ្មទណ្ឌ នៃព្រះរាជា– ណាចក្រកម្ពុជា។ ទន្ទឹមនឹងនេះ នាងខ្ញុំសំណូមពរ ឱ្យតុលាការ សម្រេចដាក់ទោសបន្ថែមទាំងអស់ ស្របតាមមាត្រា៣១៣នៃក្រមព្រហ្មទណ្ឌ ចុះ ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០០៩ ដើម្បីជាវិធាន– ការស្រោចស្រង់កិត្តិយសរបស់នាងខ្ញុំ។
–ទាមទារឱ្យលោកសម រង្ស៊ី សងសំណង ជំងឺចិត្តគិតជាប្រាក់សរុបចំនួន២៥០០០០ (ម្ភៃ ប្រាំម៉ឺន) ដុល្លារសហរដ្ឋអាមេរិក មកនាងខ្ញុំ ហើយ នាងខ្ញុំនឹងយកប្រាក់សំណងនេះ ជូនទៅអង្គការ ដើម្បីធ្វើកិច្ចការមនុស្សធម៌៕ កុលបុត្រ