Sunday, April 28, 2024
Homeសង្គម និងជីវិតទិវាបុណ្យនៃក្តីស្រឡាញ់ ១៤ កុម្ភៈ! ថៅកែហ្គាឡាក់ស៊ី អ្នក​ឧកញ៉ា ឡេង ណាវ៉ាត្រា និង ភរិយា រៀបចំសំឡការី នំបុ័ង នំបញ្ចុក...

ទិវាបុណ្យនៃក្តីស្រឡាញ់ ១៤ កុម្ភៈ! ថៅកែហ្គាឡាក់ស៊ី អ្នក​ឧកញ៉ា ឡេង ណាវ៉ាត្រា និង ភរិយា រៀបចំសំឡការី នំបុ័ង នំបញ្ចុក សាច់គោ ជាង៣០ខ្ទះ ជូនបងប្អូនជាងសំណង់នៅគម្រោង 6A  រាប់ពាន់នាក់

ភ្នំពេញ៖ទិវាបុណ្យនៃក្ដីស្រលាញ់(Valentine’s Day) ថ្ងៃ១៤ កុម្ភៈ ជាពេលវេលាដ៏ល្អ បង្ហាញពីក្តីស្រលាញ់ ក្នុងទឹកមុខ​សប្បាយរីករាយនៅល្ងាចថ្ងៃពុធនេះ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន ហ្គាឡាក់​ស៊ី គ្រុប បានដឹកដៃភរិយា គឺលោកជំទាវ ឈឺន ស្រីម៉ាច និងកូនស្រីច្បង ចាស្មីន បានរៀបចំធ្វើសម្ល​ការី នំបុ័ង និងបញ្ចុក ជាង៣០ខ្ទះ  ជាកាដូជូនដល់បងប្អូនជាងសំណង់ជាច្រើនពាន់នាក់ដែលកំពុងបម្រើការងារនៅការដ្ឋានគម្រោង 6A។

  ក្នុងទឹកមុខសប្បាយចិត្តទទួលកាដូសម្លការីសាច់គោជាច្រើនខ្ទះត្នោត នំបញ្ចុករាប់រយគីឡូ ព្រមទាំងនំបុ័ងជាច្រើនពាន់ដើម បងប្អូនជាងសំណង់ បានបង្ហាញនូវអារម្មណ៍សប្បាយចិត្តខ្លាំងដែលបានញាំអាហារពេលល្ងាចរួមគ្នាថ្ងៃទីវាក្តីស្រលាញ់ ដែល អ្នកឧកញ្ញ៉ា ឡេង ណាវ៉ាត្រា ព្រមទាំងបុគ្គលិកក្រោមឱវាទ ចំអិនដោយផ្ទាល់ដៃតែម្តងជូនបងប្អូនពិសារអាហារសាមគ្គីរួមគ្នា។

បងប្អូនជាងសំណង់បាននិយាយដូចៗគ្នា ដោយសូមគោរពថ្លែងនូវអំណអរគុណសម្រាប់ទឹកចិត្តដ៏ល្អរបស់អ្នកឧកញ៉ា និងក្រុមគ្រួសារ ព្រមទាំងថ្នាក់ដឹកនាំក្រុមហ៊ុនដែលបានចែករំលែកនូវក្តីស្រលាញ់ជូនដល់ពួកគាត់ ព្រមទាំងផ្តល់ឪកាសការងារសម្រាប់ទ្រទ្រង់ជីវភាពគ្រួសារនាពេលកន្លងមករហូតដល់បច្ចុប្បន្ន។

គូរកត់សម្គាល់ថា ក្នុងថ្ងៃ១៤កុម្ភៈ បុណ្យទិវានៃក្តីស្រឡាញ់នេះ អ្នកឧកញ៉ា និងក្រុមគ្រួសារ ព្រមទាំងបុគ្គលិក បានចំ​ណាយ​ពេលវេលាពេញមួយថ្ងៃ ក្នុងការរៀបចំចំអិនម្ហូប និងសម្លការីសាច់គោច្រើនខ្ទះត្នោត សម្រាប់ជូនដល់ក្រុមការងារនៅតាមដ្ឋាននៃគម្រោងនានារបស់ក្រុមហ៊ុនបុរី ឡេង ណាវ៉ាត្រា ដោយបានដឹកយកមកចែកជូនបងប្អូនជាងក្នុងការដ្ឋានឲ្យទទួលបានគ្រប់ៗគ្នា។

 នេះមិនមែនជាលើកទី១នៅទេ តែបងប្អូនជាងសំណង់ជាច្រើនរយនាក់ជារឿយៗតែងតែទទួលបាននូវការយក​ចិត្ដទុកដាក់ខ្ពស់ទាំងក្នុងពេលបំពេញការងារ និងក្រៅម៉ោងកាងារពីថ្នាក់ដឹកនាំរបស់ក្រុមហ៊ុន ហ្គាឡាក់ស៊ី ។ សកម្មភាពនេះ បានបង្ហាញឲ្យឃើញពីការរយកចិត្តទុកដាក់និងផ្តល់ក្តីមេត្តាករុណា។ ជាក់ស្តែង ដូចជាការចែករំលែកក្ដីស្រឡាញ់ក្នុងថ្ងៃក្ដីស្រលាញ់ ១៤កុម្ភៈនេះ ដែលបងប្អូនជាងសំណង់គ្រប់ជំនាញបានទទួលទានអាងហារយ៉ាងឈ្ងុយឆ្ងាញ់ពីចុងភៅជាលោកឧកញ៉ា និងបុគ្គលិករបស់ហ្គាឡាក់ស៊ី ចំអិនផ្ទាល់ដៃ ៕

RELATED ARTICLES