ភ្នំពេញ៖លោកឧកញ៉ាព្រាប សុវត្ថិ បានធ្វើឲ្យភរិយាសំណព្វចិត្តរបស់លោកជំទាវឡុង ស្រីមុំ ហៅម៉ី ស្រក់ទឹកភ្នែករលីងរលោងនៅថ្ងៃទិវានៃក្ដីស្រលាញ់(Valentine’s Day )ថ្ងៃទី១៤ ខែកុម្ភៈ បន្ទាប់ពីនាងត្រូវប្ដីអោបថើបម្ដងហើយម្ដងទៀត ពោលគឺថើបមិនចេះឆ្អែតហើយលោកសុវត្ថិ បញ្ចេញសារថា”ស្រលាញ់អូនរាល់ថ្ងៃ ថ្ងៃនេះក៍ដូចថ្ងៃស្អែក ពេញមួយជីវិតបង” ។
នេះមិនមែនជារឿងកម្រនោះទេដែលលោកព្រាប សុវត្ថិ បានអោបថើបភរិយាលោករួចបង្ហាញជាសាធារណៈបែបនេះ ប៉ុន្ដែជាញឹកញាប់ណាស់ដែលោកតែងតែបង្ហាញក្ដីស្រលាញ់ចំពោះភរិយាឲ្យមហាជនបានឃើញ ដោយមានពេលខ្លះលោកនិងប្រពន្ធថែមទាំងថើបមាត់គ្នាដូចគូស្នេហ៍យុវវ័យ រួចបង្ហោះនៅលើបណ្ដាញសង្គមទៀតផង បើទោះជាអ្នកទាំងពីរមានវ័យជ្រេបន្ដិចទៅហើយក្ដី ។តែព្រាប សុវត្ថិ មិនអាចបំពេញសំណូមពរចំពោះFan ដែលចង់ឲ្យលោកតាមយកកូនស្រីនោះទេ ដោយមានពេលខ្លះពេលភរិយាលោកញោះពីរឿងយកអាអូន (កូន)ថែមនេះលោកបានត្រឹមតែញឹមៗប៉ុណ្ណោះ បើទោះជាគេដឹងថាទាំងរូបលោកនិងប្រពន្ធសុទ្ធតែចង់បានកូនស្រីដូចគ្នាក្ដី ។
សូមបញ្ជាក់ថាលោកព្រាប សុវត្ថិ បានរៀបការជាមួយអ្នកស្រីឡុង ស្រីមុំ កាលពីឆ្នាំ១៩៩៧ ដែលការចាប់ដៃគ្នារយៈពេល២៧ឆ្នាំនេះអ្នកទាំងពីរទទួលបានចំណងដៃកូនប្រុស៣នាក់ពេលនេះពួកគេពេញវ័យកំលោះស្រាងអស់ទៅហើយព្រមទាំងមានរូបរាងសុទ្ធតែសង្ហារៗទៀតផងគឺសុវត្ថិ មុនីវណ្ណ,សុវត្ថិ មុនីនាគ និងសុវត្ថិ សិរីវុឌ្ឍ ។ព្រាប សុវត្ថិ -ឡុង ស្រីមុំ ជាគូស្នេហ៍គំរូល្អមួយនៅក្នុងភពិភពសិល្បៈ ព្រោះមិនធ្លាប់មានបញ្ហាវិវាទក្នុងគ្រួសារធ្ងន់ធ្ងម្ដងណាឡើយ បើទោះជាអំឡុងឈឈ្មោះជាតារាល្បីល្បាញជូរមុខគេរយៈពេលជាង២០ឆ្នាំមកនេះលោកសុវត្ថិ ត្រូវបាននារីខ្លះទាំងក្នុងនិងក្រៅស្រុកតាមស្នេហាទោះជាដឹងថាលោកមានប្រពន្ធកូនហើយក្ដី តែលោកសុវត្ថិ មិនដែលធ្វើឲ្យប្រពន្ធរងនូវទឹកភ្នែកឡើយ ។អ្វីដែលគូរឲ្យកត់សម្គាល់មិនខុសពីពាក្យចាស់ថា”សំណាបយោងដី ស្រ្ដីយោងបុរស”នោះទេ ពោលគឺព្រាប សុវត្ថិ អាចរកបានប្រាក់ចំណូលរាប់សែនដុល្លារពីអាជីពសិល្បៈក្នុង១ឆ្នាំៗហើយភរិយាលោកពូកែទុកដាក់និងបង្កើតមុខជំនួញរួមគ្នាជាបន្ដបន្ទាប់ទើបនៅខែកញ្ញា ឆ្នាំ២០២០ មនុស្សជំនិតលោកសុវត្ថិ បានទម្លាយប្រាប់អ្នកកាសែតថាអតីតតារាហង្សមាសរូបនេះសល់ទ្រព្យខ្ទង់៣០លានដុល្លារ ។នេះគឺជាទឹកលុយធំបើប្រៀបធៀបតារាផ្សេងៗទៀតនៅខ្មែរ ទើបអ្នកខ្លះបានហៅលោកសុវត្ថិ ថាជាសេដ្ឋីៗតាំងពីមុនលោកឡើងឋានៈជាឧកញ៉ា កាលពីចុងខែមេសា ឆ្នាំ២០២២ ម្លេះ ។
ប្រភពបានឲ្យដឹងថាការដែលព្រាប សុវត្ថិ ប្រកាសថាលោកសូមសន្យាស្រលាញ់ភរិយាពេញមួយជីវិតនេះហើយដែលធ្វើឲ្យប្រពន្ធរបស់លោកទប់ទឹកភ្នែកមិនជាប់ឡើយ ព្រោះពាក្យនេះគឺជាអ្វីដែលស្រ្ដីគ្រប់រូបប្រាថ្នាចង់បានបំផុតពីប្ដីខ្លួន។ចំពោះលោកសុវត្ថិ វិញលោកជោគជ័យក្នុងអាជីពចម្រៀងជាង២ទសវត្សន៍មកនេះគឺក្រៅពីមានអ្នកជំនាញសិល្បៈរួមការងារគ្រប់ផ្នែកជួយជ្រោមជ្រែងនោះគឺភរិយាលោកនេះហើយជាអ្នកនៅពីក្រោយខ្នងលោកដោយសារអ្នកស្រីមុំ បានដើរតួនាទីជាភរិយាផង ,ជំនួយការផង,ទីប្រឹក្សារផង និងជាអ្នកផាត់មុខ រៀបចំសម្លៀកបំពាក់ គ្រឿងអលង្ការឲ្យលោកឡើងឆាកគ្រប់កម្មវិធីជាច្រើនឆ្នាំមកនេះ។អ្នកខ្លះថាអ្នកស្រីមុំ ដើរតាមប្ដីគ្រប់ជំហ៊ានបែបនេះព្រោះតែខ្លាចប្ដីមានស្រីក្រៅ ប៉ុន្ដែធាតុពិតអ្នកស្រីនិងប្ដីតែងតែផ្ដល់ទំនុកចិត្តលើគ្នាខ្ពស់ណាស់ ហើយការដែលអ្នកនាងតែងតែតាមប្ដីគ្រប់ពេលទាំងក្នុងនិងក្រៅស្រុកបែបនេះដោយសារតែបើគ្មានអ្នកនាងទៅជួយរៀបចំខ្លួននិងសម្លៀកបំពាក់ឲ្យនោះលោកសុវត្ថិ ប្រាកដជាពិបាក។
ក្រៅពីព្រាប សុវត្ថិ តារាដែលមានប្រពន្ធជាទីប្រឹក្សារនៅឆ្នាំ២០២៤ នេះមានដូចជាលោកឆាយ វីរៈយុទ្ធ ,ខាន់ ជេមស៍ ,ខេមរៈ សិរីមន្ដ និងនី រតនា ជាដើម។ប្រភពបានឲ្យដឹងថាលោកព្រាប សុវត្ថិ ដែលឆ្នាំនេះមានវ័យ៤៩ឆ្នាំ ទៅហើយនោះលោកគ្មានផែនការណ៍យកកូនថែមឡើយ ប៉ុន្ដែកន្លងមកលោកបង្ហាញអារម្មណ៍ចង់បានចៅព ព្រោះពេលខ្លះលោកថែមទាំងសួរកូនពៅថាពេលណាមានសង្សារទៀតផង។តែអ្វីដែលជាចម្ងល់នោះថាតើហេតុអ្វីបានជាលោកព្រាប សុវត្ថិ នៅតែបន្ដផ្អឹបកូន២នាក់មិនទាន់ឲ្យចូលផលិតកម្មថ្មីក្រោយពួកគេដើរចេញពីហង្សមាសគឺកូនទី២សុវត្ថិ មុនីនាគ និងកូនទី៣សុវត្ថិ សិរីវុឌ្ឍ ខណៈដែលកូនទី១សុវត្ថិ មុនីវណ្ណ បានចូលGalaxy ជាមួយលោកជាង១ឆ្នាំទៅហើយ ៕