Sunday, November 17, 2024
Homeតារាខ្មែរឱក សុគន្ធកញ្ញា ៖ប្ដីអន្ទះសារចង់ឃើញមុខកូនស្រី

ឱក សុគន្ធកញ្ញា ៖ប្ដីអន្ទះសារចង់ឃើញមុខកូនស្រី

ភ្នំពេញ៖ឱក សុគន្ធកញ្ញា មានផ្ទៃពោះជាង៣៦សប្ដាហ៍ ហើយដែលតាមគម្រោងនាងនឹង​សម្រា​ល​កូនស្រីនៅដើមខែ៣ នៅពេទ្យថៃ ខណៈដែលពេលវេលាទទួលបានសមាជិកថ្មី​កាន់តែ​ខិត​កៀកចូលមកដល់ស្វាមីសុគន្ធកញ្ញា គឺលោកអ៊ឹង សុខលី បង្ហាញអារម្មណ៍អន្ទះសារ​កាន់តែ​ខ្លាំង​ចង់ឃើញកូនទី២របស់ប្រពន្ធ ។លោកលី ដែលជាអគ្គនាយកទូរទស្សន៍ហង្សមាស​បាន​លើក​ឡើងតាមបណ្ដាញសង្គមនៅថ្ងៃទិវានៃក្ដីស្រលាញ់(Valentine ‘s Day )១៤ កុម្ភៈ ថា​លោ​កមាន​អា​រម្ម​ណ៍រំភើបចាំទទួលសមាជិកថ្មី  ខណៈដែលកញ្ញា និយាយលួងលោមប្ដីតាមIG ដោ​យ​បង្ហា​ញ​រូបភាពនាងពោះធំនោះថាមិនយូទេ នឹងបានឃើញមុខកូនទី២ហើយ ។

  នៅលើបណ្ដាញសង្គមFan របស់ឱក សុគន្ធកញ្ញា ខ្លះមានការខ្វែងគំនិតគ្នា​ដោយខ្លះ​ថាចង់ឃើញសុគន្ធកញ្ញា ពពោះកូនភ្លោះដូចប្រពន្ធនី រតនា ទើបមនុស្សមួយចំនួនទៀត​លើក​ឡើងថាកញ្ញា ពិតជាមិនអាចផ្គាប់ចិត្តអ្នកគាំទ្របានមែន ព្រោះមុននេះទាំងតារារួមអាជីព និង​Fan ចង់ឃើញនាងមានកូនទី២ ដើម្បីរឹតចំណងស្នេហាឲ្យកាន់តែរឹងមាំស្រាប់តែ​ពេលនេះបែ​ជាមានអ្នកជម្រុញឲ្យនាងយកកូនភ្លោះថែមទៅវិញ។បើសុគន្ធកញ្ញា ធ្វើតាមFan ម្ដងទៀតនោះ​អា​ជីព​ចម្រៀងរបស់នាងប្រាកដជាកាន់តែពិបាកស្ដារមុខមាត់ឡើងវិញជាមិនខាន  ព្រោះត្រឹម​មាន​កូន២នាក់អ្នកតាមដានសង្គមលោកសុខ សុគន្ធ ហៅជេមសុខ បានដាស់តឿនកញ្ញា ថា​មិន​អាចនៅខ្លាំងដូចកាលនៅលីវបានទេ គឺទៅលែងរួច ឬរកន្លែងចតឡាន ហើយគូរងាកទៅ​ធ្វើ​ការងារអ្វីលើសពីសិល្បៈវិញម្ដង។ប៉ុន្ដែ​ការលើកឡើងរបស់អ្នកវិភាគសង្គម​បែបបេះគឺហាក់​ផ្ទុយពីលោកមិញ សុធីវណ្ណ ដែលលោកបញ្ជាក់ថាពេលកញ្ញា ក្លាយទៅជាសាច់ញាត្តិថៅកែ​ហង្ស​មាសហើយមានកូនចៅនាងកាន់តែល្បីថែមទៀត។​ការលើក​ឡើងរបស់តារាជើងចាស់​បែបនេះព្រោះតែលោកយល់ថាម្ចាស់ផលិតកម្មហង្សមាសនឹងមិនបណ្ដោយឲ្យប្អូនថ្លៃធ្លាក់ចុះជាដាច់ខាត ខណៈដែលមតិមហាជនបានលើកឡើងថាកញ្ញា នៅតែខ្លាំង ឬចុះខ្សោយមិន​មែន​នៅលើហង្សមាសតែមួយច្រកជាអ្នកកំណត់ទេ តែសំខាន់នៅលើមហាជន។

គូរបញ្ជាក់ថាស្វាមីឱក សុគន្ធកញ្ញា លោកអ៊ឹង សុខលី មុនរៀបការជាមួយកញ្ញា កាលពី​ថ្ងៃ​ទី១៦ ខែឧសភា ឆ្នាំ២០១៩ នោះលោកត្រូវបានគេបង្ហើបថាមានស្រីស្នេហ៍ច្រើន​ជាតារាល្បី​ៗ​ទៀតផង រហូតដល់មានអ្នកខ្លះបារម្ភថាខ្លាចតែកញ្ញា ប្រឈមរងទឹកភ្នែកព្រោះប្ដីអាចលួច​មាន​ស្រី​​ក្រៅ។ប៉ុន្ដែអ្វីៗផ្ទុយស្រឡះពីការព្យាករណ៍ ព្រោះលោកសុខលី បានដើរតួនាទីជា​ប្ដី​ល្អ​របស់កញ្ញា ហើយលោកស្រលាញ់ភរិយាដោយស្មោះនិងហៅនាងថាជា”ឧត្តមភរិយា “ដោយ​ចាត់ទុកនាងថាជា”មាតាដៃ១០០” ទៀតផង។ប្រភពបានឲ្យដឹងថាលោកលី ក៍ស្រ​លាញ់​ម្ដា​យ​ក្មេកនិងប្អូនៗថ្លៃលោកជាគ្រួសារតែមួយដែរ ហេតុនេះហើយបានជាធ្វើឲ្យកញ្ញា សែន​កក់ក្ដៅ​ខ្លាំងណាស់ ។អ្វីដែលកញ្ញា កាន់តែរំពឹងខ្ពស់ថែមទៀតនោះគឺអ្នកនៅជុំវិញខ្លួននាង​បាន​ទាយ​ទុកមុនថាពេលនាងមានកូន២ លោកលី នឹងស្រលាញ់ហើយថ្នាក់ថ្នម​នាងលើសពេលមាន​កូន​១​​ជា​មិនខាន ។

  ក្រៅពីឱក សុគន្ធកញ្ញា តារាដែលយកកូននៅឆ្នាំ២០២៤ មានដូចជាអ្នកនាងស៊ឹម សូលិ​កា និងនី រតនា ជាដើម ។សម្រាប់កញ្ញា ការយកកូនទី២នេះកញ្ញា ចាត់ទុកថាជាកាដូធំមិន​អាច​​​កាត់ថ្លៃបាន ហើយនាងមិនមានអារម្មណ៍សោកស្ដាយចំពោះការខកខាន​ច្រៀងសម្ដែង​Concerts ពេញ១រដូវក្ដៅនេះទេ ព្រោះយកកូនសំខាន់ជាងលុយ ។ប៉ុន្ដែអំឡុងពេលកញ្ញា ពោះ​ធំនេះនាងនៅតែអាចរកប្រាក់ចំណូលពីសិល្បៈបាននូវផ្នែកមួយចំនួនក្រៅពីច្រៀងតាមរយៈការលក់អ៊ឺវ៉ាន់តាមOnline និងស្ពតពាណិជ្ជកម្ម។អ្នកសិល្បៈមួយចំនួនបានហៅតារាជិត​បានកូន២​នេះ​ថា​ជា​ជំទាវៗ និងហៅលោកលី ថាជាឧកញ៉ា បើទោះជាគេមិនទាន់ឃើញមាន​ព្រះរាជក្រឹ​ត្យ​តែង​តាំង​គោរម្យ​ងារជូនចំពោះប្អូនថៅកែហង្សមាសរូបនេះជាផ្លូវការក្ដី។

 មជ្ឈដ្ឋានមហាជនសង្កេតឃើញថាអំឡុងពេលដែលឱក សុគន្ធកញ្ញា ត្រូវបានអ្នកខ្លះថា​នឹងប្រឈមទៅលែងរួច ឬច្រៀងលែងឡើងទៀតនេះ ហង្សមាសនៅមិនទាន់បញ្ចេញតារា​ជើង​ថ្មីរូបណាដើម្បីជំនួសតំណែងនាងឡើយ បើទោះជានាងរ៉េត ស៊ូហ្សាណា ហាក់មានប្រៀប​ជាង​គេក្ដី ប៉ុន្ដែអ្នកជំនាញសិល្បៈបានព្រមានថាហ្សាណា ច្រៀង​បានល្អតែបទជាភាសារអង់គ្លេស បើបទខ្មែរសម្លេងនាងនៅមានកម្រិត ហេតុនេះមិនអាចជំនួសកញ្ញា បានទេ ។

  យ៉ាងណាFan រងចាំមើលថាឱក សុគន្ធកញ្ញា ក្រោយសម្រាលកូនទី២រួច នាងធ្វើតាម​អ្នកគាំទ្រតាមយកកូនភ្លោះ​មែន ឬក៍ផ្អាកគិតគូយកកូនព្រោះចង់ស្ដារអាជីពចម្រៀងឡើងវិញ ?

RELATED ARTICLES