ភ្នំពេញ៖អ្នកនាងឡាយ លក្ខិណា បានប្រារពខួបកំណើតក្នុងវ័យ៤០ឆ្នាំក្រាស់កាលពីពេលថ្មីៗនេះដោយមានអ្នកគាំទ្រនាងនៅកាណាដា ចេញសារ ជូនពរព្រោងព្រាតនាំឲ្យអ្នកមេមាយទ្រលុកទ្រលន់រូបនេះរីករាយចិត្តជាខ្លាំងហើយនាងបានចេញសារអរគុណទៅពួកគេវិញផងដែរ ។គេកត់សម្គាល់ថានៅពេលដែលអ្នកនាងលក្ខិណ រាងវ័យជ្រេបន្ដិចនេះនាងកាន់តែហ៊ានបង្អួតសម្រស់ដើមទ្រូងទាំងគូរបស់នាងមើលទៅគូឲ្យក្នក់ក្នាញ់ពិសេសគឺការច្រៀងសម្ដែងនៅលើទឹកដីអាមេរិកកាលពីចុងខែធ្នូ ឆ្នាំ២០២៣ តែម្ដងដែលធ្វើឲ្យប្រុសអាណិកជនវ័យក្មេងជាងនាងជ្រួលជ្រើមព្រោះសម្រស់នាង ។ទោះជាយ៉ាងណាអ្នកនាងលក្ខិណ មិនបានពន្យាពេលច្រើនខែនៅលើទឹកដីអាមេរិកនោះទេគឺនាងបានវិលទៅកាណាដាវិញនៅដើមខែ១ ឆ្នាំ២០២៤ ហើយថ្មីៗនេះនាងសែនរីករាយចិត្តខ្លាំងណាស់ដោយសារតែត្រូវមិត្តភក្ដិធ្វើខួបកំណើតឲ្យ និងខ្លះនិយាយទៅនាងថា”ចាស់ហើយ ធ្វើខួបទៀត ?”។អ្វីដែលគូរឲ្យកត់សម្គាល់នោះអ្នកនាងលក្ខិណា ហាក់មិនប្រញ៉ាប់ក្នុងការវិលមកខ្មែរវិញឡើយ ពោលគឺនាងបន្ដរស់នៅកាណាដាថែមទៀត ក្រោយពន្យាពេលចូលស្រុកជាង៥ឆ្នាំ បើទោះជានៅលើទឹកដីថ្មីនេះនាងធ្លាប់ត្រូវបានគេសង្ស័យថាមានស្នេហាភេទដូចគ្នាជាមួយថៅកែផលិតកម្មមួយក្ដី តែអ្នកនាងបានច្រានចោលរឿងដ៍រសើបនេះទៅហើយ ដោយបញ្ជាក់ថារូបនាងស្រលាញ់ប្រុសមិនមែនបេតីស្រីភេទឡើយ។
គូររំលឹកថាអ្នកនាងឡាយ លក្ខិណា ទើបបានវិលត្រឡប់មកចូលអាជីពសិល្បៈវិញជាង៥ឆ្នាំនេះទេ ក្រោយនាងបានផ្អាកអាជីពចាស់មួយនេះអស់រយៈពេល១២ឆ្នាំ(២០០៦-២០១៨ )ដោយសម្ងំលក់ខោអាវនៅផ្សារអូរឬស្សីយ៉ាងសាមញ្ញ។តែពេលនេះនាងផ្ដោតលើការរកលុយនៅក្រៅស្រុក ហើយដោយសារតែនាងអាចច្រៀងបទពីដើមៗបានយ៉ាងពិរោះទើប ត្រូវប៉ាន់នៅបរទេសដោយចុះឡើងពីកាណាដាទៅច្រៀងនៅអាមេរិក អំឡុងពេលដែលតារាស្រីល្បីៗរបស់ខ្មែរប៉ុន្មានឆ្នាំចុងក្រោយនេះដូចជាមាស សុខសោភា ,ឱក សុគន្ធកញ្ញា ,ពេជ្រ សោភា ,សុគន្ធ និសា ជាដើមលែងផ្ដោតលើទីផ្សារនៅក្រៅស្រុកនោះទើបនាំឲ្យអ្នកនាងលក្ខិណា រឹតតែមានហាងឆេងថែមទៀត ។ប្រភពបានឲ្យដឹងថាអ្នកនាងឡាយ លក្ខិណា គ្មានគម្រោងវិមករស់នៅខ្មែរវិញឡើយ ពោលគឺដោយសារតែមានវ័យច្រើននេះហើយទើបនាងស្រវាការបន្ដរស់នៅក្រៅស្រុកជាអចិនត្រេយ៍ នោះគឺទឹកដីកាណាដានេះតែម្ដង ។យ៉ាងណាអ្នកនាងលក្ខិណ មិនទាន់បង្ហាញពីម្ចាស់ចិត្តថ្មីរបស់នាងថាជាអ្នកណាឡើយ ហើយបើនាងនៅតែជ្រើសផ្លូវលាក់ម្ចាស់ចិត្តបែបនេះតទៅទៀតនោះរឿងដែលគេសង្ស័យថានាងស្នេហាភេទដូចគ្នានោះមិនទាន់អាចលាងជម្រះបានទាំងស្រុងឡើយ ។
សូមបញ្ជាក់ថាអ្នកនាងឡាយ លក្ខិណា បានចេញទៅច្រៀងសម្ដែងនៅកាណាដាជាលើកដំបូងរយៈពេល៣ខែ ហើយនាងចេញដំណើរកាលកញ្ញាឆ្នាំ២០១៨ នឹងត្រូវវិលត្រឡប់មកស្រុកវិញនៅខែវិច្ឆិកា ឆ្នាំ២០១៨ ប៉ុន្ដែពេលនេះចូលដល់ខែ១ ឆ្នាំ២០២៤ ទៅហើយអ្នកនាងមិនទាន់កំណត់ថ្ងៃជាក់លាក់មកស្រុកនោះទេ រហូតមានការសង្ស័យថាគូស្នេហ៍ថ្មីនាងនៅទីនោះ ឃាត់ដំណើរនាងទៀតផង។ប្រសិនបើអ្នកនាងលក្ខិណា រកបានម្ចាស់ស្នេហ៍ថ្មីលើទឹកដីកាណាដាមែន នោះនាងនឹងដើរតាមផ្លូវអ្នកនាងសៀម ស្រីណុច ,មាស សុខសោភា ,រស់ ម៉ូនីកា និងម៉ុក អានីត ជាដើមដែលផាត់ចោលសំណើរស្នេហ៍ប្រុសក្នុងស្រុកដើម្បីភ្ជាប់ស្នេហ៍អាណិកជនខ្មែរកាណាដា ។សម្រាប់អ្នកនាងលក្ខិណា ក្រោយធ្លាក់ខ្លួនមេម៉ាយជាច្រើនឆ្នាំនាងមានជម្រើសស្នេហ៍ច្រើន ពិសេសឧកញ៉ាតាតា ក្នុងស្រុករងចាំស្អំរបួសបេះដូងនាង តែពេលនេះគ្មានសញ្ញានាងចង់ផ្ដើមស្នេហាជាថ្មីលើទឹកដីខ្លួនឯងម្ដងទៀតឡើយ ។
អ្នកជំនាញសិល្បៈបានលើកឡើងថាសម្រាប់តារាស្រី្ដដែលមេម៉ាយការជ្រើសគូស្នេហ៍នៅក្រៅស្រុកគឺជាបំណងរបស់ពួកគេ ព្រោះថាបើយកប្ដីក្នុងស្រុកអាចនឹងមិនអាចផ្គត់ផ្គងឲ្យពួកគេបានហ៊ឺហាឬសោយសុខលើគនរទ្រព្យបានដូចតារាស្រីស្អាតក្មេងៗនោះទេ ។ប៉ុន្ដែបើនៅក្រៅស្រុកភាគច្រើនបុរសទាំងនោះទោះជាពោះម៉ាយក៍សល់ទ្រព្យច្រើនដែរ ហើយថែមទាំងមិនគិតពីរឿងស្នេហាអតីតកាលឡើយ ហេតុនេះអាចរក្សាបានភាពយូអង្វែង។ចំពោះអ្នកនាងលក្ខិណា វិញទោះជាឈានចូលវ័យច្រើនបន្ដិចមែន តែនាងនៅតែមានសម្រស់គូរឲ្យទាក់ទាញ អីចឹងនៅតែមានបុរសអាណិកជនខ្មែរនៅទីនោះចង់បាននាងធ្វើជាប្រពន្ធ តាមរយៈការសាងស្នេហាបែបអ៊ឺរ៉ុប ។ទស្សនិកជនរងចាំមើលថាតើអ្នកនាងលក្ខិណា នឹងរៀបលើកទី២ នៅពេលណាទៅ ?